ឆ្នាំ ២០២៥ ក្រសួង​ដែនដី បានដោះស្រាយបញ្ចប់​​វិវាទដីធ្លីជាស្ថាពរ​សរុប​បានចំនួន១ ១០០ករណី

ភ្នំពេញ ៖ ក្រសួ​ងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្នុងអាណត្តិទី​៧​​នេះ បានផ្ដោតលើ​ការ​បញ្ចប់ការ​វាស់វែងដី ចុះបញ្ជី ចេញបណ្ណកម្មសិទ្ធិ និង​បញ្ចប់វិវាទដីធ្លី នៅទូទាំង​ប្រទេស ក៏ដូចជាការ​ងារ​ជាសំខាន់ៗជាច្រើនទៀត ។​សម្រាប់​វិវាទដីធ្លី ក្នុងឆ្នាំ២០២៥នេះ ក្រុមការងារ​បានដោះស្រាយ​វិវាទដីធ្លី​បានរហូតដល់​១ ១២៥ករណី និង​បន្ត​ដោះស្រាយវិវាទដែលនៅសេស​សល់​បន្តទៀត ។​

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់​ បានឱ្យដឹងថា ដើម្បីឱ្យ​ការ​ដោះស្រាយ​ទទួលបានជោគជ័យ ក្រសួងបានដាក់ចេញនូវ​យុទ្ធសាស្ត្រ​ចំនួន​៣ រួមមានការ​ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការដោះស្រាយ​វិវាទតាមរយៈអង្គការ​សង្គម​ស៊ីវិល និង​ការ​ដោះស្រាយ​ជា​គោល​នយោបាយ​ ។ 

​នៅក្នុង​ការ​ដោះស្រាយ​នេះដែរ ក្រសួងក៏បានអនុវត្ត​យន្តការ​ចំនួន​៣ ដើម្បីដោះស្រាយ​ប្រកបដោយប្រសិទ្ធភាព​ដែល​យន្តការ​ទាំង​នោះរួមមាន ​ គណៈកម្មកា​រសុរិយោដី ក្រុមការងារ​ដោះស្រាយ​វិវាទក្រសួង និង​ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ​។ ក្នុងឆ្នាំ ២០២៥ គណៈកម្មការ​សុរិយោដី បានទទួល​ពាក្យ​បណ្ដឹង​ចំនួន ១៨៩​ករណី ហើយបានដោះស្រាយបញ្ចប់ចំនួន​១៨១​ករណី ។

សម្រាប់ក្រុមការងារ​ដោះស្រាយ​វិវាទក្រសួង​ ក្នុងឆ្នាំ ២០២៥​បានទទួលពាក្យ​បណ្ដឹង​ចំនួន​៣៧​ករណី ប៉ុន្តែបានដោះស្រាយបញ្ចប់​រហូតដល់ ៦៧៦ករណី ពោលគឺ​ករណី​វិវាទដែលនៅ សេសសល់​កាលពីឆ្នាំចាស់​បានដោះស្រាយ​ក្នុងឆ្នាំ ២០២៥នេះ ។ បើគិត​ចាប់ពីឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០២៥ ក្រុមការងារ​ដោះស្រាយវិវាទក្រសួង​​បានទទួល​ករណី​វិវាទចំនួន ៤ ២៤៥​ករណី និង​បានដោះស្រាយ​បញ្ចប់​សរុប​ចំនួន ៤ ១៦៨​ករណី និង​កំពុង​ដោះស្រាយ​បន្ត​ចំនួន ៧៧ករណី ។​

ដោយឡែក​អាជ្ញាធរ​ជាតិដោះស្រាយទំនាស់​ដីធ្លី ក្នុងឆ្នាំ ២០២៥ បានដោះស្រាយបញ្ចប់​វិវាទចំនួន​២៣​ករណី ហើយបើគិតចាប់តាំងពី​ពេលមុនៗរហូតដល់​​ឆ្នាំ ២០២៥ អាជ្ញាធរ​ជាតិដោះស្រាយវិវាទ​ដីធ្លី បានទទួលពាក្យបណ្ដឹង​ចំនួន ២ ០១២ករណី និងបានដោះស្រាយ​ចំនួន ២ ០០៧​ករណី និង​សល់​៥ករណីទៀត​កំពុង​ដោះស្រាយ​ជា​បន្ត​បន្ទាប់ ។

បើតាម​របាយការណ៍ក្រសួង​បានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៥នេះ យន្តការ​ដោះស្រាយវិវាទដីធ្លីទាំង​៣ បានទទួលបានពាក្យ​បណ្ដឹង​ចំនួន ២២៦​ករណី និង​បានដោះស្រាយ​បញ្ចប់​ចំនួន ១ ១២៥​ករណី ។ បើគិតចាប់តាំងពីដើម​ដល់ឆ្នាំ២០២៥​ យន្តការ​ដោះស្រាយ​វិវាទដីធ្លីទាំង​៣​នេះ បានទទួលពាក្យ​បណ្ដឹង​សរុប​ចំនួន ១៦ ៣៦៤ករណី ដោះស្រាយ​បញ្ចប់​នីតិវិធី​ចំនួន ១៦ ២៨២ករណី និងកំពុងដោះស្រាយ​ចំនួន៨២​ករណី ។​

ឯកឧត្តម​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​និងសំណង់ បានមានប្រសាសន៍ថា​ ក្នុងអាណត្តិថ្មី​នេះ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​និងសំណង់ បានដោះស្រាយ​វិវាទដីធ្លី​បានរាប់ម៉ឺនករណី ដែលជាការ​ងារ​ដ៏ល្អប្រសើរសម្រាប់​មន្ត្រីដែលបាន​ដោះស្រាយវិវាទ​ទាំងនេះ ។

ការ​បញ្ចប់​វិវាទដីធ្លីនេះដែរ ក៏ធ្វើឡើងទន្ទឹមគ្នា​នឹង​ការ​បញ្ចប់ការវាស់វែងដីធ្លី​នៅទូទាំង​ប្រទេស គឺក្នុងគោលបំណង​ឱ្យពលរដ្ឋ​រស់នៅ​មានសុខសុភមង្គល​ មិនឱ្យមានវិវាទកើតឡើងបន្ត​ទៅ​ទៀត​ក្នុងសង្គមខ្មែរ ។ យើងមិនចង់ឱ្យពលរដ្ឋ​ខ្មែរ​បើកភ្នែក​ឡើង​ត្រូវ​មានរឿង​ក្ដៅក្រហាយ​ដោយសារទំនាស់ព្រំដី​ជាប់គ្នា​ ​។ យើង​ចង់ទុកពេលឱ្យពលរដ្ឋ​យក​ពេលវេលា​ឈ្លោះគ្នា​ទៅធ្វើការ​ងារ​ផ្សេងដែលមានប្រយោជន៍សម្រាប់​គ្រួសារ សង្គមជាតិ និងប្រទេស​ទាំង​មូល​ ។​

គួរ​បញ្ជាក់ថា ដើម្បីពន្លឿន​ការ​ដោះស្រាយវិវាទដីធ្លី បង្កើតបរិយាកាស​គ្មានវិវាទ បញ្ចប់ភាពចម្រូង​ចម្រាស់​ក្នុងសង្គម លុប​បំបាត់​វិវាទដីធ្លីដែលមានចរិត​នយោបាយ យន្ត​ការ​ទាំង​៣ បានសហការ​ជាមួយអាជ្ញាធរ​មានសមត្ថកិច្ច រកដំណោះស្រាយ​ចំពោះករណីវិវាទដែលនៅសេសសល់​ដើម្បី​បិទបញ្ចប់​ពង្រឹងសុវត្ថិភាពការ​កាន់​កាប់ដី បង្កើតភាពសុខដុម​រមនាសង្គម បង្កភាពអនុគ្រោះដល់ដំណើរការ​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម​កិច្ច​នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

Leave a Reply

Your email address will not be published.Required fields are marked *