ប្រាក់រៀល បានជួយកសាងសេដ្ឋកិច្ច និងកំពុងទូទាត់យ៉ាងសកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជាបានអះអាងថា ការចរាចរប្រាក់រៀលនៅលើទីផ្សារក្នុងកាន់តែច្រើន គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយស្ដារ និងគាំទ្រដល់ការលើកកម្ពស់សេដ្ឋកិច្ចជាតិ រាប់ទាំងការប្រើប្រាស់ប្រាក់រៀលដោយផ្ទាល់ ក៏ដូចជាការទូទាត់ប្រាក់រៀលតាមរយៈប្រព័ន្ធអេឡិចត្រូនិក។

ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា វត្តមានរបស់ប្រាក់រៀល បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការស្តារ និងកសាងអធិបតេយ្យភាពសេដ្ឋកិច្ច និងសង្គមជាតិនៅក្នុងរយៈពេល៤២ឆ្នាំកន្លងមកនេះ តាមរយៈតួនាទីជាខ្នាតតម្លៃ មធ្យោបាយទូទាត់ និងសន្សំ។

ឯកឧត្តមបានលើកឡើងថា មុននឹងក្លាយជារូបិយវត្ថុមួយប្រកបដោយទំនុកចិត្ត រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក បន្ទាប់ពីស្ថានភា​ពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ។

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំទិវាប្រាក់រៀលឆ្នាំនេះ ដូចគ្នានឹងឆ្នាំមុនៗដែរ ដែលទទួលបានជោគជ័យច្រើនក្នុងការទាក់ទាញយុវជនចូលរួម និងឱ្យស្គាល់កាន់ច្រើនពីប្រាក់រៀល ជាមួយនឹងក្ដីសង្ឃឹមថា យុវជនកម្ពុជានឹងបន្តចូលរួមគាំទ្រក្នុងការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែច្រើន។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងថា ៖

“នេះជាសញ្ញាវិជ្ជមាននៃការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា ព្រោះ​ការអង្កេតរបស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ការប្រើប្រាស់ប្រាក់រៀលច្រើនតែធ្វើឡើងនៅតាមជនបទ ខណៈទីប្រជុំនៅទីក្រុង និងតាមខេត្តនៅប្រើប្រាស់ប្រាក់ដុល្លារច្រើននៅឡើយ។ ប៉ុន្តែការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក បាគង​ មានការទូទាត់ជាប្រាក់រៀលបានច្រើន»”

លោកជំទាវបានមានប្រសាសន៍ថា៖

“បច្ចុប្បន្នរំហូរនៃការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក បានកំពុងកើនឡើងគួរឱ្យកត់សំគាល់។ តាមរយៈការដាក់ឱ្យប្រាស់ប្រព័ន្ធបាគង និងប្រព័ន្ធអេឡិចត្រូនិកផ្សេងៗទៀត នឹងធ្វើឱ្យការទូទាត់ប្រាក់រៀលមានកាន់តែច្រើន និងកាន់តែងាយស្រួល។ ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន បានរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ មោទនភាពជាតិ ហើយកាលណាប្រាក់រៀល ត្រូវបានប្រើប្រាស់ច្រើន នឹងធ្វើឱ្យធនាគារជាតិនៃកម្ពុជា មានលទ្ធភាពធ្វើគោលនយោបាយកាន់តែច្រើន”

នាយកប្រតិបត្តិសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ផល វ៉ាន់ឌី បានមានប្រសាសន៍ផងដែរថា ប្រាក់រៀលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ដើម្បីគាំទ្រលើការប្រើប្រាស់ប្រាក់រៀល សមាគមមីក្រូហិរញ្ញវត្ថុបានតម្រូវឱ្យសមាជិកផ្ដល់ប្រាក់កម្ចីជាប្រាក់រៀលឱ្យបានច្រើន និងបានយ៉ាងតិចលើស១០ភាគរយ។

លោក ផល វ៉ាន់ឌី បានមានប្រសាសន៍ថា ៖

“សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាជិក បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រាក់រៀល ក្រោមការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជាបានសម្រេចផ្ដល់អត្រាជាប្រាក់កម្ចីក្នុងទំហំប្រមាណ២០ភាគរយ ដោយលើសកម្រិតដែលតម្រូវដោយធនា​គារជាតិនៃកម្ពុជាទៀតផង”

លោក ផល វ៉ាន់ឌី បានបញ្ជាក់ថា ទោះជាយ៉ាងនេះក្ដី សមាគមមីក្រូហិរញ្ញវត្ថុបាន និងកំពុងព្យាយាមធ្វើយ៉ាងណាលើកកម្ពស់ការកម្ចីជាប្រាក់រៀលឱ្យបានកាន់តែច្រើនក្នុងចន្លោះ៣០-៥០ភាគរយ ប៉ុន្ដែក្នុងនោះត្រូវការមានការរួមចំណែកពីសំណាក់ប្រជាពលរដ្ឋផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី