ភ្នំពេញ ៖ ក្រោមគម្រោងហិរញ្ញប្បទានពីកម្មវិធី “ការគាំទ្រសន្តិសុខស្បៀងសម្រាប់ប្រជាជនក្រីក្រ” របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ JICA (MAFF/JICA) មានថវិកាសរុបចំនួន ៣៨ម៉ឺនដុល្លារអាមេរិក កំពុងតែប្រតិបត្តិការយ៉ាងរលូន និងទទួលបានលទ្ធផលល្អប្រសើរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម វេង សាខុន បានឱ្យដឹងថា រដ្ឋបាលជលផលបានទទួលជំនួយសម្រាប់ការអនុវត្តគម្រោង “ការពង្រឹងសមត្ថភាពសហគមន៍ចិញ្ចឹមត្រី ក្នុងអាងទឹកធម្មជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាបាននូវសុវត្ថិភាពស្បៀង” ដែលនឹងត្រូវអនុវត្តគម្រោងរយៈពេល២ឆ្នាំ (កក្កដា ២០២០ – មិថុនា ២០២២) ។
«តាមការវាយតម្លៃរបស់គម្រោងកសិករចិញ្ចឹមត្រីខ្នាតតូចដែលប្រើទុនតិចរយៈពេលពី៦-៨ខែ ទទួលបានប្រាក់ចំណូលប្រមាណ១៥០-២៨០ដុល្លារ។ ចំណែកកសិករចិញ្ចឹមត្រីខ្នាតតូច ដែលប្រើទុនច្រើនរយៈពេលពី ៨-១០ខែ ទទួលបានប្រាក់ចំណូលពី៤០០-១២០០ដុល្លារ។ តាមផែនការសកម្មភាពកសិករចញ្ចឹមត្រីក្នុងឆ្នាំ២០២០ សរុបចំនួន ៦៣៥គ្រួសារ ដោយគម្រោងបានចងក្រងជា១៥បណ្ដុំកសិករ ចិញ្ចឹមត្រី ស្មើនឹង៣៥ក្រុម ក្នុងខេត្តគោលដៅទាំង៥ រួមមាន កំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ និងបន្ទាយមានជ័យ»
ឯកឧត្តមបានមានប្រសាសន៍ថា ៖

ឯកឧត្តមបានបញ្ជាក់ថា គោលបំណងសំខាន់របស់គម្រោងគឺផ្តល់ការគាំទ្របច្ចេកទេសក្នុងការកសាងសមត្ថភាពគណៈ កម្មការសហគមន៍ និងសមាជិកក្រុមប្រឹក្សាឃុំ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សហគមន៍ចិញ្ចឹមត្រី និងកន្លែងអភិរក្សក្នុងអាងទឹកធម្មជាតិ និងការចិញ្ចឹមត្រីក្នុងស្រះជាប់នឹងស្រែ សម្រាប់ការបង្កើនផលស្តុក ត្រីក្នុងអាងទឹកធម្មជាតិ បង្កើនសុវត្តិភាពស្បៀង និងផ្តល់អាហាររូបបត្ថម្ភដល់កសិករក្រីក្រ ព្រមទាំងកាត់បន្ថយភាពងាយរងគ្រោះនៃការប្រែប្រួលអាកាសធាតុ។

កាលពីដើមឆ្នាំ២០២១ សមាជិកក្រុមប្រឹក្សាត្រួតពិនិត្យ និងវាយតម្លៃ (PMEU) ក៏ដូចជាគណៈប្រតិភូរួមមានតំណាងស្ថានទូតជប៉ុន តំណាងអង្គការJICA និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃគម្រោងនេះបានទៅធ្វើទស្សនកិច្ចនិងវាយតម្លៃអំពីសមិទ្ធផលនៃការអនុវត្តគម្រោងជាក់ស្តែង ដោយបានសាកសួរ និងសម្ភាសន៍ជាមួយកសិករ បានបង្ហាញថា កសិករសប្បាយរីករាយ ដោយទទួលបានផលត្រីច្រើនពីគម្រោងនេះ បើធៀបទៅនឹងឆ្នាំមុនៗដែលបានជួយលើកកម្ពស់គុណភាព និងកម្រិតជីវភាពបានប្រសើរជាងមុន៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បណ្តាញផ្លូវដែកចិនបំបែកកំណត់ត្រាថ្មី ដោយមានអ្នកដំណើរជាង ៤ ពាន់លានដងក្នុងឆ្នាំ ២០២៦
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត, អាជីវកម្មថ្មី និងនវានុវត្ត
• 19/11/2026

CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទំហំពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី ហក់ឡើងជាង ៣.៥ពាន់លានដុល្លារនៅក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/11/2026
ភ្នំពេញ ៖ ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា -អូស្ត្រាលី នាពេលបច្ចុប្បន្នបានកើនឡើងប្រមាណ ៣ដង គិតត្រឹមរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដែលកាន់តែបង្កើតឱកាសការងារជាច្រើនសម្រាប់ពលរដ្ឋក្នុងស្រុក ក៏ដូចជាអាជីវកម្មរបស់អូស្ត្រាលីផងដែរ។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា បច្ចុប្បន្ន ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងអូស្ត្រាលី បានកើនឡើងលើសពី ៣ ០០០លានដុល្លារ គិតចាប់ពីឆ្នាំ២០២០ រហូតដល់ដំណាច់ខែតុលា

កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ ចាប់ដៃគូជាមួយ Plug and Play APAC ដើម្បីតភ្ជាប់ក្រុមហ៊ុនធុរកិច្ចថ្មី របស់កម្ពុជា ទៅកាន់ឱកាសនានានៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 19/11/2026
ភ្នំពេញ ៖ កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ (Canadia Impact Fund) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Plug and Play APAC នៅក្នុងព្រឹត្តិការណ៍ហ្រ្វង់កូតិច (FrancoTech) 2026 ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ប្រមុខដឹកនាំអន្តរជាតិកំពូលៗដែលចូលរួមកិច្ចប្រជុំ ហ្វ្រង់កូហ្វូនី លើកទី២០ ឆ្លៀតពេលលម្ហែនៅក្នុងរាជធានីភ្នំពេញយ៉ាងសាមញ្ញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/11/2026
ក្រៅពីកិច្ចប្រជុំការទូតផ្លូវការ និងកាលវិភាគរដ៏មមាញឹកនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ថ្នាក់ដឹកនាំបរទេសជាច្រើនរូបបានទទួលយកបទពិសោធន៍នៃការដើរកម្សាន្តក្នុងរាជធានីភ្នំពេញ ក្រោមទិដ្ឋភាពដ៏សាមញ្ញ។

FBI ទម្លាយថា ក្រុម Hacker គាំទ្រដោយកូរ៉េខាងជើង ប្រើល្បិច call Video ក្លែងក្លាយ លួចលុយគ្រីបតូជាង ៤០០ លានដុល្លារពីជនរងគ្រោះជាង ៩០០ នាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/11/2026
បរទេស ៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) បានរាយការណ៍ថា ក្រុម Hacker ដែលគាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងជើង លួចយករូបិយប័ណ្ណគ្រីបតូ ដែលគិតជាទឹកប្រាក់ជាង ៤០០ លានដុល្លារ ពីជនរងគ្រោះជាង ៩០០ នាក់ ក្នុងរយៈពេល ១៨ ខែកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់ BBC។

បណ្តាញផ្លូវដែកចិនបំបែកកំណត់ត្រាថ្មី ដោយមានអ្នកដំណើរជាង ៤ ពាន់លានដងក្នុងឆ្នាំ ២០២៦
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត, អាជីវកម្មថ្មី និងនវានុវត្ត
• 19/11/2026
បណ្តាញផ្លូវដែកដ៏ធំរបស់ប្រទេសចិន បានដឹកជញ្ជូនអ្នកដំណើររហូតដល់ ៤,១៣ ពាន់លានដង ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៦ ដែលជាកំណត់ត្រាថ្មី និងកើនឡើង ៤,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន





វិថីហិរញ្ញវត្ថុ





















































Account
Security
Favourite Content