បរទេស ៖ យោងតាមតួលេខចុងក្រោយមួយដែលត្រូវបានចេញផ្សាយដោយ Edgeprop របស់ប្រទេសសិង្ហបុរីបានបង្ហាញថា ចាប់តាំងពីរដ្ឋាភិបាលអង់គ្លេសបានប្រកាសផ្តល់ឱកាសដល់ពលរដ្ឋហុងកុងក្នុងការចូលសញ្ជាតិរួចមក គិតត្រឹមរយៈពេល9ខែប៉ុណ្ណោះ ពលរដ្ឋរបស់ទីក្រុងហុងកុងជាច្រើនបានចាយលុយសរុបប្រមាណ 959លានផោន ឬស្មើនឹងប្រមាណជា 1,300លានដុល្លារលើការទិញអចលនទ្រព្យជាប្រភេទលំនៅដ្ឋានឯកជននៅអង់គ្លេស។
ចាប់តាំងពីដើមខែកក្កដា ឆ្នាំ2020 ដល់ខែមីនាឆ្នាំ2021 ពលរដ្ឋហុងកុងបានទិញយកលំនៅដ្ឋានប្រមាណជា 1,932 យូនីត ស្មើនឹងប្រមាណ 4 ភាគរយនៃលំនៅដ្ឋានសរុបរបស់អង់គ្លេសដែលបានដាក់លក់។ នេះបើយោងតាមការស្រាវជ្រាវ និងការវាយតម្លៃដោយក្រុមហ៊ុននាំមុខផ្នែកអចលនទ្រព្យ Benham and Reeves របស់អង់គ្លេស ដោយលំនៅដ្ឋានក្នុងមួយយូនីតគិតជាមធ្យមក្នុងតម្លៃប្រមាណ 469,269 ផោន ឬជាងកន្លះលានដុល្លារ។
នៅក្នុងរបាយការណ៍របស់ Benham and Reeves ដដែលក៏បានបញ្ជាក់ដែរថា ក្នុងរយៈពេលវេលាដូចគ្នាកាលពីមួយឆ្នាំមុន ពលរដ្ឋហុងកុងបានចំណាយលុយទិញលំនៅដ្ឋានឯកជននៅអង់គ្លេសគឺមានត្រឹមតែ 377.4 លានផោនប៉ុណ្ណោះ ឬត្រូវជា 1 ភាគរយនៃអ្វីដែលអង់គ្លេសអាចលក់បាន។ ទោះបីជាយ៉ាងណាក្តី តួលេខនេះត្រូវបានបដិសេធដោយក្រុមហ៊ុនអ្នកវិភាគផ្សេងទៀតថាជាតួលេខដែលមិនមានទិន្នន័យគ្រប់គ្រាន់នៅឡើយ។
ក្រុមអ្នកទិញអចលនទ្រព្យមកពីហុងកុង គឺជាប្រភពដែលមានសកម្មភាពបំផុតនៅក្នុងទីផ្សារអចលនទ្រព្យរបស់អង់គ្លេសធៀបទៅនឹងបណ្តាជនជាតិផ្សេងទៀតដោយនៅក្នុងនោះហុងកុងមានចំណែកទីផ្សារប្រមាណ 8.5 ភាគរយនៃទំហំទិញអចលនទ្រព្យសរុប។
គួររំលឹកដែរថា រដ្ឋាភិបាលអង់គ្លេសកាលពីពេលថ្មីៗនេះ ក្រោយពេលដែលចិនបានចាប់ផ្តើមរឹតបន្តឹងទៅដល់បញ្ហាសន្តិសុខជាតិរបស់ក្រុងហុងកុងរួចមកខ្លួនបានប្រកាសបង្កើនភាពងាយស្រួលសម្រាប់ពលរដ្ឋហុងកុងដល់ទៅជាង3 លាននាក់ដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការកាន់លិខិតឆ្លងដែនរបស់អង់គ្លេសផង និងផ្តល់ភាពងាយស្រួលផងសម្រាប់និស្សិត រួមទាំងអ្នកស្វែងរកការងារធ្វើនៅក្នុងប្រទេសអង់គ្លេសផង៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ



















Account
Security
Favourite Content