លោក អឿ សុធារ័ត្ន ៖ ចំណេះដឹងផ្នែកហិរញ្ញវត្ថុជាកាតាលីករដ៏សំខាន់លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងកាត់បន្ថយការខ្ចីបំណុលលើសលប់

ភ្នំពេញ ៖ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី បានលើកឡើងថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺជាកាតាលីករដ៏សំខាន់ ដែលអាចជំរុញបរិយាបន្នហិរញ្ញវត្ថុ និងកាត់បន្ថយការខ្ចីបំណុលលើសលប់ ខណៈស៊ីប៊ីស៊ី បានកំណត់យកការជំរុញការយល់ដឹង និងចំណេះដឹងហិរញ្ញវត្ថុជាអាទិភាពមួយក្រោមគម្រោងបរិយាប័ន្នហិរញ្ញវត្ថុដែលជាចន្ទល់មួយ ដើម្បីគាំទ្រដល់ផែនការយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥។

លោក អឿ សុធារ័ត្ន បានលើកឡើងដូច្នេះ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ អំឡុងពេលពិធីសម្ពោធជាផ្លាវការកម្មវិធី វិថីហិរញ្ញវត្ថុ ដែលបង្កើតឡើងដោយមានការចូលរួមពី សមាគមធនាគារនៅកម្ពុជា សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ុន Apsara Media Services និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ឬហៅកាត់ថា ស៊ីប៊ីស៊ី ក្រោមការគាំទ្រពីសំណាក់ ធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណង រួមចំណែកផ្សព្វផ្សាយបន្ថែមលើចំណេះដឹងផ្នែកហិញ្ញវត្ថុឱ្យកាន់តែទូលំទូលាយទៅកាន់សាធារណជនក្នុងទិសដៅចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា ។

លោកបានបញ្ជាក់ថា ៖

“ជាការពិតណាស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ថា ជាកាតាលីករដ៏សំខាន់ ដែលអាចជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងកាត់បន្ថយការខ្ចីបំណុលលើសលប់។ ដោយមើលឃើញពីសារសំខាន់នេះហើយ ទើប ស៊ីប៊ីស៊ី បានកំណត់យកការជំរុញការយល់ដឹង និងចំណេះដឹងហិរញ្ញវត្ថុជាអាទិភាពមួយក្រោមគម្រោងបរិយាប័ន្នហិរញ្ញវត្ថុដែលជាចន្ទល់មួយ ដើម្បីគាំទ្រដល់ផែនការយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥”

យោងតាមយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ បានបញ្ជាក់ថា បរិយាបន្នហិរញ្ញវត្ថុ គឺជាលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការទាន់ពេលវេលាសមស្របតាមតម្រូវការ មានតម្លៃសមរម្យ និងមានកិច្ចការពារតាមផ្លូវច្បាប់។ ទន្ទឹមនេះ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនឹងផ្តល់ផលប្រយោជន៍ជាច្រើន ទាំងផ្នែកសង្គម-សេដ្ឋកិច្ច ដល់សហគ្រាសធុនតូច និងមធ្យម និងប្រជាជនដែលពុំទាន់មានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។

ចំពោះប្រជាជន ផលប្រយោជន៍ទាំងនេះ រួមានមាន ជួយសម្រួលដល់ជីវភាពរស់នៅ ការផ្តល់លទ្ធភាពឱ្យមានការសន្សំហិរញ្ញវត្ថុ និងការបង្កើនឱកាសធុរកិច្ច ដែលនាំឱ្យប្រជាជនកាន់តែមានលទ្ធភាពច្រើនជាងមុនក្នុងការទទួលបានសេវាចំាបាច់នានា ដូចជា ការលើកកម្ពស់ការអប់រំ សេវាសុខភាព អនាម័យ និងទឹកស្អាត ជាដើម។ ចំពោះសហគ្រាសធុនតូច និងមធ្យម ផលប្រយោជន៍មានដូចជា ការបង្កើតលទ្ធភាពវិនិយោគ ការទទួលបានសេវាប្រឹក្សាជាដើម។

លោក អឿ សុធារ័ត្ន  បានថ្លែងថា ដើម្បីសម្រេចនូវអាទិភាពនេះ ស៊ីប៊ីស៊ី បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការយល់ដឹង និងចំណេះដឹងហិរញ្ញវត្ថុ និងចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមសំខាន់ៗ តាមរយៈសកម្មភាពមានអាទិ៍ ១. ការអប់រំ និងបណ្តុះបណ្តាល ២. ការលើកកម្ពស់ហិរញ្ញវត្ថុ ៣. ការផ្សព្វផ្សាយ ៤. ការបង្កើតវេទិកាឌីជីថល និង ៥. ការស្រាវជ្រាវ។

លោកបានថ្លែងថា តាមរយៈកម្មវិធីវិថីហិរញ្ញវត្ថុ ដែលមានលក្ខណៈសាមញ្ញ និងស្របតាមការអភិវឌ្ឍរបស់សង្គមមួយ លោកជឿជាក់ថា វានឹងជួយឱ្យប្រជាជនកម្ពុជាយល់ដឹងពីចំណេះដឹងហិរញ្ញវត្ថុបានកាន់តែក្រាន់ ដោយរួមបញ្ចូលវប្បធម៌សន្សំ បង្កើនលទ្វភាពទទួលបានហិរញ្ញវត្ថុ ការគ្រប់គ្រងបំណុលប្រកបដោយប្រសិទ្ធភាព និងជៀសវាងការឆបោកជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ