ឥណ្ឌូនេស៊ី នឹងទិញយន្តហោះចម្បាំង Chengdu J-10C ផលិតដោយចិនយ៉ាងហោចណាស់ ៤២ គ្រឿង

បរទេស ៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា ឥណ្ឌូនេស៊ី គ្រោងនឹងទិញយន្តហោះចម្បាំង Chengdu J-10C ដែលផលិតឡើងដោយចិនយ៉ាងហោចណាស់ចំនួន ៤២គ្រឿងស្របទៅតាមផែនការនៃការពង្រឹងសមត្ថភាពយោធារបស់ខ្លួន។

កាលពីថ្ងៃពុធ សប្ដាហ៍នេះ មន្ត្រីការពារជាតិកំពូលរបស់ឥណ្ឌូនេស៊ី លោក Sjafrie Sjamsoeddin បានលើកឡើងថា ទីក្រុងហ្សាការតា គ្រោងនឹងទិញយន្តហោះចម្បាំង Chengdu J-10C ដែលផលិតឡើងដោយចិនដើម្បីពង្រឹងសមត្ថភាព និងធ្វើទំនើបកម្មយោធារបស់ខ្លួន។ យ៉ាងណាមិញ Sjamsoeddin ​បានបដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ការ​ទិញ​នេះ​ទេ។ យ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឥណ្ឌូនេស៊ីបានរាយការណ៍ថា កងកម្លាំងទ័ពអាកាសឥណ្ឌូនេស៊ី នៅតែពិនិត្យទៅលើលក្ខណៈពិសេសរបស់យន្តហោះចម្បាំងដែលផលិតដោយចិន ដើម្បីអាចធានាថា ការទិញរបស់ពួកគេពិតជាអាចពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ប្រទេសប្រកបដោយប្រសិទ្ធភាពខ្ពស់។

ដូចទៅនឹងការលើកឡើងរបស់មន្ត្រីការពារជាតិកំពូលខាងលើនេះ កាលពីថ្ងៃពុធដដែល រដ្ឋមន្ត្រីហិរញ្ញវត្ថុ ឥណ្ឌូនេស៊ី លោក Purbaya Yudhi Sadewa បានបញ្ជាក់ថា ក្រសួងបានអនុម័តថវិកាសម្រាប់ទិញយន្តហោះពីប្រទេសចិន ដែលមានតម្លៃសរុបរហូតដល់ជាង ៩ ពាន់លានដុល្លារ ប៉ុន្តែលោកក៏ត្រូវតែពិនិត្យមើលឡើងវិញដែរថា តើនៅនៅក្នុងកិច្ចសន្យា ពេលណាដែលយន្តហោះទាំងនោះអាចមកដល់ទីក្រុងហ្សាការតា?

គួរកត់សម្គាល់ថា ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Prabowo Subianto ឥណ្ឌូនេស៊ី ចាប់ផ្ដើមជំរុញការធ្វើទំនើបកម្មទៅលើឧស្សាហកម្មការពារជាតិ ក៏ដូចជាពង្រឹងគុណភាពផ្នែកឃ្លាំងផ្ទុកអាវុធរបស់របស់ខ្លួនផងដែរ។ ជាបទពិសោធន៍ ប្រធានាធិបតីរូបនេះធ្លាប់ធ្វើជារដ្ឋមន្ត្រីការពារជាតិក្នុងឆ្នាំ២០១៩ និងបានធ្វើដំណើរទៅកាន់ប្រទេសជាច្រើនរួមមាន ចិន បារាំង រុស្ស៊ី តួកគី និងសហរដ្ឋអាម៉េរិក ដើម្បីស្វែងយល់ពីការវិវឌ្ឍផ្នែកសព្វាវុធថ្មីៗ ក៏ដូចជានាំយកនូវយុទ្ធសាស្ត្រក្នុងការពង្រឹងសមត្ថភាពការពារទឹកដីរបស់ខ្លួន។

សូមបញ្ជាក់ដែរថា រហូតមកដល់ពេលបច្ចុប្បន្ននេះ កងទ័ពអាកាសឥណ្ឌូនេស៊ី មានយន្តហោះចម្បាំងដែលមានប្រភពមកពីប្រទេសនានាជាច្រើន ដូចជា អាម៉េរិក រុស្ស៊ី និងអង់គ្លេស ខណៈដែលកាលពីពេលកន្លងទៅថ្មីៗនេះ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រកាសពីផែនការនាំចេញយន្តហោះចម្បាំង KAAN ចំនួន ៤៨ គ្រឿងទៅកាន់ឥណ្ឌូនេស៊ី។ ក្រៅពីយន្តហោះចម្បាំងរបស់ប្រទេសតួកគី កាលពីឆ្នាំ២០២៤ កន្លងទៅ ឥណ្ឌូនេស៊ី ក៏ទើបតែសម្រេចកិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះចម្បាំងបារាំង Dassault Rafale ចំនួន ៤២ គ្រឿងបន្ថែមទៀត ដោយការដឹកជញ្ជូនលើកដំបូងត្រូវបានរំពឹងថានឹងអាចធ្វើឡើងនៅដើមឆ្នាំ២០២៦។ បន្ថែមពីនេះ ឥណ្ឌូណេស៊ីថែមទាំងបានប្រកាសទិញនាវាមុជទឹកបារាំង Scorpene Evolved ចំនួនពីរគ្រឿង និងរ៉ាដាស្ទាក់ចាប់ Thales ចំនួន ១៣ គ្រឿងផងដែរ។

យ៉ាងណាមិញ អ្នកវិភាគវិស័យការពារជាតិមកពីវិទ្យាស្ថាន ឥណ្ឌូនេស៊ី លោក Beni Sukadis បានបង្ហាញពីក្តីបារម្ភថា ទោះបីជាមិនមាននិន្នាការនយោបាយក៏ដោយ ប៉ុន្តែរដ្ឋាភិបាលមិនគួរមើលស្រាលពីផលប៉ះពាល់ផ្នែកភូមិសាស្ត្រនយោបាយក្រោយពេលសម្រេចចិត្តទិញយន្តហោះចម្បាំងពីប្រទេសចិននោះឡើយ ខណៈដែលជាច្រើនទសវត្សរ៍មកនេះខ្លួនតែងពឹងផ្អែកទៅលើបណ្តាប្រទេសនៅប៉ែកអឺរ៉ុប។ ការបញ្ជាទិញយន្ដហោះចម្បាំងពីប្រទេសចិនក្នុងចំនួនដ៏ច្រើននេះ អាចក្លាយជាចំណុចរស៊ើបដែលគេអាចគិតថា ឥណ្ឌូនេស៊ី កំពុងចង់ងាកទៅចាប់ដៃជាមួយចិន ចំពេលដែលឥទ្ធិពលយោធា និងការទូតចិនកំពុងកើនឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មិនត្រឹមតែប៉ុណ្ណោះ វា​អាច​បង្ក​ឱ្យ​មាន​ភាព​រសើប​ក្នុង​តំបន់ ជាពិសេសពាក់ព័ន្ធនឹងជម្លោះសមុទ្រ​ចិន​ខាងត្បូងដែលនៅបន្តមានភាពតានតឹងនៅឡើយ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *