ស្វែងយល់ពីបច្ចេកទេសសំខាន់ៗដើម្បីបំបៅដើម និងដាំក្រូចថ្លុងកោះទ្រង់ឱ្យទទួលបានផលល្អ

បើនិយាយពីក្រូចថ្លុង គេមិនអាចមើលរំលងបានទេនូវក្រូចថ្លុងកោះទ្រង់នៃខេត្តក្រចេះរហូតក្លាយជាកសិផលសម្គាល់ភូមិសាស្ត្រ ត្បិតក្រូចថ្លុងប្រភេទនេះមានរសជាតិឆ្ងាញ់ប្លែកខុសពីក្រូចនៅតំបន់ដទៃ ។ ចង់ដឹងទេថា តើបច្ចេកនៃការដាំដុះ ការថែទាំ ពូជក្រូចថ្លុងកោះទ្រង់ខេត្តក្រចេះត្រូវបានអនុវត្តបែបណា ? ថ្ងៃនេះ សូមអ្នកទាំងអស់គ្នាមកមើលពីបច្ចេកទេសសំខាន់ៗក្នុងការបំបៅដើម និងការដាំក្រូចថ្លុងកោះទ្រង់ដូចខាងក្រោម៖

ដើម្បីដាំក្រូចថ្លុងបាន អ្វីដែលកសិករចាំបាច់ត្រូវធ្វើនោះគឺការបំបៅកូនក្រូច ដែលគេជ្រើសរើសមែកក្រូចណាដែលស្រលូនល្អ ទើបទទួលបានដើមល្អ។ ចំណែកដីសម្រាប់បំបៅ គេត្រូវយកដីនៅក្បែរៗគល់ក្រូចក៏បាន លាយជាមួយនឹងស្រកីដូងដើម្បីឱ្យវាជកទឹកល្អ បន្ទាប់មកយកកន្ត្រៃទៅចៀរក្រឡឹងជុំវិញមែកក្រូចប្រមាណ ២ធ្នាប់ដៃ ទើបបកសំបកដើមត្រង់បរិវេណនោះចេញ រួចបង្ហើបត្រង់មុខដែលចៀរសំបកចេញ ចៀសវាងវាដុះជិតវិញ។

បន្ទាប់ពីយកសំបកចេញហើយ គេត្រូវកោសរំអិលចេញសិន ទើបយកដីដែលលាយហើយទៅរុំនៅជុំវិញចន្លោះមែកដែលបានចៀរនោះ បន្ទាប់មកយកប្លាស្ទិកទំហំធំល្មមទៅរុំខ្ចប់ដី និងយកខ្សែចងផ្នែកខាងលើ ផ្នែកកណ្ដាល និងផ្នែកខាងក្រោមឱ្យជិត និងណែនល្អ។ គេទុកមែកនេះរយៈពេលពី ៣- ៥ខែ ទើបធ្វើឱ្យកូនក្រូចរឹងមាំ និងដាំបានល្អ។

ចំពោះមែកដែលកាត់ពីបំបៅខាងលើហើយ អ្នកដាំត្រូវយកវាទៅដាក់ផ្សាំក្នុងថង់ដីដែលគេអាចរក្សាទុកចន្លោះពី ១-៥ខែដើម្បីដាំ តែរយៈពេលដែល្អសម្រាប់ដាំគឺចន្លោះពី ១-៣ខែព្រោះ ឫសរបស់កូនក្រូចដុះពេញនៅក្នុងថង់។

ចំណែកការដាំ គួរទុកចម្ងាយ ៥ម៉ែត្រចន្លោះពីដើមមួយទៅដើមមួយទៀត ហើយការថែទាំក៏មិនពិបាកនោះដែរ ព្រោះនៅរដូវវស្សាមានភ្លៀងធ្លាក់គឺមិនចាំបាច់ស្រោចទឹកច្រើននោះទេ ឯនៅរដូវប្រាំងគេត្រូវការស្រោចទឹកមួយសប្ដាហ៍ម្ដង ហើយគ្រាន់តែត្រូវការពារសត្វល្អិត និងដង្កូវតិចតួចប៉ុណ្ណោះ។

សម្រាប់ការដាំដោយប្រើកូនបំបៅខាងលើនេះ គឺឆាប់ចេញផ្កា ចេញផ្លែច្រើន តែគេត្រូវបេះចេញជាមុនសិន ឬទុកត្រឹមមួយផ្លែបានហើយទើបបានផ្លែធំល្អ។ បន្ទាប់មក កសិករអាចមើលថែទាំក្រូចតាមធម្មតា និងប្រមូលផលលក់ដើម្បីលើកកម្ពស់ជីវភាពគ្រួសារបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី