រដ្ឋសភា អនុម័តថវិកាឱ្យ គ.ជ.ប ប្រើប្រាស់សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំនេះជាង ៤៣លានដុល្លារ

ភ្នំពេញ ៖ រដ្ឋសភា​ជាតិ បានអនុម័ត​កញ្ចប់ថវិកា ឱ្យ គ.ជ.ប ប្រើប្រាស់នៅក្នុង​ការបោះឆ្នោត​ឃុំ-​សង្កាត់​ឆ្នាំ​២០២២នេះ​មាន​ចំនួន​ប្រមាណ ៤៣ លាន​ដុល្លារ​ បើ​ធៀប​ជាមួយនឹង​ចំនួន​អ្នកបោះឆ្នោត​ត្រូវ​ចំណាយ​ក្នុង​ម្នាក់​ជាង ​៤ ​ដុល្លារ​ ចុះពីការបោះឆ្នោតឃុំ-សង្កាត់​ឆ្នាំ​២០១៧ ដែល​ចំណាយ​ទៅ​លើ​អ្នក​បោះឆ្នោត​ម្នាក់ៗ​មាន​ចំនួន​ជាង ៦ ដុល្លារ ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ​.​ជ​.​ប​) បន្ទាប់ពីទទួលបានការអនុម័តពីសំណាក់រដ្ឋសភាជាតិ បាន​គ្រោង​ចំណាយ​ថវិកា​ជាង ​៤​៣​ ​លាន​ដុល្លារ​សម្រាប់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ​ ដែលចំនួននេះមានការចុះ​ប្រមាណ ១០ ​ភាគរយ បើ​ធៀប​ទៅនឹង​ការចំណាយ​ចំនួន​៥​២​ ​លាន​ដុល្លារ​ក្នុង​ការបោះឆ្នោត​ឃុំ-​សង្កាត់​ឆ្នាំ​​២​០​១​៧​  ។​

​លោក ទេព នីថា អគ្គលេខាធិការដ្ឋាន គ.ជ.ប ​នៅក្នុង​កិច្ចប្រជុំកាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២ បាន​ថ្លែងឱ្យដឹងថា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ រដ្ឋសភា​បានអនុម័ត​ថវិកា ឱ្យ គ.ជ.ប ប្រើប្រាស់ នៅក្នុង​ការបោះឆ្នោត​នេះ​មាន​ចំនួន​ប្រមាណ ៤៣ លាន​ដុល្លារ​អាមេរិក បើ​ធៀប​ជាមួយនឹង​ចំនួន​អ្នកបោះឆ្នោត​ត្រូវ​ចំណាយ​ក្នុង​ម្នាក់​ជាង ​៤​ដុល្លារ​អាមេរិក​ថយចុះពីការបោះឆ្នោតឃុំ-សង្កាត់​ឆ្នាំ​ ២០១៧ ដែល​ចំណាយ​ទៅ​លើ​អ្នក​បោះឆ្នោត​ម្នាក់ៗ​មាន​ចំនួន​ជាង ៦ ដុល្លារ​អាមេរិក​។​

អ្នកនាំពាក្យ​ ​គ​.​ជ​.​ប​ ​លោក​ ​ហង្ស​ ពុទ្ធា បាន​ថ្លែងថា ​ ​ការ​ចំណាយ​ក្នុង​អាណត្តិ​នេះ​បាន​ថយ​ចុះ​ជិត​១​០​លាន​ដុល្លារ​ ​បើ​ធៀប​នឹង​ឆ្នាំ​២​០​១​៧ ដូច្នេះថវិកា​ចំនួន​ ​៤​៣​ ​លាន​ដុល្លារ​សម្រាប់គ្រោងចំណាយក្នុងការផ្គត់ផ្គង់ការបោះឆ្នោត​ឃុំ​-សង្កាត់​ នា​ខែ​មិថុនា​ខាងមុខ​នឹង​គ្រប់គ្រាន់​ ​​ព្រោះដោយសារ​កម្ពុជា​កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើប​ ​ដូច្នេះ​ឯកសារ​ខ្លះ​អាច​ផ្ញើ​តាម​អ៊ី​ន​ធឺ​ណិ​ត​បាន​។​

​លោក​​ ​ហង្ស​ ពុទ្ធា បានមានប្រសាសន៍ថា ៖

“តម្លៃ​ថវិកា​​នៃ​អាណត្តិ​នេះ​បាន​ធ្លាក់ចុះ​ដោយសារតែ​យើង​បាន​ធ្វើ​បច្ចុប្បន្នភាព​បច្ចេកវិទ្យា​របស់យើង ប្រព័ន្ធ​អន​ឡា​ញ​ធ្វើ​ឱ្យយើង​ងាយស្រួល​ផ្ញើ​ឯកសារ​មួយ​ចំនួន​ ​ទៅកាន់​ការិយាល័យ​បោះឆ្នោត​ ​ដោយ​មិន​ចាំបាច់​មាន​មន្ត្រី​មក​ទីតាំង​ផ្ទាល់​”

លោក​​ ​ហង្ស​ ពុទ្ធា បានលើកឡើងដែរ​ថា​ ​ខណៈ​ពេល​ដែល​គ្រប់គ្នា​មានការ​ព្រួយបារម្ភ​អំពី​ជំងឺ​កូ​វី​ដ​-​១​៩​ ​គ​.​ជ​.​ប​ ​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​ធ្វើការ​ជាមួយ​ក្រសួងសុខាភិបាល​ ​អាជ្ញាធរ​ ​និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ ​ដើម្បី​ធ្វើឱ្យការបោះឆ្នោត​នេះ​ទទួល​បាន​ជោគជ័យ​ ​ទោះជាប្រឈមមុខនឹង​បញ្ហា​ដូចជា​ ​ភ្លៀង​ ​ទឹកជំនន់​ ​និង​ស​ម្ភារៈ​ខូចខាត​ យ៉ាងណាក៏ដោយ។

​​អង្គការ​ក្រៅរដ្ឋាភិបាល ​បាន​កោតសរសើរ​ចំពោះ​ការ​កាត់បន្ថយ​ការប្រើប្រាស់​ថវិកាជាតិ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​នា​ពេល​ខាងមុខ ដោយសង្ឃឹមថាការបោះឆ្នោត​ឃុំ​-​សង្កាត់​ខាងមុខ​នឹង​មាន​ភាព​យុត្តិធម៌​ ​តម្លា​ភាព​​​ និងរំពឹង​ថា​​​ ​គ​.​ជ​.​ប​ ​បន្ត​ធ្វើការ​ឱ្យ​កាន់តែ​មានគុណ​ភាព​ ​និង​ប្រសិទ្ធ​ភាព​ ​ដើម្បីឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​អាច​ទទួលយក​នូវលទ្ធផល​បោះឆ្នោត​ដោយ​មិន​មានការ​តវ៉ា​៕​




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក