ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

ក្រុមហ៊ុនឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ផលិតផលទាំងនេះ មិនមែនជាទំនិញនាំចូលថ្មីនាពេលបច្ចុប្បន្នរបស់ក្រុមហ៊ុននោះទេ។ ការលក់ស្តុកដែលនៅសេសសល់ គឺជាស្ដុកចាស់ មានស្រាប់របស់អាជីវករ ឬអ្នកលក់ដុំ និងរាយ នៅលើទីផ្សារប៉ុណ្ណោះ។

បច្ចុប្បន្ន ក្រុមហ៊ុន​ បាននាំចូលផលិតផលពីបណ្តាប្រទេសផ្សេងៗ ដូចជា ប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី ចិន វៀតណាម ម៉ាឡេស៊ី និងប្រទេសឥណ្ឌា ហើយបច្ចុប្បន្នក្រុមហ៊ុន បាននាំចូលផលិតផលសម្រេច ១០០ ភាគរយ ពីបណ្តាប្រទេសដែលបានរៀបរាប់ខាងលើ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន។

លើសពីនេះទៅទៀត តាមការគ្រោងទុក ក្រុមហ៊ុនយូនីលីវើ (ខេមបូឌា) លីមីធីត កំពុងរៀបចំសង្វាក់ផលិតកម្មនៅក្នុងប្រទេសកម្ពុជាលើផលិតផលមួយចំនួន នៅចុងឆ្នាំ ២០២៦ នេះ។ តែទោះជាយ៉ាងក៏ដោយ ក្រុមហ៊ុនមិនបានបញ្ជាក់ពីព័ត៌មានលម្អិតទាក់ទងនឹងគម្រោងរៀបចំសង្វាក់ផលិតកម្មនេះនោះទេ។

តាមរយៈប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនយូនីលីវើ (ខេមបូឌា) លីមីធីត ត្រូវបានទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធចំពោះការអនុវត្តតាមច្បាប់ ការបង់ពន្ធ និងការរួមចំណែករបស់ក្រុមហ៊ុនចំពោះសេដ្ឋកិច្ច និងសង្គមកម្ពុជា។

លោកឧកញ៉ា​ តែ តាំង​ប៉ ប្រធានម្ព័ន្ធសមាគមសហគ្រាស​ធុន​តូច និងមធ្យមកម្ពុជា​ ( SME ) បានមានប្រសានស៍ថា​ ចាប់តាំងពីប្រជាពលរដ្ឋ​កម្ពុជា​ធ្វើពហិកា​លើ​ផលិតផល​ថៃ ដោយសារតែការឈ្លានពានរបស់ថៃមក​លើ​ដែនអធិបតេយ្យភាពកម្ពុជា មាន​ក្រុមហ៊ុន​ដែលធ្លាប់នាំចូលផលិតផលពីថៃជាច្រើន បានងាកមក​ផលិត​នូវទំនិញ​ក្នុងស្រុក​ដើម្បីផ្គត់ផ្គង់វិញ ហើយកំណើន​រោងចក្រ​សហគ្រាស​ផលិតទំនិញនៅក្នុងប្រទេស​កម្ពុជា​រំពឹង​ថា​កើនឡើង​ខ្ពស់​នៅចុងឆ្នាំ ២០២៧។

លោកឧកញ៉ា​បន្តថា និន្នាការ​ធុរជន​ដែល​ចាប់ផ្ដើម​ផលិតទំនិញនៅក្នុងប្រទេស​កម្ពុជា ដោយ​កាត់បន្ថយការ​នាំចូលពីបរទេស មិនថា​តែមកពីប្រទេសថៃ ឬប្រទេស​ផ្សេងទៀត គឺស្រប​ទៅនឹង​យុទ្ធសាស្ត្រ​របស់រាជរដ្ឋាភិបាលកម្ពុជា ដែល​កន្លងមក​បានខិតខំជំរុញឱ្យសហគ្រិនក្នុងស្រុក​ពង្រីក​ និងពង្រឹង​គុណភាពផលិតផល​ក្នុងស្រុកឱ្យ​បានច្រើន​កាត់បន្ថយការ​នាំចូល​ ពីព្រោះថា​ផលិតនៅក្នុងប្រទេស​នឹងធ្វើឱ្យ​ចំណេញខ្ពស់ បង្កើត បង្កើត​ប្រាក់ចំណូលបន្ថែម ដល់ពលរដ្ឋ​ក្នុងស្រុកតាមបង្កើតការងារ ការទិញ កសិផល​ពីកសិករ​ ដើម្បីបម្រើ​ខ្សែច្រវាក់ផលិតកម្ម​។

បើតាមលោក​ឧកញ៉ា​បានបញ្ជាក់ថា ការពហិការបស់​ពលរដ្ឋខ្មែរ​លើ​ផលិតផល​ថៃ គឺជា​ឱកាស​ដ៏ល្អបំផុត​សម្រាប់សហគ្រិនក្នុង​ស្រុកពង្រឹង និងពង្រីកផលិតផលរបស់ខ្លួន ដើម្បីជំនួសឱ្យផលិតផល​របស់ថៃ និងជាឱកាស​ក្នុងការពង្រឹង​សេដ្ឋកិច្ច​កម្ពុជា​ឱ្យកាន់តែខ្លាំង ដោយមិនចាំបាច់ពឹងលើផលិតផល​បរទេសទៀត៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរៀបចំដែនដី បន្តដោះស្រាយបញ្ហា និងឈានដល់ការចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរីចំនួន ៨គម្រោង ស្មើ ១ ៣១២ បណ្ណ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/09/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តយកចិត្តដាក់ប្រឹងប្រែងក្នុងការដោះស្រាយវិវាទ និងបញ្ហា ជូនដល់បងប្អូនដែលជាអតិថិជនទិញគម្រោងលំនៅឋាននៅក្នុងបុរីមួយចំនួន ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។ ជាក់ស្ដែង នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីជួបជុំ សំណេះសំណាល

ចិន បង្ហាញបច្ចេកវិទ្យា និងប្រព័ន្ធធ្វើការដោយ AI ដ៏ទំនើបសម្រាប់វិស័យរុករករ៉ែ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/09/2026

បរទេស ៖ កាលពីដើមខែកញ្ញាកន្លងទៅនេះ នៅក្នុងសន្និសីទរ៉ែអន្តរជាតិ-ចិន ឆ្នាំ២០២៦ ដែលធ្វើឡើងនៅទីក្រុងTianjin ក្រសួងធនធានរ៉ែ និងធម្មជាតិរបស់ប្រទេសចិនបានដាក់បង្ហាញប្រព័ន្ធដំណើរការរុករករ៉ែ ឆ្លាតវៃ (AI-OreSeeking) សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពរុករកធនធានរ៉ែឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពងាយស្រួល។ កាសែត Novinata ដែលបានដកស្រង់ចេញពីប្រភពច្បាស់ការណ៍មួយនៅប្រទេសចិនបានសរសេរថាប្រព័ន្ធនេះត្រូវបង្កើតឡើងដោយអាជ្ញាធរជាតិអង្កេតភូគព្ភសាស្ត្រចិន (China Geological Survey) ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ចិនប្រកាសលទ្ធផលវិជ្ជមាន ១០ ចំណុចពីកិច្ចចរចាពាណិជ្ជកម្មជាមួយអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ក្រសួងពាណិជ្ជកម្មចិន (MOFCOM) បានប្រកាសអំពីលទ្ធផលវិជ្ជមានចំនួន ១០ ពីកិច្ចពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាម៉េរិកចុងក្រោយបង្អស់

វេទិកា​វេចខ្ចប់ និង​ពិព័រណ៍បច្ចេកវិទ្យាអាហារ​កម្ពុជា ២០២៦ នឹងជួយផលិតផល​របស់សហគ្រិនខ្មែរ​អាច​ប្រកួត​ប្រជែង​លើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ភ្នំពេញ ៖ កម្ពុជា​បានរៀបចំ​វេទិការ​វេចខ្ចប់ និងពិព័រណ៍​បច្ចេកវិទ្យា​អាហារ​ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល​សន្និបាត​ និងពិព័រណ៍​កោះពេជ្រ​ ចាប់ពីថ្ងៃទី ២៨ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០២៦ ។ វេទិកា និងពិព័រណ៍​មួយនេះ នឹងជួយ​ឱ្យផលិតផល​របស់សហគ្រិន​កម្ពុជា កាន់តែមានភាពទាក់ទាញ សោភណ្ឌភាព និង​ស្តង់ដារ សម្រាប់ការ​ប្រកួត​ប្រជែង​ជាមួយផលិតផលបរទេស។​

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ជំរុញសិស្សជ័យលាភីនៅខេត្តកំពតឱ្យចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត AI និងភាសាអង់គ្លេស

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 28/09/2026

កំពត ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចឹត្តឱ្យសិស្សានុសិស្សចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាជំនួយដ៏មានប្រសិទ្ធភាពក្នុងការរៀនសូត្រ ប៉ុន្តែត្រូវប្រកបដោយការគិតពិចារណាឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់រៀនសូត្រភាសាអន្តរជាតិ ពិសេស ភាសាអង់គ្លេស ដែលជាស្ពានចម្លងដ៏សំខាន់សម្រាប់ស្វែងយល់ពីចំណេះដឹងទូទាំងពិភពលោក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត

មហាសេដ្ឋីពិភពលោក Bill Gates ព្រមានពីលទ្ធភាពដែល AI អាចសម្លាប់មនុស្សរហូតដល់ខ្ទង់ពាន់លាននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/09/2026

បរទេស ៖ កំពូលមហាសេដ្ឋីលំដាប់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ដែលមនុស្សជាច្រើនស្គាល់ថាជាអ្នកធ្វើការងារសង្គមដ៏ល្បីល្បាញនោះ បានចេញមុខព្រមានគួរឲ្យព្រួយបារម្ភពាក់ព័ន្ធទៅនឹងភាពរីកចម្រើនយ៉ាងឆាប់រហ័សហួសការស្មាននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬបច្ចេកវិទ្យា AI ។ នៅក្នុងអត្ថបទមួយដែលត្រូវបានយកមកចេញផ្សាយដោយកាសែត RT នៅថ្ងៃដើមសប្ដាហ៍នេះ លោក Gate បានលើកឡើងថា បច្ចេកវិទ្យា

តម្លៃប្រេងឆៅសាកលឡើងថ្លៃបន្តិចវិញ បន្ទាប់ពី លោក Donald Trump បដិសេធសំណើកិច្ចព្រមព្រៀងសន្តិភាពពីអុីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ១,២៧ ភាគរយកើនដល់ ១០៥,៦៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ០,៧៦ ភាគរយកើនដល់ ៩៣,១១ ដុល្លារក្នុងមួយបារ៉ែល

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ឱ្យប្រើវិក្កយបត្រឌីជីថលសម្រាប់គ្រប់សេវាសាធារណៈ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដាក់ឱ្យអនុវត្តជាផ្លូវការ នូវវិក្កយបត្រឌីជីថលសម្រាប់ការទូទាត់សេវាសាធារណៈរបស់ខ្លួន ដោយពង្រីកការប្រើប្រាស់ប្រព័ន្ធនេះដល់គ្រប់សេវាសាធារណៈ ទាំងសេវាផ្តល់ជូននៅទីតាំងផ្ទាល់ និងសេវាតាមប្រព័ន្ធឌីជីថល

ដូងខ្មែរមានទីផ្សារល្អ និងប្រយោជន៍សម្រាប់សុខភាព ប៉ុន្តែការផ្គត់ផ្គង់នៅមិនទាន់ឆ្លើយតបតម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ផ្លែដូងមានសារៈប្រយោជន៍ជាច្រើនសម្រាប់សុខភាព ដោយអាចជួយផ្គត់ផ្គង់ជាតិទឹកដល់រាងកាយ ពង្រឹងប្រព័ន្ធភាពស៊ាំ និងគាំទ្រដល់សុខភាពបេះដូង

Hyundai Cambodia បង្ហាញរថយន្តអគ្គិសនី​ស៊េរីថ្មី Hyundai ELEXIO នៅលើទីផ្សារ​ប្រទេស​កម្ពុជា​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/09/2026

ក្រុមហ៊ុន​ Hyundai Cambodia បានបង្ហាញ​រថយន្តស៊េរីថ្មី​ជា​ប្រភេទរថយន្តអគ្គិសនី គឺ Hyundai ELEXIO នៅលើទីផ្សារ​ប្រទេសកម្ពុជា ដោយរំពឹងថា​រថយន្ត​ប្រភេទថ្មីនឹង​អាចទទួលបានការ​គាំទ្រពីអ្នក​ប្រើប្រាស់​នៅក្នុងប្រទេសកម្ពុជា​ពីព្រោះតែលក្ខណៈពិសេស​ជាច្រើន​របស់រថយន្ត​មួយនេះ


Leave a Reply

Your email address will not be published.Required fields are marked *