អ្នកជំនាញ ៖ ចៀសវាងការយល់ខុសចំពោះមន្ត្រីឥណទាន អតិថិជនគួរដោះស្រាយបញ្ហាដោយសន្តិវិធី

មន្ត្រីឥណទាន ឬ CO មួយចំនួនត្រូវបានអតិថិជនភាគច្រើនមើលឃើញមួយជ្រុងថា ជាតួនាទីដែលមិនល្អ និងជាអ្នកដែលបំពេញតួនាទីមិនត្រឹមត្រូវជាដើម។ ការយល់ឃើញរបស់អតិថិជនបែបនេះក៏ដោយសារតែរូបភាពមិនល្អមួយចំនួនតូចរបស់មន្ត្រីឥណទាន ត្រូវបានបង្ហោះចែកចាយតាមបណ្ដាញសង្គម។

រូបភាព និងវីដេអូនៃការឈ្លោះប្រកែកជាមួយអតិថិជន ការទាមទារយកប្រាក់សំណង និងការជេរប្រមាថពីអតិថិជនទៅលើមន្ត្រីឥណទានជាដើម ត្រូវបានគេប្រទះឃើញនៅលើបណ្ដាញសង្គម និងមានអ្នកចែករំលែកបន្តជាច្រើននាក់ផងដែរ។ ទង្វើទាំងនេះ វាបានប៉ះពាល់​ដល់កេរ្តិ៍ឈ្មោះ និងជំនឿទុកចិត្តទៅលើមន្ត្រីឥណទានជារួម។

ពាក់ព័ន្ធនឹងចំណុចនេះ លោក សុខ សុថា អគ្គនាយកប្រតិបត្តិនៃធនាគារអ៊ូរីបានគូសបញ្ជាក់ឱ្យដឹងថា មែនទែនទៅ តួនាទីរបស់មន្ត្រីឥណទានមានសារៈសំខាន់ណាស់ចំពោះវិស័យធនាគារ​ និងមីក្រូហិរញ្ញវត្ថុ។

លោកបន្តថា មន្ត្រីឥណទានជាតួនាទីដែលមិនអាចកាត់ផ្ដាច់ចេញពីវិស័យធនាគារឡើយ ព្រោះពួកគេជាអ្នកទៅរកអតិថិជនឱ្យប្រើប្រាស់កម្ចីធនាគារ។ ប៉ុន្តែរូបភាពរបស់មន្ត្រីមួយចំនួន ដែលបំពេញកិច្ចការងារមិនត្រឹមត្រូវ បែរជាត្រូវបានគេយកទៅវាយតម្លៃជារួម។

លោក សុខ សុថា បាន​បន្តមានប្រសាសន៍ថា៖

« ដើម្បីធានាដល់ការបំពេញការងារដោយប្រសិទ្ធភាព ​យើងតែងតែបណ្ដុះបណ្ដាលទៅដល់មន្ត្រីឥណទានយើងជាប្រចាំ​ ប៉ុន្តែវាក៏អាស្រ័យលើបុគ្គលម្នាក់ៗ​ក្នុងការគ្រប់គ្រងបញ្ហា»។

ត្រង់ចំណុចនេះ លោកបានពន្យល់ដោយសម្រាយថា មន្ត្រីឥណទានជាការងារមួយដែលស្មុគស្មាញ និងទាមទារឱ្យពួកគេមានស្មារតីក្នុងការដោះស្រាយបញ្ហាខ្ពស់។ ដូចជាពេលដែលមន្ត្រីឥណទានចុះ ទៅប្រមូលប្រាក់សងត្រឡប់ប្រចាំខែរបស់អតិថិជន ច្បាស់ណាស់ថា អតិថិជនខ្លះមិនមានប្រាក់គ្រប់គ្រាន់ក្នុងការសង ដូច្នេះតួនាទីរបស់ពួកគេគឺសម្របសម្រួល និងរកដំណោះស្រាយឱ្យអតិថិជន មិនមែនបង្កជាជម្លោះនោះទេ។

លោកបន្តថា៖

«សូមជៀសវាងបញ្ហាដែលចែកចាយទៅលើបណ្ដាញសង្គម ព្រោះពេលចែកចាយ យើងឃើញមានរឿងមិនល្អច្រើន ហើយថ្ងៃក្រោយគាត់អាចនឹងប៉ះពាល់ដល់ក្រេឌីតក្នុងការខ្ចីនៅថ្ងៃក្រោយដែរ ប៉ុន្តែក្នុងករណីថាមន្ត្រីយើងធ្វើការលើសពីតួនាទី ពលរដ្ឋ​អាចរាយការណ៍ទៅប្រធានសាខាដើម្បីដោះស្រាយទៅតាមច្បាប់»។

លោកបន្តឱ្យដឹងទៀតថា ករណីឈ្លោះប្រកែកជាមួយអតិថិជននេះមានមិនច្រើនទេ បើទោះជាបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានបញ្ហាក្នុងការសងត្រឡប់ក៏ដោយ។ ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុមានការយោគយល់ចំពោះវិបត្តសេដ្ឋកិច្ចដែលបានជះផលដល់សេដ្ឋកិច្ចពលរដ្ឋ ជារួម ដូច្នេះកន្លងមក តែងតែមានការពិភាក្សាគ្នាដើម្បីរកដំណោះស្រាយរួមមួយ។

យ៉ាងណាក៏ដោយ លោកនៅតែលើកទឹកចិត្តឱ្យមានការគោរពសិទ្ធិឯកជនភាពគ្នាទៅវិញទៅមក និងជ្រើសរើសយកការពិភាក្សាគ្នាក្នុងការដោះស្រាយបញ្ហា។ ម្យ៉ាងទៀត មន្ត្រីឥណទានខ្លួនឯងក៏ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ ចៀសវាងការធ្វើឱ្យប៉ះពាល់ដល់រូបភាពមន្ត្រីឥណទានជារួម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី