ភ្នំពេញ ៖ តាំងពីកើតមានជំងឺផ្លូវដង្ហើមកូវីដ-១៩នេះមក អាជីវកម្មតូចៗមួយចំនួនត្រូវបានរលំជាបន្តបន្ទាប់។ យ៉ាងណាមិញ ទីតាំងលក់បបរពេលយប់នៅទួលទំពូងដែលល្បីឈ្មោះតគ្នាថាឆ្ងាញ់ជាច្រើនឆ្នាំមកហើយនោះ នៅតែអាចឈរជើងបានទោះបីការលក់មានការធ្លាក់ចុះក៏ដោយ។
អ្នកស្រី នង សុម៉ាលី ជាម្ចាស់តូបបបរឈ្មោះថា អានី បានរៀបរាប់យ៉ាងដូច្នេះថា ៖
“បងលក់បបរនេះចូល៧ឆ្នាំហើយ បងចាប់ផ្ដើមលក់ដោយសារ បងឃើញម៉ាក់បងលក់បបរតាំងពីបងនៅក្មេងៗ។ តូបបងមានលក់បបរ គុយទាវ ស៊ុប ខរគោ លត បាញ់កាញ់ ជាដើម។ កាលពីមុនបងលក់បានពី ១លាន ទៅ ១លាន ៥សែនក្នុងមួយយប់តែដោយឱ្យតែផ្អើលកូវីដ លក់បានតែ ៥០ទៅ ៦០ម៉ឺនទេ”
សម្រាប់តម្លៃបបរមួយចានគាត់លក់បាន៧០០០រៀស តែបើទូទាត់ថ្លៃគ្រឿងអស់ទៅ ១ចានចំណេញប្រមាណ២០០០រៀល។ កាលពីគាត់ចាប់ផ្ដើមដំបូង គាត់ត្រូវចំណាយប្រមាណ ១៥០០០ដុល្លាក្នុងការទិញតូប កន្លែងលក់ ហើយគេមានសម្ភារឱ្យស្រាប់ក្នុងតម្លៃខាងលើ។ អ្នកស្រីក៏បានបង្ហើបទៀតថា ម៉ូយរបស់គាត់ភាគច្រើនសុទ្ធតែជាម៉ូយរាប់ឆ្នាំមកហើយ។ ថ្មីៗនេះទើបតែលក់បានឡើងបន្តិច ស្រាប់តែមានការផ្ទុះកូវីដក្នុងសហគមន៍ម្ដងទៀតធ្វើឱ្យការលក់របស់គាត់ធ្លាក់ចុះវញ ដោយពីមុនគាត់ប្រើអង្ករអស់ពី៦ ទៅ៨គីឡូក្រាម បូករួមទាំងសាច់ចំណាយអស់ប្រមាណ៦០ម៉ឺនរៀល តែបច្ចុប្បន្នគាត់បានបន្ថយអង្ករ និងសាច់នៅពាក់កណ្ដាលហើយលក់នៅតែលស់ទៀត។ ការរៀបចំលក់របស់អ្នកស្រីចាប់ផ្ដើមតាំងពីម៉ោង១រសៀល។
គាត់ចាប់ផ្ដើមធ្វើទឹកស៊ុប និងស្ងោររម្ងាស់សាច់យកជាតិ។ លុះដល់ម៉ោង៤កន្លះល្ងាចទើបគាត់រៀបចំលក់នៅមុខផ្សារ ហើយលក់រហូតដល់ម៉ោង១ ទៅ២ទាបភ្លឺទើបរៀបចំវិលត្រឡប់ទៅផ្ទះវិញ។ ដោយសារការធ្លាក់ចុះនៃការលក់ គាត់ត្រូវជួបការលំបាកដោយត្រូវបង់ធនាគារ កូនត្រូវរៀន ហើយត្រូវឱ្យប្រាក់ខែកូនឈ្នួលពីរនាក់ទៀតស្មើនឹង៣០០ដុល្លា។ យ៉ាងណាក៏ដោយ បើជាលក់មិនសូវដាច់ មិនសូវមានមនុស្សច្រើនដូចពេលមុន ហើយគ្រឿងផ្សំឡើងថ្លៃក៏ដោយ ក៏អ្នកស្រីនៅតែរក្សារសជាតិដើមដដែល។
អ្នកស្រីនិយាយ ៖
“ខ្ញុំត្រូវទិញគ្រឿងផ្សំពីគេ ទាំងគ្រឿងបបរ គ្រឿងស៊ុប គ្រឿងខគោ។ គ្រឿងវាឡើងថ្លៃ តែបើយើងបន្ថយគ្រឿង ភ្ញៀវប្លែកមាត់ភ្លាម ម៉ូយៗរអ៊ូ ហូបលែងឆ្ងាញ់ ខ្ញុំក៏ដាក់គ្រឿងគ្រប់ៗធម្មតាទៅ សុខចិត្តឱ្យសល់។ ចំពោះសាច់វិញ គឺទិញថ្មីៗ ស្ងោររៀងរាល់ថ្ងៃ មិនអាចស្ងោរទុកបានឡើយ ព្រោះថា របស់ក្លាសេមិនល្អដូចរបស់ស្រស់ៗនោះទេ»។ សូមជម្រាបផងដែរថា ក្នុងរដូវកាលកូវីដ-១៩នេះ អ្នកស្រីតែងឧស្សាហ៍លាងសម្អាតដៃនឹងសាប៊ូ ហើយមានអាល់កុលសម្រាប់លាងដៃជាប់ជានិច្ចដើម្បីរក្សាអនាម័យនៅពេលលក់ដូរ ពិសេសត្រូវជួបភ្ញៀវប្លែកៗច្រើនរាល់ថ្ងៃ”
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ


















Account
Security
Favourite Content