ស្វែងយល់សារៈសំខាន់នៃប្រាក់រៀលចំពោះសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការប្រើប្រាស់ប្រាក់រៀលគឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះប្រាក់រៀលបានជួយលើកស្ទួយអត្តសញ្ញាណជាតិ។ ប្រាក់រៀលបានកសាងជំនឿទុកចិត្ត ជួយជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិយមនៅក្នុងប្រទេស។ ក្នុងន័យសេដ្ឋកិច្ច ការចរាចរប្រាក់រៀលកាន់តែច្រើននឹងជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ។ ធនាគារជាតិនៃកម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនក្នុងការគ្រប់គ្រងគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ដោយសារការផ្គត់ផ្គង់រូបិយវត្ថុមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងផលិតកម្ម និងអត្រាអ្នកមានការងារ។

ការពឹងផ្អែកលើការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកបណ្តាលឲ្យកម្ពុជាងាយទទួលរងការប៉ះទង្គិចពីសេដ្ឋកិច្ចសហរដ្ឋអាមេរិក។ ប្រសិនបើប្រាក់រៀលជារូបិយវត្ថុចម្បង ធនាគារកណ្តាលអាចដើរតួនាទីជាអ្នកឱ្យខ្ចីចុងក្រោយ។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ប្រាក់រៀល ក៏នឹងជួយឲ្យរដ្ឋាភិបាលទទួលបានប្រាក់ចំណេញក្នុងការបោះផ្សាយរូបិយវត្ថុផងដែរ។ លើសពីនេះ ប្រសិនបើប្រាក់រៀលតែមួយមុខត្រូវបានប្រើប្រាស់ក្នុងទីផ្សារ តម្លៃប្រតិបត្តិការក្នុងការប្តូរប្រាក់នឹងត្រូវបានកាត់បន្ថយ។

មូលហេតុដែលប្រាក់ដុល្លារអាមេរិកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា
ការប្រើប្រាស់ប្រាក់ដុល្លារយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា បណ្តាលមកពីកត្តា ៤ យ៉ាង គឺ ៖ កត្តាប្រវត្តិសាស្រ្ត កត្តានយោបាយ កត្តាសេដ្ឋកិច្ច និងកត្តាសង្គម។ ក្នុងអំឡុងរបបខ្មែរក្រហម រូបិយវត្ថុត្រូវបានលុបបំបាត់ចោល ពោលគឺគ្មានទីផ្សារ គ្មានពាណិជ្ជកម្ម និងគ្មានសេរីភាពគ្រប់យ៉ាង។ ក្រោយរបបខ្មែរក្រហមត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាបានចាប់ផ្តើមទទួលបានសន្តិភាពមកវិញ។

បន្ទាប់ពីធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងសាជាថ្មីនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ធនាគារជាតិនៃកម្ពុជាក៏បានបោះផ្សាយប្រាក់រៀលជាតិឡើងវិញផងដែរនៅថ្ងៃ ទី២០ ខែមីនា ឆ្នាំ១៩៨០ ប៉ុន្តែភាពជឿជាក់ និងជំនឿទុកចិត្តរបស់សាធារណជនមកលើប្រាក់រៀលនៅមានកម្រិត និងផុយស្រួយនៅឡើយ ក្រោយពីសង្រ្គាមទើបត្រូវបានបញ្ចប់ភ្លាមៗ ។
នៅដើមទស្សវត្សរ៍ឆ្នាំ១៩៩០ អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNTAC) បានមកកាន់ប្រទេសកម្ពុជាដើម្បីរៀបចំការបោះឆ្នោតជាតិជាលើកទីមួយ។ ក្នុងអំឡុងពេលនោះ ប្រាក់ដុល្លារយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានយកមកប្រើប្រាស់សម្រាប់ការទូទាត់ក្នុងសេដ្ឋកិច្ចកម្ពុជា។ ប្រជាជនកម្ពុជាបានចាប់ផ្តើមស្គាល់ពីតម្លៃរបស់ប្រាក់ដុល្លារ ហើយបានប្រើប្រាស់កាន់តែច្រើនឡើងៗក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងជំនួញ។

ដោយការរក្សាបាននូវស្ថិរភាព និងការបើកចំហនៃសេដ្ឋកិច្ច សកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគបរទេសបានកើនឡើងជាបន្តបន្ទាប់ និងបានជំរុញដល់ការរីកចម្រើនសេដ្ឋកិច្ច។ ជាលទ្ធផល ប្រាក់ដុល្លារទទួលបានការពេញនិយមកាន់តែច្រើន និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ស្ទើរគ្រប់សកម្មភាពជំនួញ ជាពិសេស ប្រតិបត្តិការដែលមានទំហំទឹកប្រាក់ធំ និងនៅតាមទីប្រជុំជន។

ទោះជាយ៉ាងណាក៏ដោយ ផ្អែកតាមការស្ទាបស្ទង់មតិមួយចំនួនបានបង្ហាញថា ប្រាក់រៀលជាតិត្រូវបានប្រើប្រាស់យ៉ាងសកម្មនៅតាមទីជនបទ និងក្នុងប្រតិបត្តិការដែលមានទំហំទឹកប្រាក់តូច សម្រាប់ជាមធ្យោបាយទូទាត់ សន្សំ និងផ្តល់ ឥណទាន។ គួរកត់សម្គាល់ផងដែរថា តម្រូវការប្រាក់រៀលមានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ និងកំពុងបន្តកើនឡើងបន្ថែមទៀត៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មិនធ្លាប់មានទេ ! រដ្ឋាភិបាលចិន នឹងអនុវត្តពន្ធសូន្យលើការនាំចូលពីទ្វីបអាហ្វ្រិកចំនួន ៥៣ ប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

កាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅនេះ ចិនបានប្រកាសថា ខ្លួននឹងអនុវត្តទាំងស្រុងនូវពន្ធ ០% សម្រាប់ការនាំចូលពីប្រទេសចំនួន ៥៣ នៅទ្វីបអាហ្វ្រិកចូលជាធរមានចាប់ពីថ្ងៃទី ១ ខែឧសភា

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជានិង IBC នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជាអាស៊ាន ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

ខេត្តកំពត​ ទទួលបាន​ការ​វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស​ចំនួន​ ២ បន្ថែមទៀត​ ជាមួយទុនជិត ២០០លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

ដើមឆ្នាំ ២០២៦នេះតំបន់​សេដ្ឋកិច្ចពិសេសចំនួន​២ នៅខេត្ត​កំពត​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគ អនុម័ត​ជាផ្លូវការ​ការ​ដែលមានទុនជិត​២០០លានដុល្លារ..

ជប៉ុនបន្តផ្តល់កញ្ចប់ថវិកាក្នុងការលើកកម្ពស់ប្រព័ន្ធថែទាំ និងវះកាត់ នៅតាមសហគមន៍ក្នុងខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

រដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ថវិកាសរុបចំនួន ៣១៦ ៤៨៤ ដុល្លារអាម៉េរិក ដល់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) នៅកម្ពុជា

ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/02/2026

ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក

ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/02/2026

បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់

វៀតណាម ស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនពីក្រុងហូជីមិញ មកភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ក្រសួងសំណង់វៀតណាម បានស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់កម្ពុជា ទៅកាន់រដ្ឋាភិបាល ដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងព្រំដែន និងជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាមឱ្យកាន់តែសកម្ម

រុក្ខវិថីព្រះសីហនុ ជួយលើកកម្ពស់សោភ័ណ្ឌភាពក្រុងសៀមរាប ក្នុងនាមជាទីក្រុងទំនើប ស្រស់ស្អាត និងជាប៉ូលសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

រុក្ខវិថីព្រះសីហនុ ជួយលើកកម្ពស់សោភ័ណ្ឌភាពក្រុងសៀមរាប ក្នងនាមជាទីក្រុងទំនើប ស្រស់ស្អាត និងជាប៉ូលសេដ្ឋកិច្ចជាតិ

ជនជាតិកាណាដា និងអង់គ្លេស អាចទៅប្រទេសចិនដោយគ្មានទិដ្ឋាការ ចាប់ពីថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ជនជាតិកាណាដា និងអង់គ្លេស អាចទៅធ្វើដំណើរទៅកាន់ប្រទេសចិនដោយគ្មានទិដ្ឋាការ (visa-free) ជាផ្លូវការចាប់ពីថ្ងៃអង្គារ៍ ទី១៧ កុម្ភៈ ដែលកើតឡើងបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីខែមករា

រថយន្ត Ford ប្រមាណ ១៦ ០០០ គ្រឿង ត្រូវបានផលិតនៅកម្ពុជាចាប់តាំងពីឆ្នាំ២០២២

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ចាប់តាំងពីឆ្នាំ២០២២ ក្រុមហ៊ុន RMA បានផលិតរថយន្ត Ford នៅកម្ពុជាប្រមាណ ១៦ ០០០ គ្រឿង ហើយបច្ចុប្បន្នកំពុងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនពីផ្ទៃដី៥ហិកតា ទៅ១២ហិកតា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)