ប្រព័ន្ធទូទាត់ បាគង កំពុងបំពេញមុខងារកាន់តែសម្បូរបែបជូនដល់អ្នកប្រើប្រាស់

ភ្នំពេញ ៖ ប្រព័ន្ធបាគង ស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា បាន និងកំពុងបំពេញមុខងារកាន់តែសម្បូរបែបជូនដល់អ្នកប្រើប្រាស់ ខណៈគិតត្រឹមខែឧសភា ដើមឆ្នាំនេះ ការទូទាត់តាមប្រព័ន្ធបាគងជាប្រាក់រៀលកើនប្រមាណ ៨ ដង និងជាប្រាក់ដុល្លារអាមេរិកកើនប្រមាណ ៧ ដង។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ប្រព័ន្ធបាគង មានគ្រឹះស្ថានជាសមាជិកចំនួន ៣៥ ក្នុងចំណោមសមាជិកសរុប ៦២ គ្រឹះស្ថាន បានដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធបាគង ក្នុងនោះរួមធនាគារពាណិជ្ជចំនួន ២២ ធនាគារឯកទេស ១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សង ៧។

របាការណ៍បានបញ្ជាក់ថា គិតត្រឹមខែឧសភា ដើមឆ្នាំ ការទូទាត់តាមប្រព័ន្ធបាគងជាប្រាក់រៀលកើនប្រមាណ ៨ ដង ដល់ ៣,៤ ទ្រីលានរៀល (១,៦ លានប្រតិបត្តិការ) និងជាប្រាក់ដុល្លារអាមេរិកកើនប្រមាណ ៧ ដង ដល់ ៣,៧ ពាន់លានដុល្លារអាមេរិក (៦,៥ លានប្រតិបត្តិការ)។

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មក្នុងតំបន់។ ​ប្រព័ន្ធផាត់ទាត់ជាតិ និងប្រព័ន្ធសេវាទូទាត់រហ័ស បាន និងកំពុងបន្តធ្វើបច្ចុប្បន្នភាពដោយបន្ថែមមុខងារចាំបាច់មួយចំនួន ដើម្បីសម្រួលដល់គ្រឹះស្ថានជាសមាជិក និងអ្នកប្រើប្រាស់។

ធនាគារជាតិបានឱ្យដឹងទៀតថា ៖

“ប្រព័ន្ធបាគងត្រូវបានធ្វើឱ្យប្រសើរឡើង និងអាចបំពេញមុខងារកាន់តែសម្បូរបែប។ ជាមួយគ្នានេះ កម្មពិធីបណ្តុះបណ្តាល និងការផ្សព្វផ្សាយអំពីប្រព័ន្ធបាគង និងចំណេះដឹងឌីជីថលត្រូវបានរៀបចំជូនមន្ត្រីធនាគារជាតិនៃកម្ពុជាសាខាខេត្ត គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងសាធារណជននៅខេត្តកំពង់ចាម និងខេត្តព្រះសីហនុ ដើម្បីជំរុញការប្រើប្រាស់ប្រព័ន្ធបាគង និងសេវាទូទាត់ឌីជីថលប្រកបដោយសុវត្ថិភាព និងនិរន្តរភាព ដោយសារចំណេះដឹងឌីជីថលជាធាតុសំខាន់មួយក្នុងការជំរុញបរិយាប្នហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថល”

សូមបញ្ជាក់ថា បាគងគឺជាប្រព័ន្ធទូទាត់បែបទំនើបថ្មីមួយ ដោយតភ្ជាប់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្តល់សេវាទូទាត់នៅកម្ពុជា ដើម្បីអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទ ពីធនាគារមួយទៅធនាគារមួយទៀត ឬពីក្រុមហ៊ុនផ្តល់សេវាទូទាត់ណាមួយទៅសមាជិកដទៃទៀត ជាមួយនឹងភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងចំណាយតិច ។

ទាក់ទងនឹងការទូទាត់តាមប្រព័ន្ធឌីជីថលនេះផងដែរ ការសិក្សារបស់ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​ឈានមុខគេ​នៅក្នុង​ពិភពលោក បានបញ្ជាក់ថា ប្រជាជន​កម្ពុជា​ចំនួនប្រមាណ ៣២ ភាគរយ គ្រោងនឹងឈប់ប្រើប្រាស់សាច់ប្រាក់សុទ្ធ បន្ទាប់ពីការកើតឡើងនៃជំងឺរាតត្បាតកូវីដ១៩។ ការសិក្សានេះបានបង្ហាញពីការផ្លាស់ប្តូរយ៉ាងលឿនពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ ទៅជាការទូទាត់តាមរយៈឌីជីថល និងតាមរយៈបច្ចេកវិទ្យា Contactless ជាពិសេសគឺតាមរយៈ QR កូដ  និងកាបូបអេឡិចត្រូនិច (e-Wallet)។

ជំងឺរាតត្បាតកូវីដ បានពន្លឿននូវការទូទាត់តាមរយៈឌីជីថលក្នុងចំណោមអ្នកប្រើប្រាស់នៅកម្ពុជា ដោយសារពួកគេជឿជាក់ថា ការមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ នឹងធ្វើឱ្យសង្គមកាន់តែមានអនាម័យ (មានប្រមាណ ៤៣%) កាន់តែមានប្រសិទ្ធភាព (មានប្រមាណ៣៩%) និង ល្អសម្រាប់បរិស្ថាន (ប្រមាណ៣៧%) ។

ចាប់តាំងពីមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ការប្រើសាច់ប្រាក់សុទ្ធបានធ្លាក់ចុះ ២២ ភាគរយ បើធៀបទៅនឹងឆ្នាំមុនៗ។ អ្នកប្រើប្រាស់កម្ពុជាម្នាក់ក្នុងចំណោមប្រាំនាក់ បានព្យាយាមសាកល្បងឈប់ប្រើសាច់ប្រាក់សុទ្ធ ហើយជាលទ្ធផលស្ទើរតែពាក់កណ្តាល (ប្រមាណ៤៦%) អះអាងថា ពួកគេអាចឈប់ប្រើសាច់ប្រាក់សុទ្ធ បានយូររហូតដល់ទៅជាងមួយសប្តាហ៍។ ក្នុងចំណោមអ្នកដែលមិនបានសាក្បងឈប់ប្រើសាច់ប្រាក់សុទ្ធ មានប្រហែល ២៩ ភាគរយ មានជំនឿចិត្តថា ពួកគេអាចពឹងផ្អែកលើជម្រើសនៃការទូទាត់ប្រាក់ដោយ​មិនប្រើសាច់ប្រាក់សុទ្ធបានរហូតដល់ទៅមួយខែ ឬយូរជាងនេះ។

តាមរយៈការសិក្សាក៏បានបង្ហាញពីសន្ទុះនៃការទទួលយកការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ និងតាមរយៈឌីជីថលផងដែរ ជាពិសេសតាមរយៈការប្រើកាត និង QR កូដ។ បច្ចុប្បន្ន ៣៨ ភាគរយ នៃប្រជាជនកម្ពុជា ជ្រើសយកការទូទាត់តាមរយៈកាត ហើយស្ទើរតែ ៧នាក់ ក្នុងចំណោម ១០នាក់ (ស្មើរ ៦៨%) កំពុងប្រើទាំងកាបូបអេឡិចត្រូនិច និង កាត ដែលនេះ​បង្ហាញពីចំណូលចិត្តនៃការប្រើប្រាស់របស់ពួកគេទៅថ្ងៃអនាគត។ ទន្ទឹមនឹងនេះ ការទូទាត់តាមរយៈ QR កូដ មានការកើនឡើងបីដងក្នុងមួយឆ្នាំ ដែលបច្ចុប្បន្ននេះអ្នកប្រើប្រាស់មានចំនួន ៣៦ ភាគរយ នៅក្នុងប្រទេសកម្ពុជាបាននឹងកំពុងប្រើប្រាស់វា។ ការទូទាត់តាមរយៈ QR កូដ គឺជាទម្រង់ទូទាត់ប្រាក់ដែលពេញនិយមបំផុតដែលស្ថិតនៅលំដាប់ទីពីរនៅក្នុងចំណោមជម្រើសនៃវិធីសាស្រ្តទូទាត់ប្រាក់ទាំងអស់ ជាពិសេសនៅក្នុងផ្សារទំនើប នឹងហាងលក់ទំនិញ។ អ្នកប្រើប្រាស់ បានបង្ហាញពីទំនោរចិត្តលើការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ ព្រោះវាជាជម្រើសដ៏ល្អដែលមានបញ្ជូលមុខងារទូទាត់ប្រាក់ភ្ជាប់ជាមួយ។ ធនាគារឌីជីថល ក៏បានចាប់ដៃគូជាមួយធនាគារបែបប្រពៃណីផងដែរ ខណៈដែល ៦០ភាគរយ នៃអ្នកប្រើប្រាស់ឥឡូវនេះ ប្រើប្រាស់កម្មវិធីធនាគារចល័ត នឹងបានកោតសរសើរដល់សុវត្ថិភាពនៃការទូទាត់តាមរយៈទូរស័ព្ទដៃ (៥១%) ព្រមទាំងអត្ថប្រយោជន៍សុខភាពដែលទាក់ទងនឹងការកាត់បន្ថយការប្រាស្រ័យទាក់ទងដោយផ្ទាល់ (៥០%)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​ជំរុញ​ការ​អប់រំ​ឌីជីថល​ ខណៈ​រោងចក្រ​ថេប្លេត​តម្លៃ​ ១០០ ​លាន​ដុល្លារ​ត្រៀម​ដំណើរការ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/10/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​គ្រោង​ពង្រីក​ការ​សិក្សា​ឌីជីថល​ដល់​សាលា​បឋមសិក្សា​ប្រមាណ ៧​,​០០០​ ​សាលា​ទូទាំង​ប្រទេស ​ស្រប​ពេល​ក្រុមហ៊ុន​ KH ​Haitech ​កំពុង​ពន្លឿន​ការ​សាងសង់​រោងចក្រ​ដំឡើង​ថេប្លេត (tablet) ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ទុន​វិនិយោគ​សរុប​ ១០០ ​លាន​ដុល្លារ