ការចូលរួមពិព័រណ៍ភូមិមួយផលិតផលមួយ ជាការរួមចំណែកគាំទ្រផលិតផលក្នុងស្រុក

ការតាំងពិព័រណ៌ផលិតផលខ្មែរ ជាវេទិកា​ផ្គូរផ្គងរវា​ងអ្ន​កផលិ​ត និងអ្នក​ទិញ និង​ការតាំងបង្ហាញផលិ​តផលក្នុងស្រុក ក្រោមគោលបំណងទទួ​លបានទីផ្សារ​សម្រាប់អ្នកផ​លិតក្នុងស្រុក និង​សហគ្រាស​ធុនមីក្រូ តូច និងមធ្យម នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ នៅផ្សារ ម៉ាក្រូ ផ្លូវជាតិលេខ៦ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ឯកឧត្តម ​បណ្ឌិត ​សួង ​ណយ អ​គ្គលេខាធិការរងគណៈ​កម្មាធិកា​រជា​តិ​ជំរុញ​ចល​នាភូមិមួយ​ផលិត​ផលមួយនៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រីបានមានប្រសាសន៍ថា៖

«សម្រាប់ការដាក់តាំងបង្ហាញម្ដងនេះ នឹងរៀបចំឡើងនៅរាជធានីភ្នំពេញផ្ទាល់តែម្ដង ហើយយើងនឹងនាំមកនូវផលិតផលរាប់ពាន់មុខមកបង្ហាញជូនបងប្អូនយើង ដើម្បីត្រៀមរៀបចំពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ខាងមុខនេះ»។

ឯកឧត្ដមបន្ថែមថា ការរៀបចំនេះក៏មិនខុសពីការដាក់តាំងបង្ហាញពីមុនៗមកដែរ ពោលគឺមានស្តង់ពិព័ណ៌ដាក់តាំងផលិតផលចំនួន ១០០ស្តង់ស្ថិតនៅទីតាំងផ្សារម៉ាក្រូជ្រោយចង្វារ ហើយវាក៏ជាផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែស្អិតល្មួតថែមទៀតរវាងក្រុមអ្នកផលិត និងអតិថិជន ពិសេសអ្នករស់នៅរាជធានីភ្នំពេញ ដើម្បីបង្កើនទំនុកចិត្តទៅលើគុណភាព និងស្តង់ដារផលិតផលក្នុងស្រុក ក៏ដូចជាចូលរួមផ្សព្វផ្សាយផលិតផលខ្មែរឱ្យកាន់តែមានទីផ្សារ ព្រោះការជួយគាំទ្រ ទិញ ប្រើប្រាស់ និងចែកចាយផលិតផលខ្មែរជាសកម្មភាពស្នេហាជាតិ។

ឆ្លៀតក្នុងឱកាសនេះ អ្នកស្រី ម៉ៅ ម៉ារា ប្រធានគ្រប់គ្រងសិប្បកម្ម ម្សៅខ្ញី រមៀត ពន្លៃ សាមគ្គីខសមេធីក SK ដែលជាអ្នកចូលរួមក្នុងការតាំងពិព័រណ៌ផលិតផលខ្មែរនេះបានមានប្រសាសន៍ថា ៖

«រាល់ការតាំងពិព័រណ៌ ទោះបីមិនមែនជាការលក់ដាច់បានច្រើន តែវាជាឱកាសល្អដែលបងប្អូនម្ចាស់អាជីវកម្មយើងគួរយកចិត្តទុកដាក់ក្នុងការរៀបចំ ដាក់តាំងបង្ហាញផលិតផលរបស់យើង ដើម្បីផ្សព្វផ្សាយផលិតផលឱ្យអ្នកដែលចូលមកលេងស្តង់យើងបានដឹង បានឃើញ បានភ្លក្ស និងបានស្គាល់ពីគុណភាពពិតប្រាកដ»

ជាចុងក្រោយ អ្នកស្រីក៏សូមអំពាវនាវឱ្យបងប្អូនដែលម្ចាស់អាជីវកម្មផលិតផលក្នុងស្រុកចូលរួមការដាក់តាំងបង្ហាញផលិតផលទាំងអស់គ្នា ដើម្បីបង្ហាញពីមុខផលិតផលខ្មែរនៅក្នុងពិធីបុណ្យអុំទូកខាងមុខ ហើយវាក៏ជាឱកាសទទួលបានការគាំទ្រ ដោយអនុញ្ញាតឱ្យអតិថិជនចូលមកសាក តេស្ត៍ នូវផលិតផលក្នុងស្រុកដោយផ្ទាល់ ដោយមិនចាំបាច់ទាល់តែទិញនោះទេ ឱ្យតែបានចូលមកសាក ភ្លក្ស ក៏ដូចជាផ្ដល់នូវមតិយោបល់ដើម្បីកែលម្អផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ