ផលិតផលសេរ៉ាម៉ិចខ្មែរ ស្អាតប្លែក គុណភាពមិនចាញ់ផលិតផលនាំចូល

សិប្បកម្មស្មូនរបស់ខ្មែរយើងមានច្រើនប្រភេទ និងផលិតចេញជាសម្ភារច្រើនមុខ ក្នុងនោះ សេរ៉ាម៉ិច ជាផ្នែកមួយនៃសិប្បកម្មនេះដែលវាត្រូវការចំណាយពេល​ និងកម្លាំងច្រើនជាងការស្មូនធម្មតា ដែលជាហេតុធ្វើឱ្យផលិតផលដែលផលិតចេញពីសេរ៉ាម៉ិចមានទីផ្សារ លក់ក្នុងតម្លៃខ្ពស់ជាង ហើយគុណភាពក៏ល្អជាងផលិតផលធម្មតា។   

លោក សុន សីហាក់ ជាម្ចាស់សិប្បកម្ម «មរតកសេរ៉ាម៉ិចខ្មែរ» មានទីតាំងនៅខេត្តសៀមរាបបានមានប្រសាសន៍ថា៖

សិប្បកម្មមរតកសេរ៉ាម៉ិច ទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនទាំងខ្មែរ និងជនបរទេស ដូចជាតាមបណ្ដាសណ្ឋាគារ ភោជនីយដ្ឋាន ទិញទៅបោះដុំបន្ត ហើយគុណភាពសេរ៉ាម៉ិចវិញគឺវារឹងមាំ និងធន់ជាងផលិតផលស្មូនធម្មតាដោយសារការដុតគេប្រើកម្ដៅក្ដៅជាង និងរយៈពេលយូរជាង។

លោកបានបន្តថា ក្រៅពីការកម្ម៉ង់ក៏មានភ្ញៀវទេសចរ ក៏ដូចជាអ្នកមករៀនធ្វើដល់កន្លែង ហើយផលិតផលនៅក្នុងសិប្បកម្មនេះ មានសរុបជាង ១០០មុខ រួមមាន សម្ភារៈផ្ទះបាយ គ្រឿងតុបតែងលម្អ វត្ថុអនុស្សាវរីយ៍ផ្សេងៗដូចជា រូបសត្វ កែវ ចាន ថូផ្កា ជាដើម ហើយភ្ញៀវក៏អាចធ្វើការកម្ម៉ង់បាន ជាមួយនឹងការរចនាម៉ូដដែលមានភាពរស់រវើក មានទាំងក្បាច់ផ្កា ឬរចនាបទបុរាណ និងសម័យ ព្រមជាមួយនឹងពណ៌​ល្អស្រស់ដែលធ្វើឱ្យផលិតផលរបស់សិប្បកម្មមួយនេះកាន់តែមានភាពលេចធ្លោរ និងទទួលបានការចាប់អារម្មណ៍សំណាក់អតិថិជន។

ចំពោះ​តម្លៃ​វិញ​គឺថ្លៃជាងផលិតផលដីឥដ្ឋធម្មតា ដោយសារតែទាំងតម្លៃវត្ថុធាតុដើម ថ្លៃឈ្នួលបុគ្គលិកជំនាញ ការចំណាយពេលធ្វើរួមជាមួយនឹងការចំណាយផ្សេងៗ​ទៅលើការ​ផលិតក៏អស់ច្រើន ដូច្នេះផលចំណេញដែលទទួលបានក៏មិនច្រើននោះដែរ ហើយក្នុងការផលិតគឺទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ការព្យាយាម និងអំណត់បំផុត ដោយសិប្បករត្រូវពិនិត្យទាំងកម្ដៅនៅពេលដុត ការមើលពណ៌ជាដើម បើមិនដូច្នោះទេ ក្រោយពេលដុតអាចផ្ទុះបែក ប្រេះ និងខូចខាតបានយ៉ាងងាយ។

ម្ចាស់សិប្បកម្មរូបនេះរៀបរាប់ទៀតថា ផលិតផលនីមួយៗត្រូវការចំណាយពេលយូរជាងស្មូនឆ្នាំងធម្មតាដោយសារគេត្រូវការពេលចាប់ពី ២សប្ដាហ៍ឡើងទៅក្នុងការធ្វើអាស្រ័យទៅលើទំហំសម្ភារៈតូច ឬធំ។ ជំហានដំបូងគេត្រូវសូនឱ្យចេញជារូបរាងកែវ ឬថូ ហើយទុកឱ្យស្ងួតល្អទើបអាចមកយកកាត់ អារ ឬឆ្លាក់ថែមថយជាម៉ូដផ្សេងៗរួចយកទៅដុត។ ពេលដុតរួចលើកទីមួយ វា​មាន​ពណ៌ក្រហមដូចស្មូនដីធម្មតា ទើបគេយកទៅលាបពណ៌ ហើយដុតក្នុងឡម្ដងទៀតទើបអាចលក់បាន។

លោក សីហាក់ ក៏បានបង្ហើបឱ្យដឹងពីការបង្កើតសិប្បកម្មសេរ៉ាម៉ិចនេះដែរថា លោកមានឈាមជ័រជាអ្នកធ្វើក្អមឆ្នាំងនៅខេត្តកំពង់ឆ្នាំងជាច្រើនជំនាន់ហើយ ណាមួយជីវភាពខ្វះខាតមិនបានរៀនសូត្រទើបនៅឆ្នាំ២០០២ លោកក៏បានចាប់រៀនជំនាញ រៀនវគ្គខ្លីៗបន្ថែមទៀតជាមួយអង្គការ ដែលបាននាំគ្រូបរទេសមកជួយបង្រៀនពីរបៀបធ្វើសេរ៉ាម៉ិចដែលធ្វើឱ្យគាត់បានរៀនចេះជំនាញថ្មីៗ និងកែច្នៃខ្លួនឯងបន្ថែមក្រៅពីស្មូនឆ្នាំងដីធម្មតា ហើយសម្រេចបើកជាសិប្បកម្មផ្ទាល់ខ្លួននៅក្នុងឆ្នាំ២០១៥ ដោយផ្តើមចេញពីដើមទុនដំបូងប្រមាណ ១ម៉ឺនដុល្លារ។

អាជីវកម្មមួយនេះក៏ប្រឈមមុខនឹងបញ្ហាមួយចំនួនទៀតផងដែរ ជាពិសេស​បញ្ហាតម្លៃ ព្រោះវាជាផលិតផលធ្វើឡើងដោយដៃខុសប្លែកពីផលិតផលបរទេសដែលមានពុម្ពស្រាប់នោះទេ ម៉្យាងទៀត ចំពោះការបម្រែបម្រួលអាកាសធាតុក៏អាច​ធ្វើ​ឱ្យពណ៌របស់ផលិតផលប្រែប្រួលបាត់បង់សោភ័ណភាព និងធ្លាក់តម្លៃផងដែរ ដូច្នេះតម្រូវឱ្យតម្លៃដាក់លក់លើទីផ្សារខ្ពស់បន្តិច។ ចុងក្រោយ លោក សីហាក់ ក៏សំណូមពរដល់ ប្រជាពលរដ្ឋខ្មែរទូទៅ សូមជួយចូល​រួមផ្សព្វផ្សាយពីផលិតផលស្មូនសេរ៉ាម៉ិចខ្មែរឱ្យបានទូលាយ ក្នុងន័យជួយថែរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរ ក៏ដូចជាជួយគាំទ្រដល់ផលិតក្នុងស្រុកផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ