គិតត្រឹមរយៈពេល ៤ខែដើមឆ្នាំ២០២១កន្លងទៅនេះ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនសម្រេចបានតម្លៃសរុបប្រមាណ ៣,០០០លានដុល្លារ កើនឡើងប្រមាណជិត ២០ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។
ផ្អែកតាមតួលេខពីក្រសួងពាណិជ្ជកម្មបង្ហាញថា គិតចាប់តាំងពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២១ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារប្រទេសចិនសរុបមានតម្លៃជិត ៤២៤លានដុល្លារ កើនឡើង ៤២.៤៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះដែរ ការនាំចូលរបស់កម្ពុជាពីប្រទេសចិនមានចំនួន ២,៥៨០លានដុល្លារ កើនឡើងប្រមាណ ១៦.៧០ ភាគរយ។
ពាក់ព័ន្ធទៅនឹងការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាធ្លាប់មានប្រសាសន៍ថា រដ្ឋាភិបាលនៃប្រទេសទាំង២ បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើកិច្ចការពង្រីកទំហំពាណិជ្ជកម្មឲ្យកាន់តែមានភាពទូលំទូលាយ រហូតមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា។
“ខ្ញុំជឿថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ នៅតែបន្តកើនឡើងបន្ថែមទៀត ក្រោមការអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នា”
លោកឧកញ៉ា លឹម ហេង

“តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កម្ពុជានឹងទទួលបានផលប្រយោជន៍កាន់តែច្រើន ហើយក្នុងនោះកម្ពុជានឹងក្លាយទៅជាប្រទេសគោលដៅវិនិយោគមកពីបណ្តាប្រទេសផ្សេងៗ ជាពិសេសក្រុមហ៊ុនមកពីអាមេរិក ដោយយកកម្ពុជាធ្វើជាទីតាំងបង្កើតរោងចក្រផលិត ហើយនាំចេញផលិតផលរបស់ខ្លួនឆ្ពោះទៅកាន់តែផ្សារនៃប្រទេសចិន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន។ ទាំងអស់នេះសុទ្ធតែនាំយកមកនូវផលប្រយោជន៍ដល់កម្ពុជា ទាំងការវិនិយោគ ការអភិវឌ្ឍន៍ និងការផ្តល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ”
លោកឧកញ៉ា លឹម ហេង
គួរបញ្ជាក់ផងដែរថា ចំពោះទំនិញរបស់កម្ពុជាដែលបានធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិនកាលពីពេលកន្លងទៅនេះរួមមានដូចជា ផលិតផលកសិកម្ម អង្ករ គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង ស្វាយស្រស់ និងដំឡូងមីជាដើម។ ដោយឡែកសម្រាប់ការចូលមកពីប្រទេសចិនវិញរួមមាន៖ ផលិតផលវត្ថុធាតុដើមសម្រាប់បម្រើដល់វិស័យឧស្សាហកម្ម សម្ភារៈសំណង់ និងគ្រឿងអេឡិចត្រូនិក៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content