ភ្នំពេញ ៖ តម្លៃសំបុត្រយន្ដហោះរវាងកម្ពុជាទៅបណ្ដាប្រទេសក្នុងអាស៊ី និងទៅអ៊ឺរ៉ុបជារួមគឺមានការធ្លាក់ចុះ ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍បានបង្កើនជើងហោះហើររបស់ខ្លួនឡើងវិញបន្តិចម្ដងៗ ខណៈការរិតបន្តឹងការធ្វើដំណើរត្រូវបានបន្ធូរបន្ថយកាន់តែច្រើននៅក្នុងបណ្ដាប្រទេសជុំវិញពិភពលោក។
ដោយឡែក សម្រាប់ជើងហោះហើរកម្ពុជា-ចិន បានធ្លាក់ចុះប្រមាណពី២០% ទៅ៣០% បើធៀបនឹងទៅនឹងកាលពីត្រីមាសទី១ ឆ្នាំ២០២២នេះ។ ហើយបើធៀបទៅនឹងពេលនៃការរីករាលដាលជំងឺកូវីដ១៩ខ្លាំង តម្លៃសំបុត្រយន្តហោះទៅមករវាងប្រទេសទាំងពីរ បានហក់ឡើងរហូតដល់១ម៉ឺនដុល្លារ ហើយក្រោយមកធ្លាក់ដល់ ៦ពាន់ដុល្លារ និងដែលមកទល់ពេលនេះបានធ្លាក់នៅតែជាង៣ពាន់ដុល្លារប៉ុណ្ណោះ។

ការធ្លាក់ចុះតម្លៃនេះគឺដោយសារការបន្ធូបន្ថយនៃវិធានការរិតបន្តឹងរបស់ចិន និងជើងហោះហើររវាងប្រទេសទាំងពីរ បានកើនឡើងដល់ ១៥ជើង ក្នុងមួយសប្តាហ៍។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល។

សម្រាប់តម្លៃសំបុត្រយន្តហោះរវាងកម្ពុជា និងតំបន់អាស៊ីវិញ បានធ្លាក់ចុះពី២៥% ទៅ៣០% រីឯតម្លៃសំបុត្រទៅមករវាងកម្ពុជា និងអឺរ៉ុប ក៏បានធ្លាក់ចុះក្នុងរង្វង់ពី ១០% ទៅ២០% ដែរបើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២២នេះ។ មិនខុសពីជើងហោះហើរកម្ពុជា-ចិន នេះក៏ដោយសារតែប្រទេសជាច្រើនបានបើកចំហរ និងបន្ធូរបន្ថយវិធានការរិតបន្តឹងរបស់ខ្លួន។
បើតាមអ្នកនាំពាក្យរូបនេះ រយៈពេល៨ខែ ដើមឆ្នាំ២០២២នេះ ចំនួនភ្ញៀវចិនដែលបានមកកម្ពុជា តាមផ្លូវអាកាសមានចំនួន ៤១ ៤២១នាក់ កើនឡើង២៧.៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ តែបើធៀបរយៈពេល១ខែ រវាងខែកក្កដា និងខែសីហា កើនឡើង ២២.៣៧%។ ចំណែកជើងហោះហើរសព្វថ្ងៃនេះពីកម្ពុជាទៅចិន ចំនួន ១៥ជើង និងពីចិនមកកម្ពុជាចំនួន១៥ជើងក្នុងមួយសប្តាហ៍។
ក្នុងរយៈពេល៨ខែនេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស ពីបណ្តាប្រទេសផ្សេងៗទៀតដូចជា ថៃមានចំនួនជិត២៤ម៉ឺននាក់ កើនឡើង៣២២.៥%, វៀតណាមចំនួនជិត២០ម៉ឺននាក់ កើនឡើង២៤២៤.៤% ,សហរដ្ឋអាមេរិកចំនួនជាង៣ម៉ឺន៤ពាន់នាក់ កើនឡើង១៥៩៤%, ឥណ្ឌូនេស៊ី ចំនួន២ម៉ឺន៧ពាន់នាក់ កើនឡើង ៦៦១.៤%, កូរ៉េ ចំនួន២ម៉ឺន៣ពាន់នាក់ កើនឡើង ៩៦០.៦% ម៉ាឡេស៊ី ចំនួនជាង២ម៉ឺន២ពាន់នាក់ កើនឡើង២១៥៤.៣%, បារាំងចំនួន ជាង២ម៉ឺន២ពាន់នាក់ កើនឡើង២៤៧០.៨% អង់គ្លេស ១ម៉ឺន៥ពាន់នាក់កើនឡើង៤២២២.៩% និងអូស្រ្តាលី ចំនួនជាង១ម៉ឺន៣ពាន់នាក់ កើនឡើង៤៥៨៩.៦%។
គួរបញ្ជាក់ថា ក្នុងរយៈពេល៨ខែឆ្នាំ២០២២ ទេសចរអន្តរជាតិចូលមកកម្ពុជាមានចំនួនជិត១លាននាក់ កើនឡើង ៧២០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងថយចុះ៧៧% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។ ក្នុងនោះផ្លូវអាកាស ៣៩៦,៥៩១នាក់ កើនឡើង ៥៩៥% និងផ្លូវគោក-ទឹក ៦០១,៦៨១នាក់ កើនឡើង ៨៣១%។ នេះបើតាមទិន្នន័យពីក្រសួងទេសចរណ៍៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/10/2026
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content