សេដ្ឋកិច្ច ៖ បញ្ហាតម្លៃប្រេងសាំងឡើងថ្លៃកំពុងបានបង្កភាពភ្ញាក់ផ្អើលដល់ពលរដ្ឋកម្ពុជា ជាពិសេសក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប៉ុន្តែសម្រាប់ទីផ្សារសកលលោកវិញ តម្លៃប្រេងឆៅដែលប្រើប្រាស់សម្រាប់ការផលិតជាប្រេងសាំង ក៏កំពុងតែហក់ឡើងខ្លាំងដូចគ្នាផងដែរ ពោលគឺដល់កម្រិតមួយមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

កាលពីសប្តាហ៍មុន តម្លៃប្រេងឆៅនៅក្នុងប្រទេសអាមេរិកបានកើនឡើងដល់ទៅ ៨០ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃខ្ពស់បំផុតមួយមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ២០១៤រហូតមក។ បញ្ហាប្រេងឆៅដែលបានកើនឡើងតម្លៃដល់ជាង ៦០ភាគរយសម្រាប់ឆ្នាំ២០២១នេះត្រូវបានអ្នកជំនាញមើលឃើញថា បានកើតឡើងដោយសារតែការស្ទុះឡើងវិញខ្លាំង និងភ្លាមៗនៃតម្រូវការក្នុងពេលដែលការផ្គត់ផ្គង់មានសភាពយឺតយ៉ាវនៅឡើយ។

ដោយឡែក សម្រាប់តែប្រទេសអារ៉ាប៊ីសាអូឌីតឯណោះវិញ កាលពីខែសីហាកន្លងមកនេះ ការនាំចេញប្រេងបានកើនឡើងក្នុងរយៈពេលជាប់គ្នាដល់ទៅ៤ខែ និងជាការកើនឡើងទៅដល់ទំហំខ្ពស់បំផុតគិតចាប់ពីខែមករាដើមឆ្នាំ។ ការនាំចេញប្រេងឆៅក្នុងខែសីហាមានទៅដល់៦,៤៥លានបារ៉ែលក្នុងមួយថ្ងៃ។ សន្ទុះនៃការនាំចេញដ៏ច្រើនសន្ធឹកសន្ធាប់នេះបានឆ្លុះបញ្ចាំងអំពីតម្រូវការយ៉ាងខ្លាំងក្លានៅពេលដែលបណ្តាប្រទេសជាច្រើនលើពិភពលោកកំពុងបន្តបើកទ្វារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។
សម្រាប់តែនៅក្នុងតំបន់អាស៊ី ប្រទេសហ្វីលីពីននៅពេលបច្ចុប្បន្ននេះត្រូវបានគេមើលឃើញថាតម្លៃប្រេងបានឡើងថ្លៃខ្លាំង និងកំពុងបង្កជាបញ្ហាប្រឈមមុខខ្លាំងទៅដល់កិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការងើបចេញពីវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ។ មន្ត្រីជាន់ខ្ពស់របស់ហ្វីលីពីនទទួលបន្ទុកកិច្ចការងារពាណិជ្ជកម្ម លោក Laban Konsyumer បានលើកឡើងថា បញ្ហាចំនួន២កំពុងកើតមាន និងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ហ្វីលីពីននៅពេលនេះ គឺទី១-បញ្ហាកើនឡើងនៃតម្លៃប្រេងឆៅ និងទី២- បញ្ហារូបិយវត្ថុរបស់ខ្លួនធ្លាក់ចុះធៀបទៅនឹងលុយដុល្លារ។

គិតត្រឹមសប្តាហ៍នេះយោងតាមការចេញផ្សាយរបស់ Rappler បានបង្ហាញថា តម្លៃប្រេងឆៅរបស់ក្រុមហ៊ុនដ៏ល្បី Brent Crude បានកើនឡើងទៅដល់ ៨៥ដុល្លារក្នុងមួយបារ៉ែល ហើយក្រុមហ៊ុនអ្នកជំនាញ Goldman Sachs បានធ្វើការព្យាករណ៍ថា តម្លៃប្រេងរបស់ Brent Crude នឹងបន្តកើនឡើងទៅដល់ ៩០ដុល្លារក្នុងមួយបារ៉ែលនាត្រឹមដំណាច់ឆ្នាំនេះ។
ក្រៅពីនោះ សូម្បីតែនៅប្រទេសចិន និងជប៉ុន ក៏តម្លៃប្រេងកំពុងកើនឡើងខ្លាំងដូចគ្នាដែរនៅក្នុងសប្ដាហ៍នេះ ជាក់ស្ដែង យីហោប្រេងឆៅនៅប្រទេសចិនរបស់ Brent crude បានកើនឡើង៦៥ភាគរយទៅដល់ ៨៤,៩៨ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលជប៉ុនកំពុងអំពាវនាវឲ្យបណ្តាប្រទេសអ្នកផលិតប្រេងបញ្ចេញប្រេងឆៅបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឲ្យតម្លៃរបស់វាធ្លាក់ចុះមកវិញដែលអាចផ្តល់ភាពងាយស្រួលដល់បណ្តាប្រទេសទាំងឡាយក្នុងកិច្ចការងារស្តារសេដ្ឋកិច្ចជាតិចេញពីកូវីដឡើងវិញ។
ជាមួយគ្នានេះ ការព្រួយបារម្ភបានកើតមានកាន់តែខ្លាំង ក្រោយពីមានការព្រមានរបស់ធនាគារកណ្តាលនៃសហរដ្ឋអាមេរិកកាលពីដើមខែតុលាកន្លងមកថា បញ្ហានៃតម្លៃប្រេងឆៅអាចនឹងបន្តកើនឡើងរហូតទៅដល់ ១០០ដុល្លារក្នុងមួយបារ៉ែលជាមិនខាន ដែលវានឹងអាចបង្កទៅជាបញ្ហាវិបត្តិសេដ្ឋកិច្ចជាសកល៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content