តោះ ! មកដឹងពីតម្លៃដីធ្លីនៅតាមបណ្ដាសង្កាត់នីមួយៗក្នុង​ខណ្ឌច្បារ​អំពៅ រាជធានីភ្នំពេញ

ភ្នំពេញ ៖ ខណ្ឌ​ច្បារអំពៅ ត្រូវបានអ្នកជំនាញ និងអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យចាត់ទុកថាជា​តំបន់អភិវឌ្ឍន៍​លំនៅឋាន​ដ៏មានសក្ដានុពល​នៅ​រាជធានីភ្នំពេញ ហើយតម្លៃដីធ្លី​នៅតាមបណ្ដា​សង្កាត់នីមួយៗ​ក្នុង​ខណ្ឌ​មួ​យ​នេះបានកើនឡើង​ជា​បន្តបន្ទាប់​ក្រោយ​ពីមាន​ក្រុមហ៊ុនអភិវឌ្ឍន៍​លំនៅឋាន​ជាច្រើនចូលទៅ​អភិវឌ្ឍន៍​ និងផ្គត់ផ្គង់ជូនអតិថិជន​ដែលមានតម្រូវការ ​ជាពិសេស​តំបន់ជាប់បណ្ដោយ​ផ្លូវជាតិ​លេខ​១​ ។​

ថ្ងៃនេះ​ AMS ​នឹង​បង្ហាញជូនពីតម្លៃធ្លីនៅតាមសង្កាត់​នានា​ក្នុ​ងខណ្ឌ​ច្បារ​អំពៅ​ ដើម្បីជា​ទុននៃចំណេះដឹងគោលសម្រាប់​អ្នក​វិនិយោគ​ក៏ដូចជា​ម្ចាស់​ដីធ្លី​ក្នុងការ​ពិចារណាលើការ​ដាក់តម្លៃលក់​។

១- សង្កាត់​ច្បារអំពៅទី​១ ៖ តំបន់​នេះ​មានទីតាំង​នៅជិត​រាជធានីភ្នំពេញជាង​គេ​ ហើយក៏ចាត់ទុកជា​តំបន់​ដែលមានតម្លៃដីធ្លីខ្ពស់ជាង​គេ​ដែរ ក្នុងនោះតំបន់នៅជាប់ផ្លូវ​សំខាន់ ឬផ្លូវ​ធំមានតម្លៃចន្លោះ​ពី​ ១ ៥០០ដុល្លារ​អាមេរិក ទៅ ​៣ ៧០០​ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ ហើយដីនៅជាប់ផ្លូវតូច​មានតម្លៃចន្លោះពី​ ៥០០ដុល្លារ​អាមេរិក ​ទៅ ​១ ៦០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ ។​

២- សង្កាត់​ច្បារអំពៅទី​២​  ៖ តម្លៃដីធ្លី​នៅក្នុង​សង្កាត់​មួយ​នេះគឺមិនខុសពី​តម្លៃដីធ្លីនៅសង្កាត់ច្បារអំពៅទី​១​នោះទេ ​សម្រាប់​ដីនៅជាប់ផ្លូវធំ ប៉ុន្តែសម្រាប់​ដីនៅជាប់ផ្លូវតូច​មានតម្លៃចន្លោះ​ពី ៥០០ដុល្លារ ​ទៅ ១ ១០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ ។​

៣- សង្កាត់​និរោធ ​៖ សង្កាត់និរោធ​ជា​តំបន់ដែលចាត់ទុកថា​មានតម្លៃខ្ពស់​បន្ទាប់ពីសង្កាត់ច្បារអំពៅទី១​ និងទី២ ដោយ​ក្នុងមួយម៉ែត្រ​វាមានតម្លៃចន្លោះពី​១ ៣០០ដុល្លារអាមេរិក ​ទៅ ​២ ៩០០​ដុល្លារ​អាមេរិក សម្រាប់​ដីនៅជាប់​ផ្លូវធំ និង ​៥០០ដុល្លារ​អាមេរិក ទៅ​ ១ ៣០០ដុល្លា​រអាមេរិក​សម្រាប់​ដីនៅជាប់ផ្លូវ​តូច ។

៤- សង្កាត់វាល​ស្បូវ ៖ សង្កាត់​នេះ​ក៏មានការអភិវឌ្ឍ​លំនៅឋានគួរឱ្យកត់សម្គាល់​ដែរ ហើយតម្លៃដីធ្លីនៅតំបន់​នេះឃើញថា​ហក់ឡើង​គួ​រសម​ដែរ ។ ក្នុងមួយម៉ែត្រការ៉េ​ដីនៅតាមបណ្ដោយផ្លូវធំៗ មានតម្លៃចន្លោះ​ពី ​៧០០ដុល្លារអាមេរិក ទៅ ១ ៨០០​ដុល្លារអាមេរិក និង​ដីនៅតាមបណ្ដោយផ្លូវ​តូចៗមានតម្លៃ​ ២០០ដុល្លារ ទៅ​ ៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។​

៥- សង្កាត់ព្រែ​កប្រា ៖ តម្លៃដីធ្លីនៅក្នុ​ងសង្កាត់មួយនេះ​នៅតាមបណ្ដោយផ្លូវធំ​មានតម្លៃចន្លោះ ៦០០ដុល្លារ​អាមេរិក ​ទៅ​ ១ ៣០០ដុល្លា​រអាមេរិក​ និង​តម្លៃចន្លោះពី​២០០ដុល្លា​រអាមេរិក ទៅ ​៦០០ដុល្លារអាមេរិក​ក្នុងមួយ​ម៉ែត្រការ៉េ​សម្រាប់ដីនៅតាមបណ្ដោយផ្លូវតូច​ៗ ។​

៦- សង្កាត់​ព្រែក​ឯង ៖ សង្កាត់​ព្រែក​ឯង​តម្លៃដីធ្លី​ប្រហាក់​ប្រហែល​នឹង​សង្កាត់ព្រែកប្រាដែរ​ ក្នុងនោះ​ដីនៅ​តាមផ្លូវ​ធំមានតម្លៃ​ចន្លោះពី ​៤០០ដុល្លារ​អាមេរិក ទៅ​ ១ ៣០០​ដុល្លារអាមេរិក​ និង​នៅតាមផ្លូវតូច​ៗមានតម្លៃ​ចន្លោះពី​ ២០០ដុល្លារ ​ទៅ ​៤០០ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រការ៉េ។

៧- សង្កាត់ក្បាលកោះ​ ៖ សង្កាត់​ក្បាល​កោះ​តម្លៃដីធ្លីឃើញថា​មានចន្លោះពី ​៣០០ដុល្លារអាមេរិក ទៅ ​៩០០​ដុល្លារអាមេរិក​សម្រាប់​ដីនៅជាប់ផ្លូវធំ និង​១០០ដុល្លារ ទៅ​ ៤០០ដុល្លា​រអាមេរិក​ក្នុងមួយម៉ែត្រការ៉េ​សម្រាប់​​ដីជាប់​ផ្លូវតូច ។

៨- ​សង្កាត់​ព្រែកថ្មី ៖ ព្រែកថ្មីចាត់ទុកជា​សង្កាត់​ដែលមានតម្លៃដីធ្លីទាប​ជាង​គេ​ក្នុង​ចំណោម​បណ្ដាសង្កាត់​នានា​ក្នុ​ងខណ្ឌច្បារអំពៅ ក្នុងនោះ​នៅតាមបណ្ដោយផ្លូវធំ​ដីអាច​មានតម្លៃចន្លោះពី​ ២០០ដុល្លារ ​ទៅ​ ៧០០​ដុល្លា​រអាមេរិក​ក្នុងមួយម៉ែត្រការ៉េ និង​តម្លៃ​ពី ៤០ដុល្លារ​ ទៅ ​២៣០​ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ​សម្រាប់​ដី​នៅ​តាមបណ្ដោយ​ផ្លូវតូចៗ  ។

គួរកត់សម្គាល់ថា តំបន់ច្បារ​អំពៅ ត្រូវបានគេ​រំពឹងថា​នឹង​​មានការទាក់ទាញការ​អភិវឌ្ឍ​កាន់តែខ្លាំង​បន្ថែម​ទៀត ​ជាពិសេស​ទៅលើការ​អភិវឌ្ឍលំនៅឋាន​ ស្របនឹងរាជរដ្ឋាភិបាល​កំពុង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីដើម្បីសម្រួល​ការ​ធ្វើ​ចរាចរណ៍​ពីច្បារអំពៅ​ចូលភ្នំពេញ និងពីភ្នំពេញទៅកាន់ច្បារអំពៅ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ