បរទេស៖ ជាដំណឹងដ៏ល្អមកវិញសម្រាប់ក្រុមប្រទេសអ្នកផលិត និងនាំចេញសណ្តែកដី ក្រោយមានការបញ្ជាក់ពីស្ថាប័នអន្តរជាតិដែលសិក្សាស្រាវជ្រាវពីទីផ្សារបានលើកឡើងថា តម្រូវការសណ្ដែកដីនឹងកើនឡើងខ្ពស់រហូតដល់រាបសិបលានតោនក្នុងមួយឆ្នាំ ខណៈដែលប្រទេសចិនបានក្លាយជាទីផ្សារដ៏ធំ និងមានតម្រូវការរហូតដល់ជាង១៧លានតោន។

សណ្តែកដីគឺជាផលិតផលកសិកម្មដែលពេញនិយមបំផុតមួយរបស់ពិភពលោកដោយសារតែអត្ថប្រយោជន៍ និងភាពងាយស្រួលក្នុងការទទួលទានរបស់វាហើយវាត្រូវបានគេចែកចាយយ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ក្នុងទម្រង់ជាប្រេង ជាម្សៅ អាហារសម្រន់ និងប៊ឺសណ្តែកដីជាដើម។ ទោះបីជាយ៉ាងណាក្តី នៅក្នុងអំឡុងពេលនៃការរាតត្បាតដោយកូវីដនេះ តួលេខនៃការនាំចេញសណ្តែកដីទៅកាន់ទីផ្សារអន្តរជាតិត្រូវបានដាំក្បាលចុះខ្លាំងបំផុត។

តាមរយៈស្ថាប័នអន្តរជាតិដែលសិក្សាស្រាវជ្រាវពីទីផ្សារបានលើកឡើងថា តម្រូវការសណ្ដែកដីនឹងកើនឡើងខ្ពស់រហូតដល់រាបសិបលានតោនក្នុងមួយឆ្នាំ ខណៈដែលប្រទេសចិនបានក្លាយជាទីផ្សារដ៏ធំ ដែលមានតម្រូវការរហូតដល់ជាង១៧លានតោន។ នៅក្នុងរបាយការណ៍មួយដែលបានធ្វើការព្យាករណ៍រយៈពេលវែង និងចេញផ្សាយដោយ The Mordor Intellgience បានបញ្ជាក់ថា សម្រាប់ពេលវេលា៥ឆ្នាំខាងមុខនេះ គិតពីឆ្នាំ២០២១ ទៅដល់ឆ្នាំ២០២៦ ទីផ្សារសណ្តែកដី នឹងមានតម្រូវការខ្ពស់ស្មើនឹងកម្រិតកាលពីមុនកូវីដនោះឡើងវិញ។
លើសពីនេះ ទីផ្សារដែលនឹងមានកម្លាំងខ្លាំង ដើម្បីប្រមូលទិញផលិតផលទាំងនេះគឺមានដូចជានៅតំបន់អាស៊ីអាគ្នេយ៍ និងប្លុកអឺរ៉ុប ហើយបើតាមការព្យាករណ៍បានបង្ហាញថា កំណើននៃការផ្គត់ផ្គង់ទីផ្សារសណ្តែកដីនៅទូទាំងសកលលោកនឹងមានការកើនឡើងប្រមាណជា ៤,៥ភាគរយសម្រាប់រយៈពេល៥ឆ្នាំនេះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ប្រទេសចិន និងប្រទេសឥណ្ឌាត្រូវបានគេដឹងថា គឺជាអ្នកបញ្ជាទិញ ហើយក៏ជាអ្នកនាំចេញសណ្តែកដីច្រើនជាងគេបំផុតរបស់សកលលោកផងដែរ ដោយក្នុងនោះប្រទេសទាំងពីរអាចប្រមូលបានចំណែកប្រមាណជា ៣៦ភាគរយនៃការប្រើប្រាស់សណ្តែកដីទូទាំងពិភពលោក។
នៅក្នុងឆ្នាំ២០១៩ ដដែល ប្រទេសចិន គឺជាអ្នកផលិតបានសណ្តែកដីច្រើនជាងគេបំផុតលើលោកឬប្រមាណជា៤១ភាគរយនៃទីផ្សារ ឬប្រមាណជា១៧,៥លានតោន ហើយតាមពីក្រោយដោយប្រទេសឥណ្ឌា ៦,៨លានតោន, នីហ្ស៊េរីយ៉ា ៣លានតោន និងសហរដ្ឋអាមេរិក ២,៥លានតោន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បច្ចេកវិទ្យា AI កំពុងស្រូបទាញទុនរាប់ទ្រីលានដុល្លារ បង្កក្តីបារម្ភពីហានិភ័យហិរញ្ញវត្ថុ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
ក្តីបារម្ភជុំវិញកំណើនបែបពពុះផុយស្រួយ (កំណើនពពុះស្រួយ) ផ្នែកហិរញ្ញវត្ថុ ក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាសំណួរដ៏សំខាន់ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅសហរដ្ឋអាមេរិកគ្រោងចំណាយថវិកា ១,១ ទ្រីលានដុល្លារ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០២៩ ហើយការវិនិយោគលើវិស័យ AI ទូទាំងពិភពលោកត្រូវបានព្យាករណ៍ថានឹងកើនលើស ២,៥ ទ្រីលានដុល្លារ

រដ្ឋាភិបាលសម្រេចបង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/08/2026
រាជរដ្ឋាភិបាល បានសម្រេចបង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ក្នុងគោលបំណងដើម្បីចូលរួមរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការកៀរគរហិរញ្ញវត្ថុបៃតង សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content