តំបន់អឺរ៉ុបដែលកំពុងស្ថិតនៅក្នុងវិបត្តិនៅឡើយ ជាពិសេសកង្វះខាតថាមពល និងអតិផរណាបានធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនធ្លាក់ដុនដាបខ្លាំងក្នុងរយៈពេលចុងក្រោយនេះ។ ទោះបីជាយ៉ាងណាក្តី តាមរយៈការលើកឡើង និងពន្យល់ដោយអធិកាបតីអាល្លឺម៉ង់ លោក Olaf Scholz បានអះអាងថា កត្តាធំ និងសំខាន់បំផុតដែលបានជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចរបស់អឺរ៉ុបនោះមិនមែនជាបញ្ហាវិបត្តិកូវីដ ឬសូម្បីតែវិបត្តិជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីឡើយ។

ថ្លែងទៅកាន់អង្គពិធីនៃកិច្ចប្រជុំស្តីអំពីសេដ្ឋកិច្ចមួយនៅក្នុងទីក្រុងប៊ែរឡាំងដោយរៀបចំឡើងដោយ The Suddeutsche Zeitung លោកអធិកាបតីបានព្រមានទៀតថាប្លុកនឹងអាចមិនត្រឡប់ទៅរកភាពសុខដមនិងការរីកចម្រើនខ្លាំងដូចកាលពីមុនឡើយនាពេលខាងមុខនេះ។
លោកបកស្រាយបែបនេះថា ៖ ជាច្រើនទសវត្សរ៍មកហើយដែលបណ្តាប្រទេសនៅអាមេរិកខាងជើង និងអឺរ៉ុបបានរីករាយយ៉ាងខ្លាំងជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏រឹងម៉ាំអត្រាអតិផរណាទាបព្រមទាំងអត្រាការងារដ៏ច្រើន ប៉ុន្តែទោះបីជាយ៉ាងណាក្តីដំណើរការសេដ្ឋកិច្ចបែបនេះនឹងមិនត្រូវបានមើលឃើញទៀតនោះឡើយ ហើយនឹងអាចបន្តអូសបន្លាយក្នុងរយៈពេលយ៉ាងយូរទៀតផង។

“មិនមែនកូវីដ ឬមិនមែនរុស្សីឡើយ” នេះគឺជាការរៀបរាប់ពន្យល់ដោយលោក Scholz ដែលផ្ទុយទៅវិញនោះ “កំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ី” ដ៏ឆាប់រហ័សឯណោះទេដែលជាមូលហេតុចំបងបានរុញច្រានឲ្យសេដ្ឋកិច្ចរបស់អ៊ឺរ៉ុបទទួលផលប៉ះពាល់នៅពេលបច្ចុប្បន្ននេះ។
លោកបានពន្យល់ទៅលើគំនិតខាងលើបែបនេះថា ៖ ជាច្រើនទសវត្សរ៍មកនេះបណ្តាប្រទេសនៅអាស៊ីដូចជាវៀតណាម ឬឥណ្ឌូនេស៊ីជាដើមគឺជាអ្នកផ្គត់ផ្គត់ធនធានព្រមទាំងវត្ថុធាតុដើមដែលមានតម្លៃថោកមកឲ្យប្លុកអឺរ៉ុបនិងអាមេរិក ប៉ុន្តែចុងក្រោយនេះបណ្តាប្រជាជាតិទាំងនោះបានទទួលនូវកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាធ្វើឲ្យចំនួនពលរដ្ឋដែលមានជីវភាពមធ្យមមានកំណើនច្រើនជាងមុនដែលវាបានធ្វើឲ្យកម្លាំងនៃការបញ្ជាទិញក្នុងទីផ្សារអាស៊ីបានប្រែក្លាយទៅជាធំជាងមុខនិងមានឥទ្ធិពលជាងមុន។
ក្នុងនោះផងដែរ លោកក៏បានធ្វើការកត់សំគាល់ឃើញដែរថាប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមាន១០ប្រទេសកំពុងបានប្រើប្រាស់ពាក្យថ្មីមួយគឺ “ពហុប៉ូល” ឬ Mulitpolarដែលវាបានក្លាយទៅជាមូលដ្ឋានគ្រិះនៃផ្នត់គំនិតថ្មីក្នុងការប្រកបអាជីវកម្មនិងធ្វើពាណិជ្ជកម្មរបស់ពួកគេជាមួយនឹងអឺរ៉ុបជំនួសវិញដោយទីផ្សារថ្មីៗវិញ។ ជាចុងក្រោយលោកបានកត់សម្គាល់ថា ក្នុងពេលជាមួយគ្នានេះគឺជារឿងសំខាន់ដើម្បីទទួលបានជោគជ័យក្នុងកិច្ចការងារសាកលភាវូបនីយកម្ម លោកបានអំពាវនាវឱ្យប្រទេសអាល្លឺម៉ង់និងប្រទេសអឺរ៉ុបផ្សេងទៀត ក្នុងការទទួលយកពាណិជ្ជកម្មបន្ថែមទៀតជាមួយប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនឲ្យបានកាន់តែច្រើនបន្ថែមទៀត៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/10/2026
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content