កម្ពុជានឹងនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោកឲ្យមានទំហំធំជាងឆ្នាំ២០២០

ភ្នំពេញ ៖ ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​បានផ្តោតក្តីសង្ឃឹម​ថា​ ផលិតកម្ម​កសិកម្មកម្ពុជា​សរុប​នឹង​មាន​ទំហំ​ធំ​ជាង​ឆ្នាំ​​២​០​២​០​ ដែលមានតម្លៃការនាំចេញចំនួនជិត ៤ ពាន់លាន ដុល្លារអាមេរិក ​ខណៈ​នាំចេញ​កសិកម្ម​ក្នុងរយៈពេល​ ​៩​ ​ខែ​នៃ​ឆ្នាំ​​២​០​២​១​ ​មាន​ចំនួនជា​ង ​៥,៩​លាន​តោន​ ដែល​មាន​តម្លៃ​ ​៣​,​៨​​ពាន់​លាន​ដុល្លារអាមេរិក​។​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ឯកឧត្តម​ វេ​ង​ ​សា​ខុន​ ​បានលើកឡើងថា ​តាមរយៈ​កា​រដាក់​ចេញ​នូវ​គោល​នយោបាយ​អភិវឌ្ឍន៍​វិ​ស័​យ​កសិកម្ម ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ​ផលិតផល​កសិកម្ម​មានការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ​និង​បាន​បំពេញ​តាម​បទ​ប្បញ្ញត្តិ​ក្នុង​ស្រុក​ រួមទាំងពន្លឿន​ការនាំចេញ​ទៅកាន់​ទី​ផ្សារ​តំបន់ ​និង​ទី​ផ្សារ​ពិភពលោក​ប្រកបដោយ​គុណភាព​ និង​សុវត្ថិភាព ដោយបានប្រកាន់យកនូវការអនុវត្តតាមអភិក្រម « រដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និង​សហ​គមន៍កសិកម្ម» ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថា កម្ពុជានឹងឈានទៅនាំចេញ ​«ផលិតផលកសិកម្ម»ទៅទីផ្សារពិភពលោក ក្នុងការប្រែក្លាយ​វិស័យ​កសិកម្មកម្ពុជា​ជាកសិកម្មទំនើប​ដែល​មានលក្ខណៈប្រកួតប្រជែង មានបរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលឆ្លើយតបនឹង​តម្រូវ​ការសុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភ ដែលនាំដល់ការកើន​ឡើងប្រាក់ចំណូល​គ្រួសារកសិករ។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ៖ ការផលិតមាននិន្នាការ​ឆ្ពោះទៅរកការធ្វើឱ្យប្រសើរ ឡើងនូវគុណភាព សុវត្ថិភាព និងនិរន្តរភាពនៅក្នុងប្រព័ន្ធ​ចំណី​អាហារ​បែបទំនើប​ ហើយការ​អនុវត្ត​កសិ​កម្មទំនើបនឹងជួយឱ្យការងារនៅក្នុងប្រព័ន្ធកសិកម្មចម្រុះ មានផលិតភាពខ្ពស់ និងនិរន្តរភាព ហើយអ្នក​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុងវិស័យនេះ​នឹងទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍឌីជីថលូបនីយកម្ម ។

​ឯកឧត្តម​ វេង សា​ខុន​ បានកត់សម្គាល់ថា បន្ថែម​ពីលើ​ការ​រីក​ចម្រើន​ល្អ​ ​ក្រសួង​ក៏​ទទួលស្គាល់​បញ្ហា​ប្រឈម​ជាច្រើន​ដែល​បាន​ជួបប្រទះ​នៅ​ក្នុង​វិ​ស័យ​នេះ​ដែល​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​កែ​លម្អ​និង​ដោះស្រាយបញ្ហា​ប្រឈម​នានា​។​ ការ​ប្រែប្រួល​អាកាសធាតុ​ ជាពិសេស​គ្រោះ​មហន្តរាយ​ដែល​កើតឡើងជា​រៀងរាល់​ឆ្នាំ​ទាក់ទង​នឹង​​គ្រោះ​រាំង​ស្ងួត ​និងគ្រោះ​ទឹកជំនន់ ​ស្ថានភាព​កសិកម្ម​នៅ​កម្ពុជា​មាន​លក្ខណៈ​តូច​និង​ប្រពៃណី​ ថ្លៃ​ដើម​ខ្ពស់​ក្នុង​ការ​​​ដឹកជញ្ជូន​កសិផល​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​  ថ្លៃ​ដើម​ខ្ពស់​នៃ​ធាតុ​ចូល​កសិកម្ម​ សម្រាប់​បសុ​សត្វ ​និង​វា​រី​វប្បកម្ម​ ក៏ដូចជា​ការ​កែច្នៃ​ផលិតផល​កសិកម្ម​ខ្ពស់​ និងការ​រីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ជាដើម ​។​ ​

ក្នុងនោះភាពប្រកួតប្រជែង​ ជាមួយនឹង​ផលិតផល​កសិកម្ម​នាំចូល​ ធនធានមនុស្ស និង​ការ​ផ្តល់​មូលនិធិ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​គាំទ្រ​ ក៏នៅតែ​មាន​ក​ម្រិ​ត​ ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើ​ទំនើបកម្ម ​កសិកម្ម​នៃគម្រោង​ អាច​ជួយ​កសិករឱ្យទទួល​បាន​អត្ថប្រយោជន៍​តែចំនួនតែ​ ​១​,​២​ ​លាន​នាក់​ប៉ុណ្ណោះ ​ ​ ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ​​។​

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ការដាក់ចេញនូវគោលដៅគោលនយោបាយក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម នឹងធ្វើឱ្យវិស័យនេះក្លាយជាមូលដ្ឋានគ្រឹះ​នៃការ​អភិវឌ្ឍ សម្រាប់ការរីកលូតលាស់​សេដ្ឋ​កិច្ចនៅតំបន់ជនបទ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល ក្រសួងបានខិតខំតម្រង់ទិសដៅឆ្ពោះទៅ ៖ ទី១- ការធ្វើទំនើបកម្ម និងពាណិជ្ជូបនីយកម្មខ្សែច្រវាក់តម្លៃកសិកម្ម ទី២- ការវិនិយោគសាធារណៈ និងឯកជនក្នុងវិស័យកសិកម្ម ទី៣- កំណើនប្រកបដោយចីរភាព និងការបង្កើន ភាពធន់ទៅនឹងការ​ប្រែប្រួលធាតុ និងទី៤- កំណែទម្រង់ស្ថាប័ន និងបញ្ហាអន្តរវិស័យ។

សូមបញ្ជាក់ថានៅឆ្នាំ២០២០ កម្ពុជាទទួលបានផលិតផលកសិកម្មសរុបចំនួន ១៣ពាន់លានតោន និងបានធ្វើការនាំចេញបានចំនួន ៣,៤៣៣ លាន ដុល្លារអាមេរិក ។ សម្រាប់ឆ្នាំ២០២១ នេះ ក្រសួងមានក្តីសង្ឃឹមថាផលិតផលកសិកម្មសរុបនឹងមានទំហំធំជាងឆ្នាំ២០២០៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​