កំណើនសេដ្ឋកិច្ចរបស់ជប៉ុននឹងកើនឡើងប្រសិនបើស្ត្រីចូលរួមក្នុងវិស័យ STEM បានកាន់តែច្រើន

បរទេស៖ យោងតាមប្រភពពី IMF បានលើកឡើងថា កំណើនសេដ្ឋកិច្ចរបស់ជប៉ុននឹងកើនឡើងប្រសិនបើមានស្ត្រីបានចូលរួមក្នុងវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ (STEM) ហើយវានឹងជំរុញយ៉ាងខ្លាំងដល់កំណើនផលិតភាពរបស់ប្រទេសផងដែរ។

ជប៉ុន ជាប្រទេសសម្បូរប្រជាជនវ័យចំណាស់ជាងគេមួយនៅលើពិភពលោក ដោយចំនួនប្រជាជនក្នុងវ័យធ្វើការបានធ្លាក់ចុះចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០ មកម្ល៉េះ។ ទោះបីជាយ៉ាងណាក្តី ជប៉ុនសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗដ៏គួរឱ្យចាប់អារម្មណ៍ ដែលនៅពីក្រោយសហរដ្ឋអាមេរិកប៉ុណ្ណោះ ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៩ ក្នុងអំឡុងពេល “Abenomics” ដែលជាការរួមបញ្ចូលគ្នានៃការជំរុញរូបិយវត្ថុ ភាពបត់បែននៃសារពើពន្ធ និងកំណែទម្រង់រចនាសម្ព័ន្ធដែលគាំទ្រដោយអតីតនាយករដ្ឋមន្ត្រី Shinzō Abe ។

ទន្ទឹមនឹងកត្តារួមចំណែកដ៏សំខាន់ដល់កំណើនមនុស្សម្នាក់ៗគឺការកើនឡើងនៃចំនួនស្ត្រីដែលចូលក្នុងកម្លាំងពលកម្ម ដោយអត្រាកម្លាំងពលកម្មស្ត្រីនៅជប៉ុនបានកើនឡើងដល់ ៧៤ ភាគរយក្នុងឆ្នាំ២០២២ កើនឡើងពី ៦៣ ភាគរយក្នុងឆ្នាំ២០១២។ មិនត្រឹមតែប៉ុណ្ណោះ អ្នកចូលរួមក្នុងកម្លាំងពលកម្មភាគច្រើនជាម្តាយដែលធ្លាប់នៅផ្ទះ ដោយពួកគាត់អាចចូលរួមក្នុងកម្លាំងពលកម្មវិញដោយមានការគាំទ្រពីរដ្ឋាភិបាល និងកែលម្អគោលនយោបាយឈប់សម្រាកលំហែមាតុភាព។ ការកើនឡើងអ្នកធ្វើការជាស្ត្រីបានជួយដល់កង្វះកម្លាំងពលកម្មដ៏ខ្សោយរបស់ប្រទេស បង្កើនប្រាក់ចំណូលគ្រួសារ និងជំរុញដល់កំណើនសេដ្ឋកិច្ច។

ទោះជាយ៉ាងណាក្តី និន្នាការនៃអត្រាចូលរួមក្នុងកម្លាំងពលកម្មរបស់ស្ត្រីមានភាពយឺតឥឡូវនេះ ហើយជប៉ុនកំពុងស្វែងរកដំណោះស្រាយថ្មីក្នុងការជំរុញកំណើន។ ទន្ទឹមនឹងនេះដែរ ដំណោះស្រាយមួយដែលត្រូវបានណែនាំជាញឹកញាប់ គឺការនាំយកអ្នកមានទេពកោសល្យឲ្យកាន់តែច្រើនមកពីបរទេស។ បើប្រៀបធៀបជាមួយក្រុមប្រទេស G7 ផ្សេងទៀត ជប៉ុនមានចំនួនពលករបរទេសទាបបំផុតត្រឹមតែ ២,៨ ភាគរយប៉ុណ្ណោះនៃកម្លាំងការងារសរុប។ ជាការឆ្លើយតប រដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយដើម្បីទាក់ទាញអ្នកមានសមត្ថភាព ឬជំនាញកាន់តែច្រើនពីបរទេស ប៉ុន្តែទំនងជាមិនឈានដល់ទំហំដែលចង់បាន ដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃកម្លាំងពលកម្មនោះទេ។

ដើម្បី​បង្កើន​ទិន្នផល​ដោយមិនបន្ថែមមនុស្ស​ទៀតនោះ ជប៉ុន​ត្រូវ​តែ​បង្កើន​ផលិតភាព​ការងារ​នៃ​កម្លាំង​ការងារ​ដែល​មាន​ស្រាប់។ យ៉ាងណាមិញ លក្ខខណ្ឌនេះត្រូវជម្រុញស្វ័យប្រវត្តិកម្ម និងឌីជីថលនីយកម្ម ប៉ុន្តែទាំងពីរនេះត្រូវការសមត្ថភាព STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលកំពុងមានមានកម្រិតនៅក្នុងប្រទេសជប៉ុន។ ការស្រាវជ្រាវថ្មីៗរបស់​ IMF បង្ហាញថា ស្ត្រីនៅក្នុងប្រទេសជប៉ុនអាចក្លាយជាម៉ាស៊ីនជំរុញកំណើនម្តងទៀត ហើយស្ត្រីភាគច្រើនគួរតែត្រូវបានលើកទឹកចិត្តឱ្យបន្តអាជីពក្នុងវិស័យ STEM ជាចំណាយកម្លាំងពលកម្មថោក។ នៅក្នុងប្រទេសជប៉ុន មាននិស្សិតស្រីតែ ៧ ភាគរយប៉ុណ្ណោះដែលសិក្សាផ្នែក STEM ធៀបនឹង ៣៦ ភាគរយនៃនិស្សិតប្រុស។

កាស្រាវជ្រាវបានឆ្លុះបញ្ចាំងពីឧបសគ្គជាច្រើនដែលស្ត្រីជប៉ុនប្រឈមមុខក្នុងវិស័យ STEM ជាជាងកង្វះសមត្ថភាពស្ត្រី ។ តាមរយៈការដោះស្រាយលើឧបសគ្គទាំងនោះ ជប៉ុនអាចពង្រីកចំនួននៃសមត្ថភាពSTEM ដែលជម្រុញឱ្យកម្លាំងពលកម្មនៅជប៉ុន ដើម្បីរួមចំណែកដល់ស្វ័យប្រវត្តិកម្ម ឌីជីថល និងការបង្កើតថ្មីកាន់តែច្រើន។ លើសពីនេះ ការលុបបំបាត់ឧបសគ្គដែលស្ត្រីប្រឈមមុខក្នុងការងារអាចបង្កើនល្បឿនកំណើនផលិតភាព ២០ ភាគរយនៅក្នុងប្រទេសជប៉ុន។ ជាមួយនឹងផលិតភាពកើនឡើងក្នុងល្បឿនកាន់តែលឿន ទិន្នផល និងប្រាក់ឈ្នួលក៏នឹងកើនឡើងកាន់តែលឿនដូចគ្នា។

ទោះបីជាមានអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចទាំងមូលក៏ដោយ ប៉ុន្តែគម្លាតយេនឌ័រនៅតែជាបញ្ហាប្រឈមដោយបុគ្គលិកស្រ្តីផ្នែក STEM អាចនឹងទទួលបានអត្ថប្រយោជន៍ និងប្រាក់ចំណូលច្រើនជាងបុរស។ ម្យ៉ាងវិញទៀត បុគ្គលិកបុរសផ្នែក STEM ដែលមានទេពកោសល្យតិចបំផុតអាចជំនួសដោយស្រ្តី។ មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីនៅទូទាំងពិភពលោកប្រឈមមុខនឹងគម្លាតប្រាក់ចំណូលក្នុងវិស័យ STEM ហើយឧបសគ្គបែបនេះគឺងាយស្រួលក្នុងការកំណត់គោលដៅជាមួយនឹងគោលនយោបាយ។ លើសពីនេះ ស្ត្រីក៏ប្រឈមមុខនឹងគម្លាតប្រាក់បៀវត្សរ៍ និងការរើសអើងនៅកន្លែងធ្វើការផងដែរ។

ស្របពេលនេះដែរ រដ្ឋាភិបាល​ជប៉ុន​កំពុងរៀបចំផែនការ​កាត់​បន្ថយ​គម្លាត​ប្រាក់​ខែ​។ ថ្មីៗនេះ គោលនយោបាយក្របខ័ណ្ឌបានតម្រូវឱ្យក្រុមហ៊ុនបង្កើនតម្លាភាពក្នុងការកាត់បន្ថយគម្លាតប្រាក់ឈ្នួលយេនឌ័រ។ វិធានការបែបនេះអាចជួយរដ្ឋាភិបាលអនុវត្តបទបញ្ញត្តិប្រាក់ឈ្នួលស្មើគ្នាសម្រាប់ការងារស្មើគ្នា និងបង្រួមគម្លាតយេនឌ័រសម្រាប់ប្រាក់បៀវត្សរ៍។ ​បន្ថែមពីនេះ​ទៀត ​​ជប៉ុនចាំបាច់គួររៀបចំកំណែទម្រង់បែបបទការងារ និងទីផ្សារការងារដែលអាចបត់បែនបាន ហើយកែសម្រួលទីផ្សារការងារដោយផ្អែកលើគុណសម្បត្តិនឹងជំរុញការអប់រំ STEM សម្រាប់ស្ត្រីផងដែរ។  មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីជាច្រើនទៀតនឹងត្រូវបានលើកទឹកចិត្តឱ្យចូលក្នុងអាជីព STEM ខណៈដែលពួកគេឃើញស្ត្រីផ្សេងៗទៀតជោគជ័យក្នុងវិស័យទាំងនេះរួចទៅហើយ។ នៅពេលដែលរឿងនេះកើតឡើង ស្ត្រីដែលមានការបណ្តុះបណ្តាល STEM នឹងកាន់តែមានភាពច្នៃប្រឌិត និងរួមចំណែកដល់ភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ជប៉ុន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច