វេទិកា« បញ្ចេញសក្តានុពលជំនាញវិស័យថាមពលស្អាតកម្ពុជា»លើកកម្ពស់ការយល់ដឹងអំពីការកើនឡើងនៃតម្រូវការសម្រាប់ការងារបៃតង ក្នុងវិស័យថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល

ភ្នំពេញ ៖ សប្តាហ៍ថាមពលស្អាត ឆ្នាំ២០២៥ ក្រោមប្រធានបទ « បង្ហាញសក្តានុពលជំនាញថាមពលស្អាតកម្ពុជា» ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាសា្ថន បច្ចេកវិទ្យាកម្ពុជា រាជធានី     ភ្នំពេញ។ វេទិកានេះ មានការចូលរួមពីភាគីដៃគូជាច្រើនរួមមាន៖ កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED), សមត្ថភាពសម្រាប់ប្រសិទ្ធភាពថាមពលកម្ពុជា (CapCEE) និងកម្មវិធីបណ្តុះបណ្តាលអ្នកគ្រប់គ្រង និងសវនករថាមពលកម្ពុជា (CEMAT), កម្មវិធី Geres ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងរ៉ែ និងថាមពល, EGE, VeryWords ។

វេទិកាសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៥ ដែលរៀបចំដោយ អង្គការ អេនឺជីឡេបអាស៊ី (EnergyLab Asia)ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ជាវេទិកាប្រមូលផ្តុំរដ្ឋាភិបាល អ្នកដឹកនាំឧស្សាហកម្ម និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្ហាញពីរបៀបដែលថាមពលស្អាតនឹងជំរុញការប្រកួតប្រជែងសេដ្ឋកិច្ច និងកំណើនឧស្សាហកម្មរបស់កម្ពុជា។

គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីការកើនឡើងនៃតម្រូវការសម្រាប់ការងារបៃតង និងមុខរបរសំខាន់ៗនៅក្នុងវិស័យថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាមពល និងវិស័យអេឡិចត្រូនិក,ពិភាក្សាអំពីភាពស្របគ្នានៃគោលនយោបាយរវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍កម្លាំងពលកម្មជាតិ និងជំនាញដែលត្រូវការក្នុងការផ្លាស់ប្តូរថាមពលស្អាត ,រំលេចពីតម្រូវការជាក់ស្តែងនៃកម្លាំងពលកម្មជំនាញ និងបញ្ហាប្រឈមក្នុងការបណ្តុះបណ្តាល ការផ្តល់វិញ្ញាបនប័ត្រ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍កម្លាំងការងារសម្រាប់ TVET និងនិស្សិតសាកលវិទ្យាល័យ ព្រមទាំងលើកទឹកចិត្តឱ្យមានកិច្ចសហការរវាងរដ្ឋាភិបាល ឧស្សាហកម្ម និងអ្នកផ្តល់ការបណ្តុះបណ្តាល ដើម្បីរួមគ្នាបង្កើតកម្មវិធីអភិវឌ្ឍជំនាញដែលឆ្លើយតប។

វេទិកានេះ មានកិច្ចពិភាក្សាជាក្រុមដោយផ្តោតលើដំណោះស្រាយរួមសម្រាប់វិស័យជំនាញថាមពលស្អាត ការបណ្តុះបណ្តាលថាមពលស្អាត និងគោលនយោបាយរដ្ឋាភិបាល  ថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាមពល យានយន្តអគ្គិសនី ការអភិវឌ្ឍកម្លាំងពលកម្មសម្រាប់និស្សិតបញ្ចប់សកលវិទ្យាល័យ។

បន្ទាប់ពីកិច្ចពិភាក្សាជាក្រុម អ្នកចូលរួមមកពីវិស័យឯកជន រដ្ឋាភិបាល និងស្ថាប័នបណ្តុះបណ្តាលនឹងរួមគ្នាបង្កើតយុទ្ធសាស្ត្រដើម្បីគាំទ្រដល់ការរីកចម្រើននៃជំនាញថាមពលស្អាត និងឱកាសការងារក្នុងវិស័យដែលកំពុងលូតលាស់នេះ និងកំណត់យុទ្ធសាស្ត្រដែលអាចអនុវត្តបានសម្រាប់ការពង្រឹងកម្លាំងពលកម្មថាមពលស្អាតរបស់កម្ពុជា។

លោក ឡា វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា៖

«វេទិកា​ បង្ហាញសក្តានុពលជំនាញថាមពលស្អាតកម្ពុជានេះមានសារៈសំខាន់ណាស់ ដោយបានផ្តល់ឱ្យយើងបានដឹងពីតម្រូវការរបស់និយោជក និងបង្កើតដំណោះស្រាយការងារចំពោះកម្លាំងពលកម្មជំនាញ។ នេះជាឱកាសមួយដែលខាងរដ្ឋាភិបាល វិស័យឯកជន និងស្ថាប័នបណ្តុះបណ្តាល បានជួបជុំពិភាក្សាគ្នា។ ការពិភាក្សានេះ មិនមែនផ្តោតតែទៅលើគោលនយោបាយប៉ុណ្ណោះទេ តែថែមទាំងយកចិត្តចំពោះការអនុវត្តល្អៗ និងវិធីសាស្ត្រអនុវត្ត»។

លោកអនុរដ្ឋលេខាធិការ បានបន្តថា៖ ការប្តេជ្ញារបស់កម្ពុជា ឆ្ពោះទៅរកការកាត់បន្ថយកាបូនទាបនាពេលអនាគត បានធ្វើឱ្យមានកំណើនតម្រូវការកម្មករមានគុណវុឌ្ឍិ និងឱកាសការងារ ជាពិសេសយុវជន។

លោក ប៊ុន ឡុង នាយករងនៃវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា បានមានប្រសាសន៍ថា៖

«នេះជាលើកទី១ ដែលវេទិកានិយាយអំពីជំនាញ ,ការងារ និងថាមពល។ កិច្ចពិភាក្សានៃវេទិការនេះ នឹងជួយកែកម្អអំពីការមិនស៊ីគ្នារវាងការផ្គត់ផ្គង់ និងតម្រូវការការងារនៅក្នុងវិស័យថាមពល។ ខណៈដែលការផ្លាស់ប្តូរថាមពលរបស់កម្ពុជាបង្ហាញពីសក្តានុពលដ៏ធំនោះ គម្លាតរវាងការផ្គត់ផ្គង់ និងតម្រូវការសម្រាប់កម្លាំងពលកម្មជំនាញ នៅតែសំខាន់»។

លោកនាយករងនៃវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា បានគូសបញ្ជាក់ថា៖ ដោយទទួលស្គាល់កំណើនរបស់រដ្ឋាភិបាលលើប្រសិទ្ធភាព​ និងការផ្លាស់ប្តូរថាមពល វាច្បាស់ណាស់ថា ធនធានមនុស្សនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

គួរជម្រាបផងដែរថា៖ ផែនទីបង្ហាញផ្លូវថាមពលកកើតឡើងវិញរបស់កម្ពុជាមិនត្រឹមតែកំណត់គោលដៅឱ្យបាន៧០ភាគរយនៅឆ្នាំ២០៣០ប៉ុណ្ណោះទេ តែថែមទាំងកំពុងស្វែងរកការកាត់បន្ថយការប្រើប្រាស់ថាមពលជាតិឱ្យមកនៅត្រឹមយ៉ាងតិច១៩ភាគរយក្រោមគោលនយោបាយប្រសិទ្ធភាពថាមពលជាតិ ២០២២-២០៣០។ គោលដៅទាំងនេះ នឹងអាចសម្រេចទៅបានក្នុងករណីកម្ពុជាវិនិយោគទៅលើធនធានកកើតឡើងវិញដែលមានតម្លៃបំផុត៕ ដោយៈញ៉ែម សុផល



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *