សហភាពអឺរ៉ុបយល់ព្រមលើកញ្ចប់ទណ្ឌកម្មជុំទី ១៣ ប្រឆាំងរុស្ស៊ី និងអនុវត្តនៅថ្ងៃទី២៤ ខែកុម្ភៈ

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ​ បានរាយការណ៍ថា សហភាពអឺរ៉ុបបានយល់ព្រមលើកញ្ចប់ទណ្ឌកម្មលើកទី ១៣ របស់ខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ី ដោយប្រធានក្រុមប្រឹក្សាររបស់សហភាពអឺរ៉ុបអាណត្តិបែលហ្ស៊ិកបានប្រកាសនៅលើគណនី X (អតីត Twitter) កាលពីថ្ងៃពុធកន្លងទៅនេះ។

កញ្ចប់ទណ្ឌកម្មជុំទី ១៣ នេះនឹងត្រូវបានអនុម័តជាផ្លូវការនៅក្នុងពេលវេលាសម្រាប់ខួបលើកទី ២ នៃការចាប់ផ្តើមប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែនថ្ងៃទី ២៤ ខែកុម្ភៈ។ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅក្នុងខែកុម្ភៈឆ្នាំ ២០២២ ទីក្រុងប្រ៊ូសែលបានដាក់ទណ្ឌកម្មររឹតបន្តឹងចំនួន ១២ ជុំរួចទៅហើយលើរុស្ស៊ី។ ទណ្ឌកម្មដែលមានស្រាប់បានកំណត់គោលដៅលើវិស័យដ៏ធំៗមួយចំនួនរួចហើយរួមមាន ការរឹតបន្តឹងលើពាណិជ្ជកម្ម ការហាមឃាត់ការធ្វើដំណើរ និងការដាក់ទណ្ឌកម្មលើបុគ្គល ពាណិជ្ជករ និងមន្ត្រីរបស់រុស្ស៊ី។

ប្រធានក្រុមប្រឹក្សាររបស់សហភាពអឺរ៉ុបអាណត្តិបែលហ្ស៊ិក បានសរសេរលើគណនី X ថា «ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបទើបតែបានយល់ព្រមលើគោលការណ៍កញ្ចប់ទណ្ឌកម្មទី ១៣ នៅក្នុងក្របខណ្ឌនៃការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ ជុំទណ្ឌកម្មនេះ គឺជាការសម្រេចមួយក្នុងចំណោមការសម្រេចទូលំទូលាយបំផុតដែលត្រូវបានអនុម័តដោយសហភាពអឺរ៉ុប»។

ប្រធានគណៈកម្មាធិការអឺរ៉ុប Ursula von der Leyen បានស្វាគមន៍កិច្ចព្រមព្រៀងនេះ ដោយបង្ហោះថា ៖

«ខ្ញុំស្វាគមន៍ចំពោះកិច្ចព្រមព្រៀងស្តីពីកញ្ចប់ទណ្ឌកម្មលើកទី ១៣របស់យើងប្រឆាំងនឹងរុស្ស៊ី។ យើងត្រូវតែរារាំងសង្រ្គាមរបស់លោក Putin។ ជាមួយនឹងការចុះបញ្ជីសរុបចំនួន ២ ០០០ យើងនៅតែបន្តបន្ថែមសម្ពាធលើវិមានក្រឹមឡាំង។ យើង​ក៏​កំពុង​កាត់​បន្ថយ​ការប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​រុស្ស៊ី​បន្ថែម​ទៀតផងដែរ»។

ទន្ទឹមនឹងនេះ កញ្ចប់ថ្មីនេះបានហាមឃាត់អង្គភាព និងបុគ្គលជិត ២០០ មិនឱ្យធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប ខណៈដែលទាំងបុគ្គល និងក្រុមហ៊ុនទាំងនោះប្រឈមមុខនឹងការបង្កកទ្រព្យសម្បត្តិរបស់ពួកគេ។  រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock ក៏បានផ្តល់សញ្ញាថា ជុំថ្មីនៃទណ្ឌកម្មរុស្ស៊ីនឹងប៉ះពាល់ដល់ការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក (UAVs) ។ យោងតាមប្រភពដដែលលើកឡើថា​ សហភាពអឺរ៉ុបកំពុងរៀបចំផែនការជាលើកដំបូងដើម្បីដាក់ទណ្ឌកម្មក្រុមហ៊ុននៅចិនដីគោក និងនៅក្នុងប្រទេសផ្សេងទៀតរួមមាន Türkiye ឥណ្ឌា និងស៊ែប៊ី សម្រាប់ការជួយក្រុងម៉ូស្គូឱ្យជៀសផុតពីការដាក់ទណ្ឌកម្ម ដោយចោទប្រកាន់ថាពួកគេបានផ្គត់ផ្គង់វាសមាសធាតុដែលអាចប្រើឡើងវិញបានសម្រាប់ប្រើប្រាស់ក្នុងយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធអាវុធផ្សេងទៀតទៅកាន់រុស្ស៊ី។

ជាការឆ្លើយតប ចិនបានប្រតិកម្មចំពោះរបាយការណ៍ដែលថាក្រុមហ៊ុនរបស់ខ្លួនអាចត្រូវបានដាក់ក្នុងបញ្ជីខ្មៅដោយនិយាយថា ខ្លួនបដិសេធចំពោះទណ្ឌកម្មខុសច្បាប់ ខណៈពេលដែលប្តេជ្ញាការពារផលប្រយោជន៍របស់ក្រុមហ៊ុនចិន។ ទីក្រុងមូស្គូបានព្រមានជារឿយៗចំពោះទណ្ឌកម្មរបស់លោកខាងលិច ថា ការដាក់ទណ្ឌកម្មប៉ះពាល់ដល់សហភាពអឺរ៉ុបខ្លួនឯងច្រើនជាងរុស្ស៊ីក្នុងលក្ខខណ្ឌសេដ្ឋកិច្ច៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង