ក្រុមហ៊ុនអាមេរិក Johnson & Johnson គ្រោងនឹងផ្អាកការផ្គត់ផ្គង់ Contact Lens ទៅកាន់រុស្ស៊ី

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនរបស់អាមេរិក Johnson & Johnson គ្រោងនឹងផ្អាកការផ្គត់ផ្គង់ Contact Lens ទៅកាន់ប្រទេសរុស្ស៊ី។

ស្របពេលេនះដែរ​ ក្រុមហ៊ុន Johnson & Johnson បានជូនដំណឹងដល់អ្នកលក់រាយអំពីការផ្អាកការផ្គត់ផ្គង់នាពេលខាងមុខ ខណៈដែលទីផ្សារ Contact Lens របស់រុស្ស៊ីពឹងផ្អែកយ៉ាងខ្លាំងលើក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមួយនេះយ៉ាងហោចណាស់ ៧០ ភាគរយ។ ម៉ាកល្បីបំផុតរបស់ Johnson & Johnson​ ដូចជា Acuvue Oasys និង Acuvue True Eyes មានចំនួនប្រហែលពាក់កណ្តាលនៃបរិមាណសរុបនៃ Contact Lens ដែលបានលក់ទៅឲ្យរុស្ស៊ី។ ដូច្នោះហើយ ​រុស្ស៊ី​នឹង​ប្រឈម​មុខ​នឹង​ឱនភាព​នៃ Contact Lens ​ប្រសិនបើ​ក្រុមហ៊ុនអាមេរិកបញ្ឈប់ការ​ផ្គត់ផ្គង់​។

ទោះជាយ៉ាងណាក្តី ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់រុស្ស៊ី បានឆ្លើយតបថា ពួកគេក៏មានផលិតផល contact lens របស់ចិន កូរ៉េខាងត្បូង និង រុស្ស៊ីខ្លួនឯងផ្ទាល់ផងដែរ បើទោះបីជាមិនសូវមានការពេញនិយមក្នុងចំណោមអ្នកប្រើប្រាស់ក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីមានសមត្ថភាពបង្កើនផលិតកម្ម និងអាចទូទាត់សងទាំងស្រុងចំពោះការខាតបង់ដែលអាចកើតមានពីការនាំចូលផលិតផលរបស់អាមេរិក។ ប្រសិនបើការនាំចូលត្រូវបានបញ្ឈប់ នោះ Contact Lens នឹងត្រូវដាក់បញ្ចូលក្នុងបញ្ជីទំនិញសម្រាប់ការនាំចូលស្របគ្នា ដែលមានន័យថា គឺជាការអនុវត្តលើការនាំចូលផលិតផលមិនក្លែងក្លាយតាមរយៈបណ្តាញផ្គត់ផ្គង់ជំនួស បើទោះជាគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិបញ្ញាក៏ដោយ។ រុស្ស៊ីធ្លាប់ធ្វើឱ្យយន្តការនេះមានភាពស្របច្បាប់ក្នុងការផ្តល់ឲ្យទីផ្សាររបស់ខ្លួននូវទំនិញដែលក្រុមហ៊ុនលោកខាងលិចឈប់ចែកចាយ ឬ ផលិតនៅក្នុងរុស្ស៊ីដោយសារតែការដាក់ទណ្ឌកម្ម។ កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានដាក់កំហិតបន្ថែមលើរុស្ស៊ីដោយបញ្ឈប់ការនាំចេញទំនិញប្រើប្រាស់ជាច្រើនប្រភេទ។ លោក Kevin Wolf អតីតមន្ត្រីក្រសួងពាណិជ្ជកម្មរបស់អាមេរិក បាននិយាយថា ទាំង contact lens និង  វ៉ែនតាការពារពន្លឺថ្ងៃមិនអាចដឹកជញ្ជូនទៅកាន់រុស្ស៊ីបានទេក្នុងពេលឥឡូវនេះ ខណៈពេលដែលទំនិញជាច្រើនមិនមានការគ្រប់គ្រងសម្រាប់នាំចេញទៅកាន់ប្រទេសរុស្ស៊ី។ ចាប់តាំងពីមានសង្គ្រាមជាមួយនឹងអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុនមក តម្លៃលក់រាយ​ contact lens បានកើនឡើងទ្វេដងនៅក្នុងរុស្ស៊ី ដូចជាម៉ាក Acuvue Oasys ដែលមានសុពលភាពប្រាំមួយសប្តាហ៍មានតម្លៃ ៦០ ដុល្លារនៅក្នុងរុស្ស៊ី បើធៀបនឹងសហភាពអឺរ៉ុបមានតម្លៃ ២០ ដុល្លារតែប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ