គ្រឹះស្ថានហិរញ្ញវត្ថុជំរុញការផ្សារភ្ជាប់ជាមួយនឹង MSME និងសហគ្រិនស្រ្តីដែលត្រូវការដើមទុន ដើម្បីពង្រីកអាជីវកម្ម

ភ្នំពេញ ៖ គ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាប្រភពផ្តល់ឥណទាន និងទុន បាន និងកំពុងជំរុញការផ្សារភ្ជាប់ជាមួយនឹងសហគ្រាសធុនមីក្រូ តូច និងធម្យម (MSMEs), SMEs និងសហគ្រិនស្រ្តី ដែលមានតម្រូវការដើមទុនដើម្បីពង្រីកអាជីវកម្ម ខណៈសហគ្រាសធុនតូច និងមធ្យម (SMEs) បានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំងស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរៀបចំកម្មវិធីជំនួបម្ចាស់អាជីវកម្មលើកទី៤ និងជំនួបរវាងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុលើកទី២ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាប្រភពផ្តល់ឥណទាន និងទុន ជាមួយនឹងសហគ្រាសធុនមីក្រូ តូច និងធម្យម និងសហគ្រិនស្រ្តី  ដែលមានតម្រូវការដើមទុនសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគេ។  ព្រឹត្តិការណ៍នេះក៏ផ្តល់ជាវេទិកាសម្រាប់សហគ្រាសធុនមីក្រូ តូច និងធម្យម និងសហគ្រិនស្រ្តីផងដែរ ដើម្បីទទួលបានព័ត៌មានថ្មីៗស្តីពីការទទួលបានសេវាហិរញ្ញវត្ថុ ការវិវត្តនៃវិស័យហិរញ្ញវត្ថុ និងជជែកពិភាក្សាអំពីឱកាស បញ្ហាប្រឈមថ្មីៗ និងដំណោះស្រាយចាំបាច់ក្នុងការជួយជ្រោមជ្រែងដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសហគ្រិនស្រ្តី ពីសំណាក់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិន​វ័យក្មេងកម្ពុជា មានប្រសាសន៍ថា ការរៀបចំកម្ម​វិធីនេះ គឺជាវេទិកាសម្រាប់កិច្ចសន្ទនារវាងគ្រឹះស្ថានហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្ម ដើម្បីស្វែងយល់ពីតម្រូវការជាក់លាក់ និងបញ្ហាប្រឈមរបស់ម្ចាស់អាជី​វកម្ម ដែលជាព័ត៌មានយ៉ាងសំខាន់សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការស្វែងយល់ និងពិនិត្យលទ្ធភាពក្នុងការកែលម្អ ឬអភិវឌ្ឍផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗ។

លោកបានបន្ថែមថា ៖

“មានជំនឿថា កម្មវិធីនាពេលនេះ នឹងផ្តល់ជាគុណតម្លៃ និងជាប្រយោជន៍ដល់សហគ្រិន ដើម្បីទទួលបានព័ត៌មានពេញលេញអំពីកម្មវិធី និងចំណេះដឹងបន្ថែមតាមរយៈកិច្ចពិភាក្សា ដែលផ្តោតសំខាន់អំពីលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលនឹងមានការចែករំលែកពីវាគ្មិនដែលមានជំនាញ និងបទពិសោធន៍”

​លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រសាសន៍បញ្ជាក់ពីជំហរគាំទ្ររបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាទៅលើសហគ្រាសធុនមីក្រូ តូចនិងមធ្យម ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំងស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដោយធានាថា សហគ្រាសធុនមីក្រូ តូចនិងមធ្យម ទទួលបាននូវឥណទានដែលមានអត្រាការប្រាក់សមរម្យ។

លោក សុខ វឿន មានប្រសាសន៍បន្តថា ៖

“សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយនឹងសមាជិករបស់ខ្លួន បានចូលរួមយ៉ាងសកម្មជាមួយនឹងរាជរដ្ឋាភិបាល តាមរយៈគំនិតផ្តួចផ្តើមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ដោយផ្តល់នូវអត្រាការប្រាក់ទាប ជាពិសេសតាមរយៈគម្រោងសហហិរញ្ញប្បទានជាមួយធនាគារ សហគ្រាសធុនតូច និងមធ្យម និងគម្រោងធានាឥណទាន ដោយសាជីវកម្មធានាឥណទានកម្ពុជា”

លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជាបានមានប្រសាសន៍ថា ការទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនស្រ្តី គឺជាអាទិភាពស្នូលមួយក្នុងចំណោមអាទិភាពផ្សេងៗទៀត ដែលបានចែងនៅក្នុងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ និងជាអាទិភាពយ៉ាងសំខាន់នៅក្នុងសមាគមធនាគារនៅកម្ពុជា។

លោកបន្តថា សកម្មភាពមួយចំនួន ដែលសមាគមទាំងបី បានបន្តសហការធ្វើរួមគ្នាដើម្បីលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន ដូចជា ៖ ការដាក់ចេញនូវកម្មវិធីទទួលបានហិរញ្ញប្បទាន ​(Access to Finance Programme) នៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០២២ និងការសម្ពោធ ឱ្យប្រើរបាយការណ៍សិក្សាស្តីពីការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុន តូច និងមធ្យម នៅកម្ពុជា។

លោក ប្រធានសមាគមធនាគារនៅកម្ពុជា បន្តថា សហគ្រាសធុនតូច និងមធ្យមត្រូវបានចាត់ទុកថាជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា និងជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍន៍សេដ្ឋកិច្ច។ សហគ្រាសធុនតូច និងមធ្យមតំណាងឱ្យ ៧០% នៃការងារ ហើយ ៩៩.៨% នៃសហគ្រាសនៅកម្ពុជាគឺជាសហគ្រាសធុនតូច និងមធ្យម និងរួមចំណែកដល់ ៥៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ 

លោក Raymond ក៏បានសង្កេតឃើញផងដែរថា សហគ្រាសធុនតូច និងមធ្យមក៏នៅជួបបញ្ហាប្រឈមមួយចំនួនផងដែរ​ទាក់ទងទៅនឹងការទទួលបានឥណទានពីសំណាក់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដូច្នេះវេទិការនាពេលនេះ យើងសូមលើកទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុបន្តធ្វើការជាមួយ សហគ្រាសធុនតូច និងមធ្យមឱ្យបានជិតស្និត និងដាក់ចេញនូវផលិតផល ​និងសេវាហិរញ្ញវត្ថុ​ដែលស្របនឹងតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនស្រ្តី។

យោងតាមរបាយការណ៍របស់ ការិយាល័យឥណទានកម្ពុជា (CBC) បានឱ្យដឹងថា សម្ពាធឥណទាននៅក្នុងវិស័យ​ធនាគារ បានកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានកើនឡើងពីប្រហែល ៥ ពាន់លានដុល្លារក្នុងឆ្នាំ២០១៣ ដល់ជាង ៤០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។ ក្នុងអំឡុងពេលទាំងនេះ កម្ចីអាជីវកម្មខ្នាតតូចគ្របដណ្តប់ចំណែកនៃ សម្ពាធឥណទាននៅក្នុងវិស័យធនាគារ។ ជាមួយគ្នានេះ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ យើងក៏សង្កេតឃើញថា ទំហំឥណទានជាមធ្យមរបស់អ្នកខ្ចីកម្ពុជាបានកើនឡើងជិត ២៥០% ពីចំនួនប្រមាណ ២ ៨០០ ដុល្លារ ទៅជាង ៩ ៦០០ ដុល្លារ។

សូមជម្រាបថា បន្ទាប់ពីសមាគមទាំងបីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២១ ក្នុងការចូលរួមចំណែកលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុក្នុងចំណោមសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា សកម្មភាពនានាត្រូវបានដាក់ចេញ និងអនុវត្តដោយសមាគមទាំងបី ក្នុងនោះរួមមាន៖ ការរៀបចំសិក្ខាសាលារួមគ្នា ការដាក់ឱ្យអនុវត្តនូវកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលហៅជាភាសាអង់គ្លេសថា “Access to Finance Program AFP” ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាពិសេសសហគ្រិនស្រ្តីដើម្បីទទួលបានហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុចូលរួម និងការកសាងសមត្ថភាព រួមមានការបណ្តុះបណ្តាលអំពីការគ្រប់គ្រងសាច់ប្រាក់ ទុនបង្វិល ពិសេសការស្វែងយល់អំពីរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម។ គួរកត់សម្គាល់ផងដែរថា បន្ទាប់ពីកម្មវិធី និងកិច្ចខិតខំប្រឹងប្រែងរបស់សមាគមទាំងបី យើងទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយគ្រឹះស្ថានហិរញ្ញវត្ថុបានអនុម័តហិរញ្ញប្បទានដល់សហគ្រិនចំនួនជាង ៥២ម៉ឺនដុល្លារអាមេរិក ហើយសហគ្រិនចំនួន ៤៧៨នាក់ទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍអាជីវកម្ម តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល និងវេទិកានានា ដែលស្ថិតក្នុងកម្មវិធី Access to Finance៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ