ជប៉ុន នឹងវិនិយោគបង្កើតរោងចក្រវិភាគ​រំលាយសារធាតុពុលក្នុងទឹក កាត់បន្ថយការប្រើជី និងថ្នាំកសិកម្ម

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្មបានលើកឡើងថា វិស័យកសិកម្មកម្ពុជា នឹងរំពឹងក្រុមហ៊ុន Club Eco Water ដែលអ្នកវិនិយោគជប៉ុន នឹងនាំមកបង្កើតរោងចក្រ ដែលមានបច្ចេកវិទ្យាវិភាគ ដែលអាចវិភាគ​រំលាយសារធាតុពុលក្នុងទឹក ដើម្បីជួយដល់​ការលូតលាស់ដំណាំបន្លែ ផ្លែឈើដោយកាត់បន្ថយការប្រើជី និងថ្នាំកសិកម្ម។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២២ ជាមួយលោក Satoshi SHIMADA នាយកប្រតិបត្តិក្រុមហ៊ុន Club Eco Water ដើម្បីពិភាក្សាការងារមួយចំនួនដែលក្រុមហ៊ុន បាននឹងកំពុងអនុវត្តក្នុងវិស័យកសិកម្មកម្ពុជា។

ក្រុមហ៊ុន Club Eco Water គឺជាក្រុមហ៊ុនតែមួយលើពិភពលោកដែលមានបច្ចេកវិទ្យាវិភាគ និងរំលាយសារ​ធាតុក្នុងទឹក (water solubilization ionize) និងសមាសធាតុរ៉ែផ្សេងៗ រួមទាំងធាតុដែលមានក្នុងរ៉ែ ហើយបំប្លែងសារធាតុរ៉ែទាំងនោះ ទៅជាសារធាតុអ៊ីយ៉ុង និងសារធាតុបំប៉នផ្សេងៗទៀត ដើម្បីជួយដល់​ការលូតលាស់ដំណាំបន្លែ ផ្លែឈើដោយកាត់បន្ថយការប្រើប្រាស់ជី និងថ្នាំកសិកម្ម។ នេះជាការបញ្ជាក់ដោយលោក Satoshi SHIMADA ។

លោក Satoshi SHIMADA នាយកប្រតិបត្តិក្រុមហ៊ុន Club Eco Water បានលើកឡើងថា បច្ចុប្បន្ន ក្រុមហ៊ុនបានចាប់ដៃគូជាមួយវិស័យឯកជននៅកម្ពុជា ធ្វើការសិក្សាស្រាវជ្រាវ និងពិសោធន៍ ធ្វើយ៉ាងណាឱ្យផលិតផលនេះ មានភាពសមស្រប បន្សាំ និងសុវត្ថិភាពសម្រាប់ប្រើប្រាស់ស្រប​តាមក្សេត្រ​បរិស្ថានកម្ពុជា។

 លោក SHIMADA បានមានប្រសាសន៍ថា៖

“ការពិសោធនេះបានអនុវត្តបានជាង ៦ខែមកហើយ លើមុខដំណាំខ្ញី និងដំឡូងជ្វា​ផ្អែម ដោយក្នុង១លីត្រ អាចលាយជាមួយទឹកពី ៨ ០០០ ទៅ ១០ ០០០លីត្រ ដើម្បីយកទៅស្រោចស្រព និងបាញ់ទៅ​លើស្លឹក និងដើម។ ចំពោះដំណាំខ្ញី លទ្ធផលដែលទទួលបាន គឺគ្មានពួកដង្កូវស៊ីខ្ញី មានគុណភាពល្អ និងទិន្នផល​ខ្ពស់ផងដែរ។ លើសពីនេះទៀត ផលខ្ញីដែលទទួលបាននោះ គឺបានបញ្ជូនទៅប្រទេសជប៉ុន ដើម្បីធ្វើការវិភាគ និងពិសោធ រងចាំលទ្ធផល”

លោក SHIMADA បានបញ្ជាក់បន្ថែមថា ផលិតផលនេះ ក៏អាចប្រើប្រាស់ក្នុងអនុវិស័យផលិតកម្មសត្វផងដែរ។ សរុបមកគឺពិតជាមានសារៈសំខាន់ និងប្រសិទ្ធភាពខ្ពស់ក្នុងរក្សាបរិស្ថានទឹក និងសុវត្ថិភាពចំណីអាហារ តាមរយៈការកាត់បន្ថយសំណល់ថ្នាំកសិកម្ម និងជាតិពុលផ្សេងៗនៅក្នុងបន្លែ ផ្លែឈើផងដែរ។ អ្វីដែលលោកសង្ឃឹមនោះគឺ នឹងអាចពង្រីកវិសាលភាពនៃបច្ចេកវិទ្យានេះឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ដើម្បីប្រជាជន និងជាពិសេសកុមារដែលជាអនាគតនៃកម្ពុជា អាចបរិភោគបន្លែ ផ្លែឈើដែលមានសុវត្ថិភាព។

បន្ទាប់ពីស្តាប់ការរាយការណ៍របស់លោក SHIMADA រួចមក ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងស្រាវជ្រាវរបស់លោក SHIMADA និងសហការី ជាពិសេសស្របពេលដែលសកល​លោកកំពុងជួយប្រទះវិបត្តិនៃការឡើងថ្លៃនៃតម្លៃជី និងថ្នាំកសិកម្ម។

ឯកឧត្តម វេង សាខុន សន្និដ្ឋានបានថា ផលិតផលនេះគឺល្អ និងមិនប៉ះពាល់ដល់ទាំងអ្នកប្រើប្រាស់ និងអ្នកបរិភោគ។ តែមុននឹងអាចធ្វើការផ្សព្វផ្សាយ និងចែកចាយផលិតផលនេះទៅដល់ប្រជាកសិករ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយក​សុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីយកផលិតផលនេះមកសិក្សាស្រាវជ្រាវ វិភាគ និងពិសោធនៅតាម​ស្ថានីយកសិកម្មនានាតាមបណ្តារាជធានី-ខេត្ត ទៅលើមុខដំណាំដូចជាស្រូវ ដំឡូវមី ពោត ដំណាំសាកវប្បកម្ម និងសត្វឱ្យបានពី ៦ខែ ទៅ ១ឆ្នាំសិន។ ឯកឧត្តម រដ្ឋមន្រ្តី ក៏សង្ឃឹមថា លោក SHIMADA នឹងវិនិយោគបង្កើតរោងចក្រផលិតផលិតផលនេះ នៅកម្ពុជានាពេលអនាគត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ