កម្ពុជា-សហភាព​អឺរ៉ុប ទំហំពាណិជ្ជកម្មកើនដល់ ៤,៩៨ ពាន់​លាន​ដុល្លារ

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរួមកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុប (EU) មានតម្លៃ ៤,៥ ពាន់លានអឺរ៉ូ (៤,៩៨ ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២១ កើនឡើង ៤,៦ ភាគរយធៀបនឹងឆ្នាំមុន។

សេចក្តីប្រកាសព័ត៌មានរួមនេះត្រូវបានចេញផ្សាយនៅចុងបញ្ចប់នៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ ដែលត្រូវបានរៀបចំឡើងនៅកម្ពុជាក្នុងទម្រង់កូនកាត់(hybrid) ដឹកនាំដោយរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ឯកឧត្តមលុយ ដាវីត និងលោកស្រី Paola Pampaloni អនុប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃមន្ទីរកិច្ចការបរទេសសហភាពអឺរ៉ុប។

កិច្ចប្រជុំអនុក្រុម ស្តីពីពាណិជ្ជកម្ម និងការវិនិយោគ បានពិនិត្យមើលឡើងវិញទៅលើពាណិជ្ជកម្មទ្វេ​  ភាគីកម្ពុជា-សហភាពអឺរ៉ុប និងបរិយាកាសវិនិយោគនៅកម្ពុជា។ ក្នុងឆ្នាំ២០២០ និង២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងភាគីទាំងពីរមានតម្លៃ ៤,៣ ពាន់លានអឺរ៉ូ និង ៤,៥ ពាន់លានអឺរ៉ូ ក្នុងឆ្នាំនីមួយៗ។ កិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីវិធានការស្តារសេដ្ឋកិច្ចឡើងវិញ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី រួមទាំងការដកជាបណ្ដោះអាសន្ននូវផ្នែកខ្លះនៃការអនុគ្រោះពន្ធពាណិជ្ជកម្ម របស់សហភាពអឺរ៉ុបក្រោមគម្រោងគ្រប់យ៉ាងលើកលែងតែសញ្ចអាវុធ (EBA) កិច្ចសហប្រតិបត្តិការ បច្ចេកទេស បញ្ហានៃការចូលទៅកាន់ទីផ្សារ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជាបន្តដើម្បីធ្វើឱ្យកាន់ត ប្រសើរឡើងថែមទៀតនូវបរិយាកាសធុរកិច្ច រួមទាំងច្បាប់វិនិយោគថ្មី និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

សេចក្តីថ្លែងការណ៍ក៏បានបន្តទៀតថា កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍន៍ពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក រួមទាំងបច្ចុប្បន្នភាពស្តីពីសមាហរណកម្មសេដ្ឋកិច្ចក្នុងអាស៊ាន  និងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកឱ្យកាន់តែទូលំទូលាយ ទំនាក់ទំនងពាណិជ្ជកម្មក្នុងតំបន់ EU-អាស៊ាន និងបច្ចុប្បន្នភាពស្តីពីកំណែទម្រង់ WTO ក្នុងចំណោមប្រធានបទផ្សេងទៀត។

នៅក្នុងអំឡុងពេលកិច្ចប្រជុំអនុក្រុមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ភាគីទាំង ពីរបានកត់សម្គាល់ អំពីវឌ្ឍនភាពសម្រេចបានពាក់ព័ន្ធនឹងការបន្តគាំទ្ររបស់សហភាពអឺរ៉ុបដល់ការអភិវឌ្ឍរបស់កម្ពុជា។ ចំពោះការអនុម័តកម្មវិធីសូចនាករពហុឆ្នាំ នៃកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុប (២០២១-២០២៧) ថ្មី ដែលមានតម្លៃ ១៥៥ លានអឺរ៉ូ សម្រាប់រយៈពេល៣ ឆ្នាំ គិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤។ ភាគីទាំងពីរក៏បាន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីធានាថា បរិយាកាសវិនិយោគរបស់កម្ពុជានៅតែបើកចំហ មានការសម្របសម្រួលយ៉ាងល្អ មានលក្ខណៈប្រកួតប្រជែង និងអំណោយផល ដល់ការអភិវឌ្ឍសេដ្ឋកិច្ច- សង្គមប្រកបដោយចីរភាព។

សូមរម្លឹកថា ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញទៅសហភាពអឺរ៉ុប មានដូចជាផលិតផលកសិកម្ម រួមមានអង្ករ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងកង់ ខណៈដែលទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីសហភាពអឺរ៉ុបរួមមាន សម្ភារៈសំណង់ អាហារ និងភេសជ្ជៈ គ្រឿងអេឡិចត្រូនិក និងឱសថជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/09/2026

បើ​ទោះ​បីជា​គ្មានរុស្ស៊ី ក៏អឺរ៉ុប​អាច​រស់នៅ​បាន​ដែរ គ្រាន់តែមិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ប្រសិនបើ​ជ្រើសរើស​ធ្វើជា​សត្រូវ​ជាមួយ​រុស្ស៊ី​​

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង