ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាគ្រោងប្រមូលចំណូលចូលថវិការដ្ឋ ឬថវិកាជាតិប្រមាណ ៦,៣ ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២២ ស្មើនឹង ២០, ៦១% នៃ ផ. ស. ស. (ផលិតក្នុងស្រុកសរុប) មានកំណើន ១៩,៣% ធៀបនឹងច្បាប់ឆ្នាំ២០២១។

យោងតាមសៀវភៅថវិកាសង្ខេបឆ្នាំ២០២២ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថបានឱ្យដឹងថា ឈរលើគោលការណ៍ និងក្នុងគោលបំណងសម្រេចបានឱ្យបាននូវគោលនយោបាយក្របខ័ណ្ឌយុទ្ធសាស្ត្រ កម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ក្របខ័ណ្ឌថវិកាឆ្នាំ២០២២ ត្រូវបានកំណត់ដូចខាងក្រោម៖

ចំណូលក្នុងប្រទេសថវិការដ្ឋ ឬ ថវិកាជាតិ ត្រូវបានគ្រោងចំនួន ២៥ ៥៩៤ ៣៦៦ លានរៀល, សមមូលនឹងប្រមាណ ៦,៣ ពាន់លានដុល្លារអាមេរិក, ត្រូវជា ២០, ៦១% នៃ ផ. ស. ស. (ផលិតក្នុងស្រុកសរុប) មានកំណើន ១៩,៣% ធៀបនឹងច្បាប់ឆ្នាំ២០២១។ ក្របខ័ណ្ឌថវិកាឆ្នាំ ២០២២ មានគោលដៅបង្កើនចំណូលចរន្តថវិការដ្ឋ ឱ្យបានស្មើនឹង ១៩,៥៦% នៃផ.ស.ស. ដែលមានកំណើនចំនួន ១,១៤ ពិន្ទុភាគរយនៃ ផ. ស. ស. ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១ ពោលគឺ នឹងសម្រេចបានខ្ពស់ជាងគោលដៅនៃការប្រមូលចំណូលចរន្តថវិការដ្ឋដែលត្រូវបានកំណត់ឱ្យកើនជាមធ្យម ០,៣ ពិន្ទុភាគរយ នៃ ផ. ស. ស. ក្នុងមួយឆ្នាំនៅក្នុងយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣។
ចំណាយសរុបថវិការដ្ឋ ឬ ថវិកាជាតិ ត្រូវបានគ្រោងចំនួន ៣៤ ៧០៨ ៦៣០ លានរៀល, សមមូលនឹងប្រមាណ ៨,៥ ពាន់លានដុល្លារអាម៉េរិក, ស្មើនឹង ២៧,៩៥%នៃផ.ស.ស. មានកំណើន ៨,៤%ធៀបនឹងច្បាប់ឆ្នាំ ២០២១; ក្នុងនោះ ចំណាយចរន្តថវិការដ្ឋ ត្រូវបានគ្រោងចំនួន ២០ ៨៥០ ៤៤០ លានរៀល, សមមូលនឹងប្រមាណ ៥,១ ប៊ីលានដុល្លារអាមេរិក, ត្រូវជា ១៦, ៧៩% នៃផ.ស.ស. កើនឡើង ១១,២% ធៀបនឹងច្បាប់ឆ្នាំ ២០២១ ។
តុល្យភាពរួមនៃថវិកាឆ្នាំ២០២២ នៅក្នុងក្របខ័ណ្ឌថវិការដ្ឋ ឬថវិកាជាតិ, ទាំងថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ, រាជរដ្ឋាភិបាលអាចរក្សាអតិរេកថវិកាចរន្តឱ្យបានក្នុងកម្រិតប្រមាណ ២,៧៧% នៃ ផ.ស. ស. នៅឆ្នាំ២០២២ ធៀបនឹងច្បាប់ឆ្នាំ ២០២១ ដែលមានចំនួន ២,១៥% នៃ ផ. ស. ស. ។ ជាលទ្ធផល ឱនភាពថវិកាជាតិសរុប នឹងមានទំហំស្មើនឹង -៧,៣៤% នៃ ផ. ស. ស. គឺថយចុះពីកម្រិតនៃឱនភាពគ្រោងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុ ឆ្នាំ ២០២១ ដែលស្មើនឹង – ៩,១៧% នៃផ. ស. ស. ។ ឱនភាពនេះ ត្រូវបានបំពេញតុល្យភាពដោយ ៖ ១). ហិរញ្ញប្បទានក្រៅប្រទេស ក្នុងទំហំ ៤,៦៨%នៃផ. ស. ស. ២). មូលនិធិទ្រទ្រង់ថវិកា ក្នុងទំហំ ១,០២% នៃផ. ស. ស. ៣). ការបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំ ០.៩៨%នៃផ. ស. ស. ស្មើនឹង ១ ២១៩ ប៊ីលាន រៀល, សមមូលនឹងប្រមាណ ៣០០ លានដុល្លារអាមេរិក; និង ៤). ប្រាក់បញ្ញើរាជរដ្ឋាភិបាល ក្នុងទំហំ ១,៦៤% នៃ ផ.ស. ស. ស្មើនឹង ២ ០៣២ ប៊ីលានរៀល សមមូលនឹង ៥០០ លានដុល្លារ អាម៉េរិក ដែលត្រូវបានគ្រោងយកមកប្រើប្រាស់សម្រាប់ អនុវត្តគោលនយោបាយ និង វិធានការរក្សាលំនឹងទប់ទល់នឹង ផលប៉ះពាល់ពីជំងឺកូវីដ-១៩ ជាពិសេសសម្រាប់អនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លង ប្រក្រតីភាពថ្មី”៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ
ប៊ុលហ្ការី បង្ហោះផ្កាយរណបថ្មីចំនួន ១០ គ្រឿង និងត្រៀមពង្រីកសក្ដានុពលរបស់ខ្លួនក្នុងវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
កាលពីថ្ងៃអង្គារសប្ដាហ៍នេះ មេដឹកនាំប្រទេសប៊ុលហ្ការី បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍បាញ់បង្ហោះផ្កាយរណបថ្មីៗចំនួន១០គ្រឿងទៀតរបស់ខ្លួនចូលទៅក្នុងលំហអាកាស
BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content