មិនមែនរុស្ស៊ី មិនមែនកូវីដ ៖ អធិកាបតីអាល្លឺម៉ង់ពន្យល់លម្អិតពីកត្តាធំជះឥទ្ធិពលសេដ្ឋកិច្ចអឺរ៉ុប

តំបន់អឺរ៉ុបដែលកំពុងស្ថិតនៅក្នុងវិបត្តិនៅឡើយ ជាពិសេសកង្វះខាតថាមពល និងអតិផរណាបានធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនធ្លាក់ដុនដាបខ្លាំងក្នុងរយៈពេលចុងក្រោយនេះ។ ទោះបីជាយ៉ាងណាក្តី តាមរយៈការលើកឡើង និងពន្យល់ដោយអធិកាបតីអាល្លឺម៉ង់ លោក Olaf Scholz បានអះអាងថា កត្តាធំ និងសំខាន់បំផុតដែលបានជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចរបស់អឺរ៉ុបនោះមិនមែនជាបញ្ហាវិបត្តិកូវីដ ឬសូម្បីតែវិបត្តិជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីឡើយ។

ថ្លែងទៅកាន់អង្គពិធីនៃកិច្ចប្រជុំស្តីអំពីសេដ្ឋកិច្ចមួយនៅក្នុងទីក្រុងប៊ែរឡាំងដោយរៀបចំឡើងដោយ The Suddeutsche Zeitung លោកអធិកាបតីបានព្រមានទៀតថាប្លុកនឹងអាចមិនត្រឡប់ទៅរកភាពសុខដមនិងការរីកចម្រើនខ្លាំងដូចកាលពីមុនឡើយនាពេលខាងមុខនេះ។

លោកបកស្រាយបែបនេះថា ៖ ជាច្រើនទសវត្សរ៍មកហើយដែលបណ្តាប្រទេសនៅអាមេរិកខាងជើង និងអឺរ៉ុបបានរីករាយយ៉ាងខ្លាំងជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏រឹងម៉ាំអត្រាអតិផរណាទាបព្រមទាំងអត្រាការងារដ៏ច្រើន ប៉ុន្តែទោះបីជាយ៉ាងណាក្តីដំណើរការសេដ្ឋកិច្ចបែបនេះនឹងមិនត្រូវបានមើលឃើញទៀតនោះឡើយ ហើយនឹងអាចបន្តអូសបន្លាយក្នុងរយៈពេលយ៉ាងយូរទៀតផង។

“មិនមែនកូវីដ ឬមិនមែនរុស្សីឡើយ” នេះគឺជាការរៀបរាប់ពន្យល់ដោយលោក Scholz ដែលផ្ទុយទៅវិញនោះ “កំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ី” ដ៏ឆាប់រហ័សឯណោះទេដែលជាមូលហេតុចំបងបានរុញច្រានឲ្យសេដ្ឋកិច្ចរបស់អ៊ឺរ៉ុបទទួលផលប៉ះពាល់នៅពេលបច្ចុប្បន្ននេះ។

លោកបានពន្យល់ទៅលើគំនិតខាងលើបែបនេះថា ៖ ជាច្រើនទសវត្សរ៍មកនេះបណ្តាប្រទេសនៅអាស៊ីដូចជាវៀតណាម ឬឥណ្ឌូនេស៊ីជាដើមគឺជាអ្នកផ្គត់ផ្គត់ធនធានព្រមទាំងវត្ថុធាតុដើមដែលមានតម្លៃថោកមកឲ្យប្លុកអឺរ៉ុបនិងអាមេរិក ប៉ុន្តែចុងក្រោយនេះបណ្តាប្រជាជាតិទាំងនោះបានទទួលនូវកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាធ្វើឲ្យចំនួនពលរដ្ឋដែលមានជីវភាពមធ្យមមានកំណើនច្រើនជាងមុនដែលវាបានធ្វើឲ្យកម្លាំងនៃការបញ្ជាទិញក្នុងទីផ្សារអាស៊ីបានប្រែក្លាយទៅជាធំជាងមុខនិងមានឥទ្ធិពលជាងមុន។

ក្នុងនោះផងដែរ លោកក៏បានធ្វើការកត់សំគាល់ឃើញដែរថាប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមាន១០ប្រទេសកំពុងបានប្រើប្រាស់ពាក្យថ្មីមួយគឺ “ពហុប៉ូល” ឬ Mulitpolarដែលវាបានក្លាយទៅជាមូលដ្ឋានគ្រិះនៃផ្នត់គំនិតថ្មីក្នុងការប្រកបអាជីវកម្មនិងធ្វើពាណិជ្ជកម្មរបស់ពួកគេជាមួយនឹងអឺរ៉ុបជំនួសវិញដោយទីផ្សារថ្មីៗវិញ។ ជាចុងក្រោយលោក​បាន​កត់​សម្គាល់​ថា ក្នុង​ពេល​ជាមួយ​គ្នា​នេះ​គឺ​ជា​រឿង​សំខាន់​ដើម្បី​ទទួល​បាន​ជោគជ័យក្នុងកិច្ចការងារសាកលភាវូបនីយកម្ម លោកបានអំពាវនាវឱ្យប្រទេសអាល្លឺម៉ង់និងប្រទេសអឺរ៉ុបផ្សេងទៀត ក្នុងការទទួលយកពាណិជ្ជកម្មបន្ថែមទៀតជាមួយប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនឲ្យបានកាន់តែច្រើនបន្ថែមទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី