សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលបានចំណាយ ៦០ លានដុល្លារដោះស្រាយផលប៉ះពាល់គម្រោងផ្លូវក្រវាត់ក្រុងទី៣

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលបានចំណាយលុយប្រមាណ ៦០ លានដុល្លារអាមេរិក ដោះស្រាយផលប៉ះពាល់ពីគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ខណៈបច្ចុប្បន្ននេះ គម្រោងសាងសង់កំពុងដំណើរការទៅមុខយ៉ាងរលូន និងអាចបញ្ចប់ទៅតាមផែនការដូចដែលបានគ្រោងទុក។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖

“ជាមួយនឹងទឹកប្រាក់ដែលជាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន និងជាមួយនឹងប្រាក់របស់រាជរដ្ឋាភិបាល យកទៅដោះស្រាយផលប៉ះពាល់ចំនួន ៣២ លើក ឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បូកសរុបឱ្យខ្ញុំ  យ៉ាងហោចណាស់ខ្ញុំ គិតថា ៦០លានរួចស្រេចទៅហើយ”

កាលពីថ្ងៃទី០១ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាឱ្យបញ្ចេញប្រាក់របស់រាជរដ្ឋាភិបាលប្រមាណ ៥ លានដុល្លារបន្ថែមទៀត ក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ដែលមានដីធ្លី និងដំណាំដាំដុះផ្សេងៗ នៅតាមផ្លូវគម្រោងក្រវ៉ាត់ក្រុងទី៣ នេះ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានអនុញ្ញាតឱ្យក្រុមហ៊ុនទទួលម៉ៅការសាងសង់ពន្យារពេលសកម្មភាពសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ រយៈពេលមួយឆ្នាំបន្ថែមទៀត ដោយសារការដោះស្រាយផលប៉ះពាល់មានកំណើនយឺត។

ឯកឧត្តមបានបញ្ជាក់ថា ៖

“ការសាងសងផ្លូវក្រវាត់ក្រុងគឺមានការយឺតយ៉ាវ ក្រុមហ៊ុនសាងសង់បានស្នើសុំឱ្យមានពន្យារពេលសាងសង់មួយឆ្នាំ ដោយសារមានភាពយឺតយ៉ាវក្នុងការដោះស្រាយផលប៉ះពាល់។ តាមលក្ខណៈបច្ចេកទេស យើងពិនិត្យមើលទៅលើគុណភាព  យើងអនុញ្ញាតពន្យារពេលផ្លូវក្រវាត់ក្រុងទី៣នេះមួយឆ្នាំទៀត”

គួរបញ្ជាក់ផងដែរថា គម្រោងនៃផ្លូវក្រវាត់ក្រុងទី៣ មានការសាងសង់ស្ពានអាកាសចំនួន០៤កន្លែង ឆ្លងកាត់ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ មានប្រវែងសរុប ១ពាន់ម៉ែត្រ។ ផ្លូវក្រវាត់ក្រុងទី៣ ត្រូវគ្រោយចំណាយលើការសាងសង់ក្នុងទំហំទឹកប្រាក់ប្រមាណ ២៧៣លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រទះឃើញពូជស្រូវខ្មែរដោយចៃដន្យឈ្មោះ«ស្រូវកូនត្រី»​ដែលបានរក្សាទុកនៅធនាគារពូជស្រូវក្នុងវិទ្យាស្ថានស្រូវអន្តរជាតិ (IRRI) ប្រទេសហ្វីលីពីន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2025

ឯកឧត្តម ឃឹម ហ្វីណង់ បានប្រទះឃើញពូជស្រូវខ្មែរដោយចៃដន្យមានឈ្មោះ «ស្រូវកូនត្រី» ដែលត្រូវបានរក្សាទុកនៅធនាគារពូជស្រូវក្នុងវិទ្យាស្ថានស្រូវអន្តរជាតិ(IRRI) ប្រទេសហ្វីលីពីន

គម្រោង​វិនិយោគចំនួន​១២​ ក្នុង​ខេត្តចំនួន៧ មានទឹក​ប្រាក់ ១២៨លានដុល្លារ​ ត្រូវ​បានក្រុមប្រឹក្សា​អភិវ​ឌ្ឍ​ន៍​​​កម្ពុជាពិនិត្យ ពិភាក្សា ​ដើម្បីចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2025

គម្រោង​វិនិយោគ​ចំនួន​១២ ស្ថិតនៅតាមបណ្ដាខេត្ត​ចំនួន​៧ និងមានទឹកប្រាក់​ប្រមាណ១២៨​លានដុល្លារអាម៉េរិក ត្រូវ​បានលើក​យកមកពិនិត្យ ពិភាក្សា​ ដើម្បី​ត្រៀមចុះបញ្ជី

ឆ្នាំ២០២៤ កម្ពុជាទទួលបានផលនេសាទ និងវារីវប្បកម្មជាង ៩២៧ពាន់តោន កើនឡើង ៦១ពាន់តោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2025

នៅឆ្នាំ២០២៤ កម្ពុជាទទួលបានផលនេសាទ និងវារីវប្បកម្មជាង ៩២៧ ពាន់តោន កើនឡើង ៦១ ពាន់តោន ស្មើនឹងប្រមាណ ៧ភាគរយ ធៀបនឹងឆ្នាំ២០២៣

តម្លៃប្រេងបន្តឡើងថ្លៃជាង ៧% បន្ទាប់ពីអ៊ីស្រាអែល​ បានគំរាម និងវាយប្រហារលើអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2025

តម្លៃប្រេងឆៅម៉ាកនា Brent ឡើងថ្លៃ ៧,៦៣% ឬ ៧៤,៦៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ៧,៩១% ឬ ៧៣,៤២ ដុល្លារក្នុងមួយបារ៉ែល

គម្រោងបង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាប នាំមកនូវការផ្លាស់ប្តូរវិជ្ជមានសម្រាប់សហគមន៍នេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2025

គម្រោងបង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាបបាននាំមកនូវការផ្លាស់ប្តូរវិជ្ជមានសម្រាប់សហគមន៍នេសាទ​នៅបឹងទន្លេសាប

សេដ្ឋកិច្ចមីយ៉ាន់ម៉ាកាន់តែធ្លាក់ចុះធ្ងន់ធ្ងរ ដោយសារគ្រោះរញ្ជួយដី ខណៈដែលប្រទេសកំពុងមានសង្គ្រាមស៊ីវិលរាំរ៉ៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2025

ធនាគារពិភពលោក (World Bank) បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនថា គ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័រនៅមីយ៉ាន់ម៉ា នឹងបង្កការខូចខាតដោយផ្ទាល់ចំពោះទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធមានតម្លៃប្រមាណ ១១ ពាន់លានដុល្លារ ឬ ស្មើរនឹង ១៤% នៃ GDP

ក្រសួងការងារ ទទួលបានពាក្យស្នើសុំចូលរៀនលើជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួនជាង ១២ម៉ឺននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2025

ក្រសួងការងារ ទទួលបានពាក្យស្នើសុំចូលរៀនលើជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួនជាង១២ម៉ឺននាក់ នឹងគ្រោងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ នៅកោះពេជ្រ

អាម៉េរិក – ចិន ព្រមព្រៀងគ្នាលើក្របខណ្ឌកាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម ប៉ុន្តែនៅរង់ចាំការអនុម័តពីមេដឹកនាំទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2025

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក លោក Howard Lutnick លើកឡើងថា "យើងបានឈានដល់ក្របខ័ណ្ឌមួយដើម្បីអនុវត្តកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ​ ហើយនៅ​ពេល​ដែល​ប្រធានាធិបតី​អនុម័ត​វា​ហើយ យើង​នឹង​ព្យាយាម​អនុវត្ត​វា​​តែម្ដង

​រយៈពេល​៥ខែ កម្ពុជា​ទទួល​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលបានចុះបញ្ជី​ចំនួន​ ២,៦១​ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2025

ចិននៅតែជា​ប្រភពទុនសំខាន់​សម្រាប់ការ​វិនិយោគ​នៅកម្ពុជា ដោយក្នុង​រយៈពេល៥ខែកន្លងមកនេះ កម្ពុជា​ទទួលបានប្រភពទុនពីចិនជាង ​២,៦១ពាន់លានដុល្លារ

គម្រោងវិនិយោគលេចធ្លោរចំនួន៣ ប្រចាំខែឧសភា ស្ថិតនៅក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស មានទុនជាង៤៧០លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2025

គម្រោងវិនិយោគលេចធ្លោរជាងគេចំនួន៣ ប្រចាំខែឧសភា ដែលមានទីតាំងស្ថិតនៅក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស មានទុនសរុបជាង ៤៧០ លានដុល្លារអាម៉េរិក

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)