មីយ៉ាន់ម៉ា ៖ មកទល់ពេលបច្ចុប្បន្ននេះ បញ្ហាវិបត្តិនយោបាយដ៏រ៉ាំរ៉ៃព្រមទាំងបញ្ហាវិបត្តិកូវីដផងនោះ កំពុងជម្រុញឲ្យសេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ា កាន់តែធ្លាក់ដុនដាបខ្លាំង។
យោងតាមការចេញផ្សាយមួយដោយសារព័ត៌មានប្រចាំប្រទេសមីយ៉ាន់ម៉ាបានឲ្យដឹងថា ក្នុងចំណោមវិស័យដែលទទួលរងនូវផលប៉ះពាល់និងធ្ងន់ធ្ងរជាងគេនោះ វិស័យកាត់ដេរដែលវិស័យគោលរបស់ជាតិនឹងបន្តទទួលរងនូវឥទ្ធិពលអវិជ្ជមានកាន់តែខ្លាំងឡើង ហើយមេដឹកនាំសហជីពជាច្រើនបានបង្ហាញពីក្ដីកង្វល់ថា កម្មករមីយ៉ាន់ម៉ាប្រមាណជា២០ម៉ឺននាក់ទៀតនឹងបាត់បង់ការងារនៅត្រឹមបំណាច់ឆ្នាំ២០២១នេះ។

លោក Nay Lin Augn លេខាធិការងសហព័ន្ធនៃសហភាពពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ាបានឲ្យដឹងដែរថា បច្ចុប្បន្នកម្មករនៅក្នុងវិស័យកាត់ដេរជាង២០ម៉ឺននាក់ក្នុងចំណោមកម្មករសរុប៧០ម៉ឺននាក់គឺបានបាត់បង់ការងារ ហើយនឹងចំនួនអ្នកបាត់បង់ការងារនេះនឹងបន្តកើនឡើងយ៉ាងហោចណាស់២០ម៉ឺននាក់ទៀតដែលកំពុងប្រឈម។

ឧស្សាហកម្មកាត់ដេររបស់ប្រទេសមីយ៉ាន់ម៉ា គឺជាសសរស្តម្ភដ៏រឹងមាំនៃសេដ្ឋកិច្ច ខណៈតួលេខចុងក្រោយដែលបានធ្វើឡើងដោយសភាពាណិជ្ជកម្មរបស់សហភាពអ៊ឺរ៉ុបប្រចាំប្រទេសមីយ៉ាន់ម៉ាបានបង្ហាញថា ឧស្សាហកម្មកាត់ដេរបានក្លាយទៅជាវិស័យដែលអាចនាំចេញច្រើនជាងគេបំផុតទី៣របស់ប្រទេស។
ទោះបីជាយ៉ាងណាក្តីការខិតខំវិវត្តន៍នាពេលកន្លងមកនេះត្រូវបានសាបរលាយទៅវិញភ្លាមៗក្រោយការមកដល់នៃវិបត្តិកូវីដជំងឺឆ្លង និងបន្ថែមកាន់តែធ្ងន់ធ្ងរដោយព្រឹត្តិការណ៍រដ្ឋប្រហារដោយយោធាកាលពីខែកុម្ភៈ ដើមឆ្នាំ២០២១ ហើយក្រុមហ៊ុន និងរោងចក្រកាន់តែច្រើនបានបន្តធ្វើការដកខ្លួនចេញពីប្រទេសនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content