រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសកាត់បន្ថយការចំណាយទាំងឡាយណាដែលមិនចាំបាច់របស់ក្រសួងមួយចំនួនដោយ បង្វែរប្រាក់សន្សំពីការចំណាយទាំងនោះសម្រាប់ទ្រទ្រង់តម្រូវការចាំបាច់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-19 ដើម្បីអាចជះឥទ្ធិពលដល់ថវិកាជាតិឆ្នាំ2021។ នេះបើយោងតាមសេចក្តីណែនាំមួយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្សព្វផ្សាយនៅថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់នៅក្នុងសារាចរណែនាំស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិសម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ2021នាថ្ងៃទី 04ឧសភា ថា ៖
“ក្រៅពីប្រាក់បៀវត្សប្រចាំខែរបស់បុគ្គលិក មន្ត្រីក្រសួងនីមួយៗត្រូវកាត់បន្ថយការចំណាយណាដែលមិនចាំបាច់(ការធ្វើវិចារណកម្មចំណាយថវិកា) ដោយបង្វែរថវិកាដែលសន្សំបានការបន្ថយចំណាយមិនចាំបាច់នោះយកមកទ្រទ្រង់ផលប៉ះពាល់ ឬសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ-19”

សេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិយាយថា៖
“ការកាត់បន្ថយចំណាយគឺដើម្បីធានាស្ថិរភាពសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ទឹកប្រាក់ចំនួន 50ភាគរយនៃថវិកាដែលបានអនុម័តសម្រាប់ឆ្នាំ2021នឹងត្រូវបានកាត់ចេញពីការចំណាយ និងចំណាយដែលមិនចាំបាច់ដែលមិនប៉ះពាល់ ដល់សកម្មភាពការងាររបស់ក្រសួង និងស្ថាប័ននីមួយៗឡើយ។ រាល់ការចំណាយលើការផ្គត់ផ្គង់ការិយាល័យ ការបណ្តុះបណ្តាលក្នុងស្រុក និងបរទេស ការទទួលភ្ញៀវ(ភ្ញៀវជាតិ និងអន្តរជាតិ)ការប្រជុំសិក្ខាសាលា និងសន្និសីទ ការតាំងពិព័រណ៍ក្នុងស្រុក និងក្រៅប្រទេស បេសកកម្មក្នុងស្រុក ពិធីបុណ្យ ការថែរក្សាអគារ ថវិកាសម្រាប់ប្រេងឥន្ធនៈ និងប្រេងរំអិលជាដើម ដែលត្រូវកាត់បន្ថយនៅឆ្នាំ2021នេះ”
ក្រសួងបានបញ្ជាក់ដែរថា ការកាត់បន្ថយនេះ ក៏ត្រូវបានអនុវត្តផងដែរចំពោះការផ្តល់ថវិកាសម្រាប់គម្រោងដែលបានបម្រុងទុករបស់ក្រសួងមុខងារសាធារណៈ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក លើកលែងតែគម្រោងដែលបានអនុម័តរួចហើយ ដូចជាការស្តារឡើងវិញ( គំរោង នៅឆ្នាំ 2020 ) ដែលខូចខាតដោយទឹកជំនន់។ ជាមួយគ្នានេះ ការចំណាយលើការជួសជុល និងថែទាំប្រាសាទរបស់អាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តព្រះ វិហារ និងអាជ្ញាធរសំបូរព្រៃគុក ក៏ជាផ្នែកមួយនៃការលើកលែងនេះដែរ។
លើសពីនេះទៀតសេចក្តីណែនាំក៏បានចង្អុលបង្ហាញថា ការលើកលែងនេះគ្របដណ្តប់លើរាល់ការចំណាយចាំបាច់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរជំនាញរាជធានី -ខេត្តទាំងអស់ដែលមានភារកិច្ចជាច្រើនក្នុងពេលប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-19 ក៏ដូចជាការចំណាយរបស់ក្រសួងសុខាភិបាល ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ (សម្រាប់វិស័យសន្តិសុខសាធារណៈ) ។
សេចក្តីណែនាំបានគូសបញ្ជាក់ថា៖
“ការពង្រឹងប្រសិទ្ធភាពនៃការចំណាយត្រូវបានរៀបចំឡើងនៅក្នុងក្របខ័ណ្ឌនៃការធានាឱ្យមានភាពប្រក្រតី នៃស្ថាប័នរដ្ឋ និងតុល្យភាព នៃជីវភាពរស់នៅរបស់ប្រជាជនខណៈពេលដែលការសន្សំធនធានហិរញ្ញវត្ថុដើម្បីឆ្លើយតបនឹងតម្រូវការ និងភាពបន្ទាន់របស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-19។ សម្រាប់ឆ្នាំ2021នេះ រដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ 7.5 ពាន់លានដុល្លារពោលគឺថយចុះ1.9 ភាគរយ បើប្រៀបធៀបនឹងឆ្នាំ2020”
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content