សិប្បកម្ម HOME TASTE FOOD ធ្វើត្រីងៀតលក់តាំងពីលក្ខណៈគ្រួសាររហូតនាំចេញទៅដល់ទីផ្សារអូស្ត្រាលី

ពាក្យចាស់ពោលថា ចេះស្ទាក់ស្ទើរល្ងើឥតបទ ចេះពិតប្រាកដ ប្រាក់រត់តាមហៅ តួយ៉ាងកូនខ្មែរម្នាក់ ដែលកាលពីដើមឡើយ កែច្នៃធ្វើត្រីងៀតលក់ត្រឹមតែជាលក្ខណៈគ្រួសារប៉ុណ្ណោះ ប៉ុន្តែដោយសារតែមានមនសិការឈរលើគុណភាព និងរសជាតិឆ្ងាញ់ផងនោះ បានធ្វើឱ្យអាជីវកម្មលក្ខណៈគ្រួសារមួយនេះចេះតែមានការគាំទ្រកើនឡើងខ្លាំង រហូតបង្កើតជាសិប្បកម្មកែច្នៃត្រីដែលមានគុណភាពកម្រិតស្ដង់ដារ និងបាននាំចេញទៅលក់នៅលើទីផ្សារអូស្ត្រាលីថែមទៀតផង។

អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់សិប្បកម្មកែច្នៃត្រីងៀត HOME TASTE FOOD មានទីតាំងនៅក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប បានឱ្យដឹងថា ដើមឡើយ អ្នកស្រី និងស្វាមី បានចាប់ផ្តើមធ្វើត្រីងៀតលក់ជាលក្ខណៈគ្រួសារចាប់តាំងពីឆ្នាំ២០១៨មកម៉្លេះ ដោយគ្រាណោះ លក់ដាច់ក្នុងតំបន់តិចតួចប៉ុណ្ណោះ។

អ្នកស្រីបញ្ជាក់ថា ៖

«នៅពេលនោះខ្ញុំនឹងគ្រួសារ បានធ្វើត្រីងៀតលក់សាកល្បង ថ្ងៃខ្លះលក់បានត្រឹម៥គីឡូក្រាម ហើយថ្ងៃខ្លះលក់មិនដាច់សោះក៏មាន ហើយដោយសារលក់នៅទីតាំងខ្លួនឯង ក៏ចេះតែលក់បន្តទៅ រហូតដល់មានការកម្ម៉ង់ទិញច្រើនឡើងៗជាហូរហែ ហើយរហូតបើកម៉ាតលក់តែម្តង»។

អ្នកស្រីបញ្ជាក់ថា រហូតដល់សម័យកូវីដ ឆ្នាំ២០២០ មានផ្សារមួយចំនួនត្រូវបានបិទទ្វារ ក៏ស្រាប់តែមានអតិថិជនងាកមកគាំទ្រត្រីងៀតពីហាង HOME TASTE FOOD នេះ ដែលជាកត្តាជំរុញឱ្យម្ចាស់ម៉ាតមួយនេះពង្រីកកាផលិតលក់កាន់តែច្រើនឡើងៗ ដែលអាចលក់ចេញបានចន្លោះពីជាង ១០០គីឡូក្រាម ទៅដល់ ១៥០គីឡូក្រាម ក្នុងមួយខែ ដោយអ្នកខ្លះមកទិញដល់ហាងផ្ទាល់ ហើយអតិថិជនខ្លះកម្ម៉ង់ទិញតាមអនឡាញ និងមានសេវាដឹកជូនអតិថិជនទៀតផង។

ម្ចាស់សិប្បកម្មរូបនេះបន្តថា ដោយមានជំនឿចិត្ត និងទុកចិត្តទៅលើគុណភាព រសជាតិនៃផលិតផលរបស់ខ្លួន លុះរហូតដល់ឆ្នាំ២០២១ អ្នកស្រីបានសម្រេចចូលរួមប្រកួតប្រជែង ជាមួយក្រុមអ្នកផលិត និងកែច្នៃក្នុងស្រុកចំនួន២៨ ផ្សេងទៀត ប៉ុន្តែមានសហគ្រាសចំនួនត្រឹមតែ ៣ប៉ុណ្ណោះ ដែលបានជាប់ជ័យលាភីក្នុងគម្រោងប្រកួតប្រជែង (CQS) ដែលគាំទ្រដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយសភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា European Union និងអង្គការ UNIDOថែមទៀត។

ក្រោយបានជាប់ជ័យលាភីរួចមក HOME TASET FOOD  ក៏ទទួលបានការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសកាន់តែល្អប្រសើរ ការផ្តល់សំបកវេចខ្ចប់ប្រកបដោយសោភ័ណ្ឌភាព និងគុណភាព រួមទាំងការជួយជ្រោមជ្រែងផ្នែកទីផ្សារផងដែរ។ កត្តាទាំងនេះ បានជំរុញឱ្យសហគ្រាសផលិតត្រីងៀតខាងលើ មានការកម្ម៉ង់ទិញលក់បានកាន់តែច្រើនឡើងៗ រហូតមកដល់ឆ្នាំ២០២៤ ក៏មានឈ្មួញនៅក្រៅប្រទេសចូលមកសហការនាំយកទៅដល់ទីផ្សារប្រទេសអូស្ត្រាលី ដោយការនាំចេញទៅម្តងៗប្រមាណ ៥តោន ដែលជាចំនួនមួយដ៏ច្រើន។ ជាមួយការទទួលបានលទ្ធផល និងផែ្លផ្កាវិជ្ជមានទាំងនេះ សិប្បកម្មបានពង្រីកចង្វាក់ផលិតកម្មកាន់តែច្រើនជាងមុន ហើយក៏ជាការរួមចំណែកផ្តល់ការងារជូនប្រជាជនក្នុងតំបន់ដែលអាចទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ។

និយាយជារួម សហគ្រាសខាងលើនេះមិនមែនផលិតតែត្រីងៀត(ត្រីឌៀប)មួយមុខនោះទេ ពោលគឺមានលក់ត្រីប្រាហើម ងៀតត្រីរ៉ស់ ត្រីអណ្តែង និងមានផលិតសាច់ក្រកផ្សេងទៀត ដោយវត្ថុធាតុដើមទាំងនោះ ត្រូវបានបញ្ជាទិញពីកសិករនៅក្នុងខេត្តសៀមរាប រួមមានទាំងប្រភេទត្រីធម្មជាតិ និងត្រីចិញ្ចឹម ប៉ុន្តែត្រីចិញ្ចឹមលុះត្រាតែមានគុណភាពល្អ ទើបទិញមកច្នៃធ្វើត្រីងៀតលក់បាន។

សម្រាប់ទស្សនវិស័យទៅថ្ងៃអនាគត អ្នកស្រី ស៊ឹម សេរីរ័ត្ន និងស្វាមី បានតាំងចិត្តខិតខំ ពង្រឹងគុណភាព ពង្រីកចង្វាក់ផលិតកម្មឱ្យកាន់តែច្រើន ដើម្បីផ្គត់ផ្គត់លើទីផ្សារក្នុងស្រុក ក៏ដូចជានៅក្រៅប្រទេសឱ្យកាន់តែទូលំទូលាយជាងនេះទៀត ជាពិសេស បង្ហាញដល់អន្តរជាតិថា ផលិតផលខ្មែរក៏មានគុណភាពល្អមិនចាញ់ទំនិញលក់នៅលើទីផ្សារក្រៅប្រទេសនោះទេ៕

វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *