ការសន្សំប្រាក់នៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការរួមចំណែកជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

ភ្នំពេញ ៖ ការសន្សំប្រាក់នៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការមិនត្រឹមតែអាចជួយឱ្យប្រព័ន្ធហិរញ្ញវត្ថុរបស់លោកអ្នកកាន់តែរឹងមាំនោះទេ ថែមទាំងជួយឱ្យលោកអ្នកបង្កើតផែនការហិរញ្ញវត្ថុត្រឹមត្រូវ ពិសេសសម្រាប់គ្រួសាររបស់អ្នកនាពេលអនាគត ឬប្រើប្រាស់ចាំបាច់ក្នុងនាគ្រាអាសន្នណាមួយផងដែរ។

អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានលើកឡើងថា ការសន្សំប្រាក់មិនត្រឹមតែជួយឱ្យមានបង្កើតប្រព័ន្ធហិរញ្ញវត្ថុរបស់បុគ្គលម្នាក់ៗឱ្យកាន់រឹងមាំនោះទេ លើសពីនេះ ការសន្សំនៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការនឹងរួមចំណែកជួយដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចផងដែរ។

លោកស្រី ម៉ា អមរ៉ា អនុប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា ការសន្សំមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋគ្រប់វ័យ ពិសេសជួយឱ្យសង្គមសេដ្ឋកិច្ចមានការរីកចម្រើនផងដែរ។ មនុស្សភាគច្រើនតែង​គិត​ថា ការសន្សំ​ប្រាក់ គឺ​ត្រូវ​តែ​ចាប់​ផ្តើម​ពី​ចំនួន​ដ៏​ច្រើនជាមុនសិន ប៉ុន្តែមិនដូច្នេះទេ។ បើទោះបីជា ការសន្សំដំបូងមានប្រាក់តែ ១០ ឬ២០ ម៉ឺនរៀលក្នុងមួយខែក៏ដោយ ហើយលោកអ្នកត្រូវសន្សំឱ្យបានទៀងទាត់ជារៀងរាល់ខែ យូរៗទៅ​ វានឹងក្លាយជាទម្លាប់សន្សំ។

លោកស្រី ម៉ា អមរ៉ា បានលើកឡើងថា ការសន្សំមិនចាំផ្តើមពីសន្សំធំៗនោះទេ លោកអ្នកអាចចាប់ផ្តើមពីការសន្សំតិចៗ ហើយនៅដែលលោកអ្នកអាចបង្កើតទម្លាប់សន្សំបានហើយ នោះលោកអ្នកនឹងកំណត់បានគោលដៅហិរញ្ញវត្ថុ ថាតើលោកអ្នកប្រើប្រាស់ប្រាក់សន្សំនោះ លើគោលបំណងអ្វី។ ឧទាហរណ៍ លោកអ្នកសន្សំដើម្បីប្រើប្រាស់លើការសិក្សារបស់កូនៗ ទិញលំនៅដ្ឋាន ឬត្រៀមសម្រាប់ការចូលនិវត្តន៍ជាដើម។

លោកស្រី ម៉ា អមរ៉ា បានថ្លែងដូច្នេះថា ៖

“ការសន្សំនឹងជួយលោកអ្នកសម្រេចបានគោលដៅហិរញ្ញវត្ថុនាពេលអនាគត ហើយថែមទាំងជួយឱ្យផ្លូវចិត្តរបស់លោកអ្នកមានលំនឹងផ្នែកហិរញ្ញវត្ថុ ព្រោះការសន្សំអ្នកជួយឱ្យលោកអ្នកស្ថិរភាពហិរញ្ញវត្ថុ។ នៅពេលដែលលោកអ្នកបង្កើតទម្លាប់សន្សំ នោះមានន័យថា លោកអ្នកបានរៀបចំការផែនការហិរញ្ញវត្ថុរួចរាល់ តាមរយៈការបែងចែកចំណូល ចំណាយ និងសន្សំរបស់អ្នកបានច្បាស់លាស់”។

លោកស្រីបានថ្លែងបន្តថា នៅពេលដែលលោកអ្នកបានដាក់សន្សំនៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ នោះលោកអ្នកបានជួយដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ព្រោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដើរតួជាអន្តរការី ក្នុងការប្រើប្រាស់ជាដើមទុន និងពាំនាំប្រាក់ពីការសន្សំ ដើម្បីបញ្ចេញជួយទៅដល់អាជីវករ ដែលមានតម្រូវការហិរញ្ញវត្ថុចាំបាច់ក្នុងការពង្រីកអាជីវកម្ម និងបង្កើតមុខរបរ។ កត្តានេះហើយដែលជួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យមានការរីកចម្រើន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី