វិស័យមីក្រូហិរញ្ញវត្ថុ​ ជួយជំរុញ​កំណើន​​ប្រើប្រាស់​​ប្រាក់រៀល​ក្នុង​ឆ្នាំ២០២៣

ភ្នំពេញ ៖ វិស័យ​​មីក្រូ​ហិរញ្ញ​វត្ថុ​​នៅកម្ពុជាបាន​​​​ក្លាយ​​ជា​​​កម្លាំងចលករ​​ដ៏សំខាន់​​នៅក្នុងសេដ្ឋកិច្ចជាតិ ដោយបានជួយ​ជំរុញ​ឱ្យមាន​​​​កំណើនដ៏​គួរឱ្យ​ចាប់​អារម្មណ៍​នូវ​ការ​ប្រើប្រាស់​ប្រាក់​រៀលក្នុង​ឆ្នាំ២០២៣។ ក្រោម​​​​កិច្ច​ប្រឹងប្រែង​ដែល​ដឹកនាំដោយធនាគារជាតិ​​នៃកម្ពុជា សមាជិក​​នៃសមាគមមីក្រូហិរញ្ញវត្ថុ​​កម្ពុជា បាន​ខិតខំឈ្មុសឈ្មុលធ្វើដំណើរឆ្ពោះ​ទៅ​រក​ការ​បង្កើន​ការ​ប្រើប្រាស់​រូបិយប័ណ្ណក្នុងស្រុក ដោយ​ពង្រឹង​តួនាទី និង​ភាពធន់​របស់ប្រាក់​រៀល​​ក្នុង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា។

គិតត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុសម្រេច​បាន​សមិទ្ធផល​ដ៏​សំខាន់ ​​ដោយ​​ឥណទានជាប្រាក់រៀលបានកើនឡើងដល់ ២៥% នៃផលបត្រ​​​ឥណទានសរុប ខណៈដែលប្រាក់បញ្ញើជាប្រាក់រៀលបានកើនឡើងដល់ ១៦% នៃ​​​ប្រាក់​បញ្ញើសរុប។ តួលេខ​​នេះ​​កើន​លើសកម្រិត​​កំណត់ដោយ​បទប្បញ្ញត្តិ ដែល​បង្ហាញ​ពី​ការ​កើន​ឡើង​​ទំនុក​ចិត្ត​លើ​រូបិយប័ណ្ណជាតិ។ កិច្ច​ប្រឹងប្រែង​ទាំងនេះ​មិន​ត្រឹមតែ​បាន​ជំរុញឱ្យមាន​ទំនុក​ចិត្តដ៏​រឹង​មាំលើប្រាក់​រៀល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​វិស័យ​ចំពោះ​​ការលើកកម្ពស់​​ភាព​លេច​ធ្លោ​របស់​ប្រាក់​រៀល​​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ីនៃវិស័យហិរញ្ញវត្ថុ​នៅកម្ពុជាទៀត​ផង។ សមតុល្យឥណទាន​​ជា​ប្រាក់រៀល​​បាន​កើន​ឡើង​ដល់​ចំនួន ៥,៥៦​ពាន់ពាន់លានរៀល​ ​ខណៈ​ប្រាក់​បញ្ញើ​ជាលុយរៀល​នៅ​តាមគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ទទួលប្រាក់បញ្ញើ (MDI)ទាំង៤ បាន​កើន​ឡើង​ដល់ ១,៥២​ពាន់​ពាន់​លាន​រៀល។ ទិន្នន័យនេះ បាន​បង្ហាញពី​ការ​ផ្លាស់ប្តូរ​គួរឱ្យ​កត់សម្គាល់នៃ​​ទម្លាប់​សន្សំ​របស់​សាធារណជន​ឆ្ពោះទៅ​រកការ​សន្សំជា​​​រូបិយប័ណ្ណ​ក្នុង​ស្រុក។

ក្រោម​ការ​ដឹក​នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា និង​ភាគី​​ពាក់ព័ន្ធ​បានធ្វើសហប្រតិបត្តិការជាច្រើន ដើម្បី​បង្កើនការ​យល់ដឹង​របស់​សាធារណជនអំពី​ការប្រើប្រាស់​ប្រាក់​រៀល។ គំនិត​ផ្តួច​ផ្តើម​នានាដែល​​ផ្តោតលើ​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​​នូវ​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ ការជំរុញ​​ឱ្យមានការ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ឌីជីថល​ជា​ប្រាក់រៀល និង​ការ​លើកឡើង​ពី​គុណសម្បត្តិ​ប្រព័ន្ធ​រូបិយប័ណ្ណ​ក្នុង​ស្រុក​ដ៏រឹងមាំ ​​ពិតជា​មាន​សារៈ​សំខាន់​។ កិច្ចប្រឹងប្រែង​ទាំងនេះ​បាន​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះទៅ​រកការ​បង្កើត​ឱ្យមាន​បរិយាកាស​ហិរញ្ញវត្ថុប្រកប​ដោយ​បរិយាបន្ន​​យូរអង្វែង​​នៅទូទាំងប្រទេស។

លោក​ជំទាវ ឌិត នីតា ប្រធាន​សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា​បាន​លើក​ឡើង​ពី​សារៈ​សំខាន់​ជា​យុទ្ធសាស្ត្រនៃ​គំនិត​ផ្តួចផ្តើម​ទាំង​នេះ។

លោក​ជំទាវបានមាន​ប្រសាសន៍ថា ៖

«វិធីសាស្រ្តដ៏មានប្រសិទ្ធភាព​ដែល​សមាជិក​របស់​យើង​បានអនុវត្ត​​ក្នុង​ឆ្នាំ២០២៣ ត្រូវ​បានរៀបចំ​ឡើង​ដើម្បី​លើក​កម្ពស់​តួនាទី​របស់​ប្រាក់រៀល​ក្នុងប្រតិបត្តិការ​ហិរញ្ញវត្ថុ​ និង​ធ្វើឱ្យ​ទំនាក់​ទំនង​រវាងសហគមន៍ និងរូបិយប័ណ្ណជាតិ ​ឱ្យកាន់​តែមាន​ភាព​ស៊ី​ជម្រៅ​ ។ កិច្ចខិតខំ​ប្រឹងប្រែងនេះ​​មាន​សារៈសំខាន់​ណាស់ក្នុង​ការ​បង្កើតប្រព័ន្ធ​អេកូឡូស៊ីនៃវិស័យហិរញ្ញវត្ថុប្រកប​ដោយបរិយាបន្ន​​ និងមានភាព​ធន់»។

ឥណទាន​មីក្រូហិរញ្ញវត្ថុ​បានជះឥទ្ធិពលខ្លាំង​​​លើ​សេដ្ឋកិច្ច​កម្ពុជា តាមរយៈវិស័យផ្សេងៗដូចជា គ្រួសារ ពាណិជ្ជកម្ម កសិកម្ម និងផ្នែកផ្សេងៗទៀត។

លោក​ជំទាវ ឌិត នីតា បាន​បន្ថែមថា ៖

«អន្តរាគមន៍នៃឥណទានតាមវិស័យ​​គោលដៅដ៍ច្បាស់លាស់នេះ ​មិន​ត្រឹមតែបាន​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ប៉ុណ្ណោះទេ ថែម​ទាំង​បាន​សង្កត់​ធ្ងន់លើ​តួនាទី​ដ៏​សំខាន់​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ក្នុង​ការ​គាំទ្រការអភិវឌ្ឍន៍របស់​ប្រទេស​​កម្ពុជាទៀត​ផង។ សកម្មភាព​ទាំងនេះ​បានបញ្ជាក់​ពី​ការប្តេជ្ញា​ចិត្ត​របស់​វិស័យមីក្រូ​ហិរញ្ញវត្ថុ​កម្ពុជាក្នុងការ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​​​ដ៍ទូលំទូលាយ»។

​គួររំលឹកថា ប្រតិបត្តិការទូទាត់​ជាប្រាក់រៀល​​តាម​រយៈ​ប្រព័ន្ធទូទាត់​បាគង​ បាន​កើនឡើង​គួរឱ្យ​កត់​សម្គាល់​ ពោលគឺកើនឡើង ៣,៤ដង ខ្ពស់​ជាងខ្លាំងបើធៀបនឹង​​កំណើន​ប្រតិបត្តិការទូទាត់ជាប្រាក់ដុល្លារ ដែល​គូសបញ្ជាក់​​ពី​ភាពជោគ​ជ័យ​​នៃ​រូបិយប័ណ្ណ​ជាតិ។ កំណើន​នេះ​ បង្ហាញពីដំណើរទៅ​​​​មុខ​រួមគ្នាឆ្ពោះ​ទៅ​រក​ការពង្រឹង​​​​តួនាទី​​របស់​ប្រាក់​រៀល​ក្នុង​នាម​​ជាមធ្យោបាយ​នៃ​ការ​ដោះ​ដូរ​ទំនិញ​​ ​ដែល​ជួយ​កាត់​​បន្ថយ​គម្លាត​រវាង​ពាណិជ្ជកម្ម​ឌីជីថល ​និងពាណិជ្ជកម្ម​បែប​ប្រពៃណី ហើយការនេះ ក៍បានបង្ហាញឲ្យឃើញច្បាស់អំពី​​ដំណើរ​​របស់​​កម្ពុជា​​ឆ្ពោះ​ទៅ​រកភាព​​ស្វ័យម្ចាស់ការ ​​និង​​​និរន្តរភាព​ផ្នែក​​​សេដ្ឋកិច្ច។

ងាកទៅក្រឡេកមើល​​​សមិទ្ធផល​ក្នុង​​ឆ្នាំ២០២៣វិញ កិច្ច​​ខិតខំ​​ប្រឹងប្រែង​​របស់​​វិស័យ​​មីក្រូហិរញ្ញវត្ថុកម្ពុជា តាមរយៈគ្រឹះស្ថាន​ដែលសមាជិក​​​របស់​សមាគម​​មីក្រូ​ហិរញ្ញវត្ថុ​​កម្ពុជា ​បាន​​ជំរុញយ៉ាង​ខ្លាំង​ឱ្យ​មានការប្រើ​ប្រាស់​ប្រាក់រៀល។ គំនិត​​​​ផ្តួច​​ផ្តើម​​​ទាំង​​នេះ​​​​​បាន​​ពង្រឹង​​តួនាទី​ និង​ភាពជឿជាក់លើ​ប្រាក់រៀល ដែលជា​ជំហ៊ានវិវត្ត​​​​ដ៏​មានសារៈសំខាន់។ វឌ្ឍនភាព​នេះ​មិនត្រឹម​តែឈានទៅរក​ការ​​ពង្រឹង​​តួនាទី​​របស់​ប្រាក់​រៀល​ប៉ុណ្ណោះ​ទេ ថែមទាំងជួយ​ជំរុញ​កំណើន​​សេដ្ឋកិច្ចកម្ពុជាផងដែរ។ សមិទ្ធផល​កាល​ពី​ឆ្នាំ​មុន​បង្កើតបានជា​មូលដ្ឋានគ្រឹះ​សម្រាប់​ឱកាស​សេដ្ឋកិច្ច​នាពេល​អនាគត​ និងការ​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ដ៏រស់រវើក​សម្រាប់កម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់