ស្វែងយល់ពីទីក្រុងឆ្លាតវៃ ឬ Smart City ទាំង ១០ នៅលើពិភពលោក

បរទេស ៖ យោងតាមប្រភពពីបរទេសបានលើកឡើងថា រដ្ឋាភិបាលប្រទេសជាច្រើន បាន និងកំពុងអភិវឌ្ឍន៍ទីក្រុងរបស់ពួកគេឲ្យក្លាយទៅជាទីក្រុងឆ្លាតវៃ ឬ Smart City ដោយសារវាអាចបង្កើននូវគុណភាពនៃជីវិតរស់នៅរបស់ប្រជាជនឲ្យមានភាពងាយស្រួល មានផាសុកភាព និងកាន់តែទំនើបជាងមុន។

ទីក្រុងឆ្លាតវៃ ឬ Smart City សំដៅលើការអភិវឌ្ឍន៍ទីក្រុងដ៏ទំនើបតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនគុណភាពជីវិតពលរដ្ឋ បង្កើនប្រសិទ្ធភាពការគ្រប់គ្រងធនធាន និងជំរុញឱ្យមាននិរន្តរភាព។ នៅក្នុងទីក្រុងទាំងនោះមានភាពច្នៃប្រឌិតតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប បណ្តាញចាប់សញ្ញា ការវិភាគទិន្នន័យ និងបញ្ញាសិប្បនិមិត្ត ដើម្បីបង្កើនគុណភាពប្រព័ន្ធទំនាក់ទំនងងាយស្រួល់ដល់ការរស់នៅ។ ទោះជាយ៉ាងណាក្តី ការវិវត្តទៅជាទីក្រុងឆ្លាតវៃត្រូវការរយៈពេលយូរ ចំណាយលុយ និងធនធានមនុស្សច្រើន ហើយបញ្ហាប្រឈមមិនគ្រាន់តែការអនុវត្តបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែភាពរីកចម្រើនទាំងនេះត្រូវធានាថា ផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋទាំងអស់ដោយសមធម៌ និងនិរន្តរភាព។

យោងតាមប្រភពី Sustainability Magazine បានបង្ហាញពីទីក្រុងចំនួន ១០ ដែលត្រូវបានចាត់ទុកថាជាទីក្រុងឆ្លាតវៃ ឬ Smart City ដែលមានភាពលេចធ្លោរ ៖

១. ទីក្រុងហែលស៊ីងគី, ប្រទេសហ្វាំងឡង់៖ អភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃចាប់តាំងពីឆ្នាំ២០១១ ៖ ទីក្រុងហែលស៊ីងគី (Helsinki) លេចធ្លោក្នុងនាមជាអ្នកត្រួសត្រាយផ្លូវនៃទីក្រុងឆ្លាតវៃ ជាមួយនឹងការច្នៃប្រឌិតដែលផ្តោតលើពលរដ្ឋ គាំទ្រដោយហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ទំនើបរបស់ Nokia ដែលបង្កើនការតភ្ជាប់ទូទាំងទីក្រុង។ គម្រោង “Helsinki 3D+” បង្កើតបានជាឌីជីថលភ្លោះដ៏លម្អិតដែលអនុញ្ញាតឱ្យមានការរៀបចំផែនការទីក្រុងកម្រិតខ្ពស់។  

២. ទីក្រុងឌូបៃ, អារ៉ាប់រួម៖ អភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃចាប់តាំងពីឆ្នាំ ២០១៤ទីក្រុងឌូបៃ មានយុទ្ធសាស្ត្រទីក្រុងឆ្លាតវៃប្រកបដោយមហិច្ឆតា ដោយមានគោលបំណងធ្វើឱ្យទីក្រុងខ្លួនក្លាយជាទីក្រុងដែលរីករាយបំផុតនៅលើផែនដីតាមរយៈបច្ចេកវិទ្យា។ Core42 គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលនាំមុខខាងបច្ចេកវិទ្យា ដោយមានគម្រោងជាច្រើនផ្តោតលើកម្មវិធី AI នៅក្នុងវិស័យនានារួមាន សុខាភិបាល និងការដឹកជញ្ជូនជាដើម។ លើសពីនេះ ទីក្រុងឌូបៃមានរថយន្តតាក់ស៊ីគ្មានអ្នកបើកបរ ដែលត្រូវបានរចនាឡើងដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះ។

៣. ទីក្រុងសេអ៊ូល, កូរ៉េខាងត្បូង៖ អភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃចាប់តាំងពីឆ្នាំ២០១១ ៖ ទីក្រុងសេអ៊ូល គឺជាអ្នកនាំមុខគេមួយរបស់ពិភពលោកក្នុងការច្នៃប្រឌិតទីក្រុងឆ្លាតវៃជាមួយនឹង Samsung SDS ដែលផ្តោតលើការតភ្ជាប់ឌីជីថល និងគំនិតផ្តួចផ្តើមពីពលរដ្ឋ។ ទីក្រុងនេះមានបណ្តាញ Wi-Fi សាធារណៈដ៏ធំទូលាយគ្របដណ្តប់ស្ទើរតែ ១០០ ភាគរយ ដោយធានាបាននូវការចូលប្រើអ៊ីនធឺណិតគ្រប់ទីកន្លែង ខណៈដែលប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃរបស់ Samsung ធ្វើឱ្យលំហូរចរាចរណ៍ប្រសើរឡើងតាមរយៈបច្ចេកវិទ្យា AI ។  

៤.ទីក្រុងឡុងដ៍, ចក្រភពអង់គ្លេស , អភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃចាប់តាំងពីឆ្នាំ ២០១៣ ៖ យុទ្ធសាស្ត្រទីក្រុងឆ្លាតវៃរបស់ទីក្រុងឡុងដ៍ផ្តោតសំខាន់លើទិន្នន័យបើកចំហ និងការចូលរួមរបស់ពលរដ្ឋជាមួយនឹងក្រុមហ៊ុន Arup ដែលដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ និងរៀបសំផែនការហេដ្ឋារចនាសម្ព័ន្ធ។ London Datastore ផ្តល់នូវការចូលប្រើប្រាស់សំណុំទិន្នន័យជាង ៧០០ ដែលជំរុញការច្នៃប្រឌិត និងតម្លាភាពក្នុងចំណោមអ្នកអភិវឌ្ឍន៍ និងពលរដ្ឋដោយឥតគិតថ្លៃ។ គំនិតផ្តួចផ្តើមសម្រាប់ទីក្រុងឡុងដ៍នាពេលអនាគតរួមមាន ការពង្រីកបណ្តាញភ្លើងឆ្លាតវៃ និងការអនុវត្តដំណោះស្រាយ  Internet of Things (IoT) បន្ថែមទៀតសម្រាប់ការត្រួតពិនិត្យគុណភាពខ្យល់។

៥. ទីក្រុងញូវយ៉ក, សហរដ្ឋអាម៉េរិក, អភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃចាប់តាំងពីឆ្នាំ ២០១៣ ៖ គំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃរបស់ទីក្រុងញូវយ៉ក គឺការប្រើប្រាស់ទិន្នន័យធំ ដើម្បីកែលម្អសេវាកម្មទីក្រុងជាមួយដៃគូរបស់ខ្លួន IBM ដែលនាំមុខគេនូវគម្រោងជាច្រើនដែលផ្តោតលើការវិភាគទិន្នន័យ និងការរួមបញ្ចូល AI ។ បញ្ជរ LinkNYC របស់ទីក្រុងផ្តល់ Wi-Fi ល្បឿនលឿនដោយឥតគិតថ្លៃ និងត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញា និងបច្ចេកវិទ្យា​ ដើម្បីត្រួតពិនិត្យចលនារបស់អ្នកថ្មើរជើង។ ទិន្នន័យនេះជួយទីក្រុងឱ្យយល់អំពីគំរូនៃចរាចរណ៍ថ្មើរជើង ដើម្បីងាយស្រួលរៀបចំផែនការទីក្រុង និយការកែលម្អការដឹកជញ្ជូនសាធារណៈ។

៦.ទីក្រុងតូក្យូ, ប្រទេសជប៉ុន, អភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃចាប់តាំងពីឆ្នាំ ២០១៦ ៖ គំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃរបស់តូក្យូផ្តោតលើការបង្កើនភាពធន់ និងប្រសិទ្ធភាពនៃទីក្រុង។ ក្រុមហ៊ុន Hitachi ដើរតួនាទីយ៉ាងសំខាន់ដោយផ្តល់នូវប្រព័ន្ធផ្តល់សញ្ញាជាមុនអំពីការរញ្ជួយដីកម្រិតខ្ពស់ និងជូនដំណឹងដល់ពលរដ្ឋភ្លាមៗ។ បន្ទាប់ពីការរញ្ជួយដី និងរលកយក្សស៊ូណាមិឆ្នាំ ២០១១ ទីក្រុងឆ្លាតវៃបានក្លាយជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញរបស់ជប៉ុន។ ទាំងវិស័យសាធារណៈ និងឯកជនកំពុងយកចិត្តទុកដាក់កាន់តែខ្លាំងឡើងចំពោះទីក្រុងឆ្លាតវៃ ដោយសារវាជាមធ្យោបាយដោះស្រាយបញ្ហាស្មុគស្មាញដែលពួកគេប្រឈមមុខសព្វថ្ងៃនេះ។

៧. ទីក្រុង Copenhagen, ប្រទេសដាណឺម៉ាក , អភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃចាប់តាំងពីឆ្នាំ ២០១៤ ៖ ទីក្រុង Copenhagen មានបំណងចង់ក្លាយជាទីក្រុងអព្យាក្រឹតកាបូនដំបូងបង្អស់របស់ពិភពលោក ឬ បញ្ជេញកាបូនទាបបំផុតនៅត្រឹមឆ្នាំ ២០២៥។ ប្រព័ន្ធកំដៅរបស់ទីក្រុង គឺជាគំរូថាមពលមានប្រសិទ្ធភាពតាមរយៈការប្រើប្រាស់កាកសំណល់កំដៅពីរោងចក្រថាមពល។ ក្រុមហ៊ុន Siemens គឺជាដៃគូដ៏សំខាន់សំខាន់ក្នុងការគាំទ្រគោលលដៅរបស់ទីក្រុងផងដែរ ដោយជួយកែលម្អប្រព័ន្ធរថភ្លើងរបស់ទីក្រុង Copenhagen ជាមួយនឹងបច្ចេកវិទ្យាគ្រប់គ្រង ដែលអនុញ្ញាតឱ្យរថភ្លើងកាន់តែច្រើនធ្វើដំណើរក្នុងល្បឿន និងសុវត្ថិភាពដូចគ្នា។

៨.ទីក្រុង Amsterdam ប្រទេសហូឡង់, អភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃចាប់តាំងពីឆ្នាំ ២០០៩យុទ្ធសាស្ត្រទីក្រុងឆ្លាតវៃរបស់ Amsterdam ផ្តោតលើនិរន្តរភាព និងការចូលរួមរបស់ពលរដ្ឋ។ Smart City Experience Lab របស់ទីក្រុងអនុញ្ញាតឱ្យពលរដ្ឋអាចសាកល្បង និងផ្តល់មតិកែលម្អលើបច្ចេកវិទ្យាទីក្រុង។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Philips បានចូលរួមក្នុងការអភិវឌ្ឍន៍ ដោយណែនាំអំពីការដាក់ភ្លើងឆ្លាតវៃតាមដង ដែលមានសមត្ថភាពអាចបន្ថយ និងតំឡើងពន្លីអាស្រ័យលើចរាចរណ៍ថ្មើរជើង ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនីច្រើន។

៩. សិង្ហបុរី , អភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃចាប់តាំងពីឆ្នាំ ២០១៤ ៖ គំនិតផ្តួចផ្តើមទីក្រុង ឬ ប្រទេសឆ្លាតវៃរបស់សិង្ហបុរី ត្រូវបានមើលឃើញថាជាអ្នកដឹកនាំមួយខាងដំណោះស្រាយនៃទីក្រុងឆ្លាតវៃ។ សិង្ហបុរីមានប្រព័ន្ធធ្វើដំណើរដ៏ឆ្លាតវៃ ជាមួយនឹងប្រព័ន្ធដឹកជញ្ជូនដ៏ទំនើបរបស់ខ្លួន ដែលធ្វើអោយប្រសើរឡើងនូវលំហូរចរាចរណ៍ និងកាត់បន្ថយការកកស្ទះ។ ក្រុមហ៊ុន ST Engineering បានចូលរួមយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូររបស់សិង្ហបុរី ជាពិសេសទាក់ទងនឹងការដឹកជញ្ជូន។ គម្រោង Smart Mobility របស់ខ្លួនកំពុងជួយរៀបចំប្រព័ន្ធរថភ្លើងក្រោមដី និងផ្លូវរបស់សិង្ហបុរីឱ្យកាន់តែប្រសើរឡើង។

១០. ទីក្រុង Barcelona​, ប្រទេសអេស្ប៉ាញ, អភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃចាប់តាំងពីឆ្នាំ ២០១១ ៖ Barcelona បានប្រែក្លាយខ្លួនទៅជាទីក្រុងឆ្លាតវៃគំរូមួយ តាមរយៈការប្រើប្រាស់ឧបករណ៍ចាប់សញ្ញា IoT ប្រកបដោយភាពច្នៃប្រឌិត និងគំនិតផ្តួចផ្តើមទិន្នន័យបើកចំហ។ ប្រព័ន្ធភ្លើងឆ្លាតវៃរបស់ទីក្រុងកែមានសមត្ថភាពអាចបន្ថយ និងតំឡើងពន្លី អាស្រ័យលើចរាចរណ៍ថ្មើរជើង ខណៈពេលដែលកម្មវិធីចំណតឆ្លាតវៃអាចណែនាំអ្នកបើកបរទៅកាន់កន្លែងទំនេរ កាត់បន្ថយការកកស្ទះចរាចរណ៍។ ក្រុមហ៊ុន Cisco ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរទីក្រុង ដោយផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងឧបករណ៍តភ្ជាប់រួមមាន៖ អំពូលភ្លើងឆ្លាតវៃតាមដងផ្លូវដែលអាចកំណត់ពន្លឺ, ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ដោយប្រើឧបករណ៍ចាប់សញ្ញា, និងឧបករណ៍ត្រួតពិនិត្យបរិស្ថានសម្រាប់គុណភាពខ្យល់ និងការបំពុលដោយសំឡេង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

គម្រោង​វិនិយោគ​ចំនួន ៣៤៦ ត្រូវបាន​អនុម័ត​ក្នុង​រយៈពេល៨ខែជាមួយទុនវិនិយោគសរុបប្រមាណ ៥,៤ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/09/2026

ភ្នំពេញ ៖ គិតចាប់ពីខែ​មករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័ត​ចុះបញ្ជីគម្រោង​វិនិយោគសរុបចំនួន​ ៣៤៦គម្រោង​ ដែលមានដើមទុនវិនិយោគ​ចំនួន ៥ ៤៥៨​លានដុល្លារអាម៉េរិក និងអាច​បង្កើតការងារ​បានយ៉ាងហោច​ណាស់ ២០ម៉ឺន​កន្លែង ។ នេះបើតាមរបាយការណ៍រ​បស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ បើតាមរបាយការណ៍ដដែលនេះបានបង្ហាញឱ្យដឹងថា វិនិយោគិនក្នុងស្រុកបានចាប់ផ្ដើមចាប់អារម្មណ៍ និងបានដាក់ទុនវិនិយោគ​ក្នុងប្រទេ​សខ្លួនឯង​កាន់តែច្រើន ជាក់ស្ដែង​ក្នុងរយៈពេល៨​ខែមកនេះ ប្រភពទុនវិនិយោគដែលបានស្នើសុំ​ចុះបញ្ជីវិនិយោគច្រើនជាង​គេ

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/09/2026

បរទេស​ ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី​ RT បានឲ្យដឹងថា

ធនាគារជាតិ អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះសេវាទូទាត់គ្មានអាជ្ញាបណ្ណ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​បាន​អំពាវនាវ​ឱ្យ​សាធារណជន​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​មុននឹង​តភ្ជាប់​ ​ឬ​ចូល​ប្រើប្រាស់​សេវា​ទូទាត់​សង​ប្រាក់​ណាមួយ​ដែល​មិន​មាន​អាជ្ញាបណ្ណ​ច្បាស់លាស់ ​ដើម្បី​ចៀសវាង​ហានិភ័យ ​ឬ​ការ​ខាតបង់​ដែល​អាច​កើតមាន​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប

CSX៖ ការជួញដូរភាគហ៊ុនកើនឡើងខ្លាំង ខណៈការកៀរគរទុនឈានដល់ ៧២០ លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​កត់សម្គាល់​ថា​ ​សកម្មភាព​ជួញដូរ​ភាគហ៊ុន​កើនឡើង​ខ្លាំង​ ​ខណៈ​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​បាន​កៀរគរ​ទុន​ប្រមាណ ​៧​២០ លាន​ដុល្លារ​ ​តាមរយៈ​ទីផ្សារ​មូលធន​កម្ពុជា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១០​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុនប្រមាណ ៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

ចិញ្ចឹម​ត្រី​ឆ្ដោ​ជួយ​​គ្រួសារ លោក​ នី ​ប្រុស ​រក​ចំណូល​ជិត​ ៤ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 11/09/2026

ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​បាន​ក្លាយជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​គ្រួសារ​កសិករ​មួយ​នៅ​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល​ ​ដោយ​អាច​ប្រមូល​ផល​បាន​ពី​ ​១០​ ​ទៅ​ ​១៥​ តោន​ក្នុង​មួយ​ឆ្នាំ​ ​និង​រក​ប្រាក់​សរុប​ជិត​ ៤ ម៉ឺន​ដុល្លារ​ ​ក្នុង​នោះ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ប្រមាណ​ ២ ម៉ឺន​ដុល្លារ ​បន្ទាប់ពី​កាត់​កង​ចំណាយ​ផ្សេង​ៗ


Leave a Reply

Your email address will not be published.Required fields are marked *