កិច្ចពិភាក្សាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុលើកទី២ ត្រូវបានប្រារព្ធទៅយ៉ាងរលូនស្របតាមការគ្រោងទុក

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS) សហការពីសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងក្រុមហ៊ុនក្រេឌីត​ប្យូរ៉ូខេមបូឌា (CBC) ក្រោមការគាំទ្រពីធនាគារជាតិនៃកម្ពុជា បានរៀបចំនូវកិច្ចពិភាក្សាលើក ទី២ ក្រោមប្រធានបទ «ហេតុអ្វីបានជាយុវជនគួរយល់ដឹងពីកម្ចីផ្លូវការ និងកម្ចីក្រៅផ្លូវការ?»។ កិច្ចពិភាក្សានេះ ជាផ្នែកមួយនៃកម្មវិធី «វិថីហិរញ្ញវត្ថុ» ដែលធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយក្នុងចំណោមប្រជាជនខ្មែរ។

ក្នុងឱកាសបើកកិច្ចពិភាក្សាខាងលើ លោកជំទាវ ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានមានប្រសាសន៍ថា ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ គឺជាកិច្ចការអាទិភាពមួយដ៏សំខាន់​សម្រាប់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយចំណេះដឹងហិរញ្ញវត្ថុនឹងជួយឱ្យប្រជាពលរដ្ឋ​ធ្វើការ​សម្រេច​ចិត្តបានត្រឹមត្រូវលើផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចគ្រួសារ ដែលចូលរួមចំណែកយ៉ាងសំខាន់​ដល់ការអភិវឌ្ឍសង្គមជាតិ។

លោកជំទាវបានបន្តមានប្រសាសន៍ទៀតថា៖

«ខ្ញុំសូមបង្ហាញត្រួសៗថា កម្ចីផ្លូវការគឺជាកម្ចីទាំងឡាយណា​ដែលផ្តល់ជូនដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា ដើម្បី​ផ្តល់សេវាហិរញ្ញវត្ថុស្របច្បាប់។ កម្ចីពីគ្រឹះស្ថានផ្លូវការនេះមានអត្រាការប្រាក់សមរម្យ ហានិភ័យទាប និងមានយន្តការកិច្ចការពារអតិថិជនផងដែរ។ ចំណែកឯកម្ចីក្រៅផ្លូវការ គឺជាកម្ចីទំាងឡាយណា​ដែលផ្តល់​ដោយស្ថាប័នមិនចុះបញ្ជី (ខុសច្បាប់) ឬផ្តល់ដោយបុគ្គល​នានានៅក្រៅប្រព័ន្ធ រួមទាំងកម្ចីតាម​អនឡាញ»។

បន្ទាប់ពីកិច្ចពិភាក្សាដែលមានរយៈពេលជាងមួយម៉ោង លោក រ័ត្ន សោភ័ណ ប្រធានសមាគម​ធនាគារ​នៅកម្ពុជា ក៏បានមាន​បង្ហាញក្ដីរំពឹងខ្ពស់ថា និស្សិតនឹងបានយល់កាន់តែច្បាស់អំពីទិដ្ឋភាព និងរូបភាពនៃកម្ចីផ្លូវការ និងកម្ចីក្រៅផ្លូវការ។

លោកបានបញ្ជាក់ថា៖

« ការយល់ដឹងអំពីការផ្តល់កម្ចីផ្លូវការ និងក្រៅផ្លូវការ មិនត្រឹមតែជាការយល់ដឹងអំពីការខ្ចីលុយប៉ុណ្ណោះទេ ប៉ុន្តែវាបានបណ្តុះនូវចំណេះដឹងហិរញ្ញវត្ថុ លើកកម្ពស់ការទទួលខុសត្រូវ និងចៀសវាងការធ្លាក់ក្នុងអន្ទាក់បំណុលលើសលប់»។

គួរបញ្ជាក់ថា កិច្ចពិភាក្សាលើកទី២នេះមានការចូលរួមពី សិស្ស-និស្សិត ប្រមាណជិត ៣០០នាក់។ កិច្ចពិភាក្សានេះផងដែរអាចដំណើរការទៅបាន ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា និងកិច្ចសហការពីសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងក្រុមហ៊ុនក្រេឌីត​ប្យូរ៉ូខេមបូឌា (CBC)៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជាជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចស៊ីជម្រៅ អំឡុពេលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

កម្ពុជាបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ និងការប្តេជ្ញាចិត្តឡើងវិញចំពោះពហុភាគីនិយម ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងកម្តៅ និងឱនភាពសេដ្ឋកិច្ចកសល នៅតែបន្តដាក់បន្ទុកលើសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ និងទស្សនវិស័យកំណើនសេដ្ឋកិច្ចសកល

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី