ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជាបានសម្រេចជ្រើសរើសប្រធានបទស្រាវជ្រាវឆ្នាំ២០២២ សម្រាប់សន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៩ ឆ្នាំ២០២២ ស្តីពី «ដំណើរឆ្ពោះទៅកាន់ការស្ដារឡើងវិញ និងភាពធន់ក្រោយកូវីដ-១៩» ដើម្បីជំរុញការស្រាវជ្រាវលើបញ្ហាកើតចេញពីវិបត្តិជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងសង្គមកាន់តែធ្ងន់ធ្ងរនៅតាមបណ្តាប្រទេសនានា។

យោងតាមធនាគារជាតិនៃកម្ពុជា បានឱ្យដឹថា វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងសង្គមកាន់តែធ្ងន់ធ្ងរនៅតាមបណ្តាប្រទេសនានា។ រយៈពេល និងទំហំនៃផលប៉ះពាល់អាស្រ័យទៅលើសមត្ថភាពរបស់ ប្រទេសនីមួយៗក្នុងការឆ្លើយតបទៅនឹងវិបត្តិ ដែលផ្សាភ្ជាប់ជាមួយនឹងស្ថានភាពសង្គមនិងសេដ្ឋកិច្ច មុនពេលមានវិបត្តិ ភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ សមត្ថភាពបច្ចេកទេសនិងហិរញ្ញវត្ថុចំពោះការអនុវត្ត គោលនយោបាយគាំទដល់ការស្ដារសេដ្ឋកិច្ចឡើងវិញ ហើយសំខាន់ជាងនេះគឺការទទួលបានវ៉ាក់សាំង។

ជាលទ្ធផល ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានប្រាក់ចំណូលទាបជាច្រើន បាននិងកំពុងប្រឈមនឹងការស្តារសេដ្ឋកិច្ចឡើងវិញ ដោយប្រទេសទាំងនោះកំពុងព្យាយាមស្វែងរក មធ្យោបាយដើម្បីគាំទ្រការវិនិយោគ លើកកម្ពស់ឌីជីថលូបនីយកម្ម អនុវត្តកំណែទម្រង់ជារចនាសម្ព័ន្ធជាដើម។
កម្ពុជាក៏មិនខុសពីប្រទេសដទៃទៀតដែរ ដើម្បីសម្រេចបាននូវការស្ដារឡើងវិញដោយរលូន និងកំណើនប្រកបដោយចីរភាព រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ និងកំណែទម្រង់ផ្សេងៗ ដើម្បីការពារវិស័យងាយរងគ្រោះបំផុត និងគាំទ្រដល់វិស័យដែលមានសក្តានុពលក្នុងគោលបំណង លើកកម្ពស់ផលិតភាពរបស់ពួកគេ។
ទន្ទឹមនេះ វិស័យឯកជនក្នុងគោលដៅជួយរាជរដ្ឋាភិបាលជំរុញសកម្មភាពសេដ្ឋកិច្ចដែលកំពុងមានដំណើរការក៏បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនផងដែរ។ ស្ថាប័នហិរញ្ញវត្ថុ ជាពិសេសធនាគារនៅតែមានតួនាទីសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដល់សេដ្ឋកិច្ច និងគាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញ។ ដើម្បីជំរុញការស្រាវជ្រាវលើបញ្ហាទាំងនេះ ធនាគារជាតិនៃកម្ពុជាបានជ្រើសរើសប្រធានបទស្រាវជ្រាវឆ្នាំនេះសម្រាប់សន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៩ ឆ្នាំ២០២២ ស្តីពី «ដំណើរឆ្ពោះទៅកាន់ការស្ដារឡើងវិញ និងភាពធន់ក្រោយកូវីដ-១៩»។
បេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើខ្លឹមសារស្រាវជ្រាវសង្ខេប សំណេរស្រាវជ្រាវ ឬអត្ថបទស្រាវជ្រាវពេញលេញអមជាមួយប្រវត្តិរូបសង្ខេបមកកាន់នាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិនិត្យលក្ខណៈសម្បត្តិ។ ធនាគារជាតិនៃកម្ពុជានឹងផ្ដល់ការគាំទ្រ ព្រមទាំងការប្រឹក្សាយោបល់ចំពោះអត្ថបទស្រាវជ្រាវដែលត្រូវបានទទួលយក។ បន្ទាប់ពីការស្រាវជ្រាវ ត្រូវបានបញ្ចប់ ធនាគារជាតិនៃកម្ពុជានឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៩ នៅខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ និងពង្រឹងបណ្ដាញទំនាក់ទំនងក្នុងការងារស្រាវជ្រាវ។ សន្និសីទនេះ ក៏មានការចូលរួមពីអ្នកជំនាញ អ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធជាតិនិងអន្តរជាតិផងដែរ។
យោងតាមបានឱ្យដឹងថា កាលបរិច្ឆេទសំខាន់ៗ ៖ – ការផុតកំណត់នៃការទទួលសំណើស្រាវជ្រាវ (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២) – ការជូនដំណឹងស្តីពីសំណើសវជ្រាវដែលត្រូវបានជ្រើសរើស (ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២) – ការផុតកំណត់នៃការទទួលអត្ថបទស្រាវជ្រាវពេញលេញ (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២) – ការរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩ (ខែវិច្ឆិកា ឆ្នាំ២០២២)។ ធនាគារជាតិនៃកម្ពុជានឹងជ្រើសរើសយកអត្ថបទស្រាវជ្រាវដែលមានគុណវុឌ្ឍដើម្បីចូលរួមធ្វើបទបង្ហាញនៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩នេះ។ ម្ចាស់អត្ថបទស្រាវជ្រាវដែលបានធ្វើបទបង្ហាញនៅក្នុងសន្និសីទនឹងទទួលបាននូវរង្វាន់លើកទឹកចិត្ត ហើយអត្ថបទស្រាវជ្រាវ នឹងត្រូវបានបោះផ្សាយជាកាលិកបត្រស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content