ខណៈពេលបច្ចេកវិទ្យាហិរញ្ញវត្ថុរីកចម្រើន បញ្ហាវិសមភាពឌីជីថល និងហានិភ័យសាយប័រមិនគួរមើលរំលងនោះទេ

ភ្នំពេញ ៖ បើទោះបីជាការរីកចម្រើន និងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុបន្តកើនឡើងឥតឈប់ឈរដែលនឹងនាំមកនូវគុណប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិក៏ដោយ ក៏ផលអវិជ្ជមាននៃឌីជីថលូបនីយកម្ម ដូចជាវិសមភាពឌីជីថល និងហានិភ័យសាយប័រ មិនគួរត្រូវបានមើលរំលងនោះទេ ដើម្បីឈានទៅដល់ការសម្រេចឱ្យបាននូវចក្ខុវិស័យនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបប្រសិទ្ធភាព។

ថ្លែងក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩ ក្រោមប្រធានបទស្តីពី «ដំណើរឆ្ពោះទៅកាន់ការស្តារឡើងវិញ និងភាពធន់ក្រោយកូវីដ-១៩» នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា​  កន្លងមក គេបានសង្កេតឃើញថារបៀបរបបរស់នៅក្នុងសង្គម និងការបម្រើការងារនៅតាមស្ថាប័ននានា មានការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយបានប្ដូរទៅរកការប្រើប្រាស់ប្រព័ន្ធអនឡាញកាន់តែច្រើន មិនថាក្នុងអាជីវកម្ម ការងារ ឬការអប់រំនោះទេ។

លោកជំទាវ បានថ្លែងបន្តថា និន្នាការនៃការប្រើប្រាស់បច្ចេកវិទ្យានឹងបន្តកើនឡើងឥតឈប់ ដែលនឹងនាំមកនូវគុណប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនផលិតភាព និងអាចរួមចំណែកកាត់បន្ថយថ្លៃដើម និងបញ្ហាអតិផរណា ដែលយើងបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

ក្នុងន័យនេះ ការធ្វើទំនើបកម្មប្រព័ន្ធធនាគារនារយៈពេលកន្លងមកនេះ ជាពិសេសប្រព័ន្ធទូទាត់ បានរួមចំណែកដល់ការទ្រទ្រង់សកម្មភាពអាជីវកម្មខ្នាតតូច និងមធ្យម ក្នុងអំឡុងវិបត្តិកូវីដ-១៩ និងបានទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ ដោយបានជួយកាត់បន្ថយការប៉ះពាល់ផ្ទាល់ កាត់បន្ថយការធ្វើដំណើរមិនចាំបាច់ និងរក្សាគម្លាតសង្គមជាដើម ស្របពេលដែលទំនើបកម្មសេវាហិរញ្ញវត្ថុបានលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ឬការប្រើប្រាស់សេវាហិរញ្ញវផ្លូវការនៅតាមតំបន់ជនបទឱ្យកាន់តែប្រសើឡើងផងដែរ។

លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងដូច្នេះថា យ៉ាងណាមិញ ផលអវិជ្ជមាននៃឌីជីថលូបនីយកម្មមិនគួរត្រូវបានមើលរំលងនោះទេ ដូចជា វិសមភាពឌីជីថល និងហានិភ័យសាយប័រ។ ជាការពិត ឌីជីថលូបនីយកម្មបានផ្ដល់លទ្ធភាពដល់ប្រជាជនរស់នៅតាមតំបន់ដាច់ស្រយាលអាចទទួលបានសេវាកម្មចាំបាច់ផ្សេងៗ រួមទាំងសេវាហិរញ្ញវត្ថុ ដែលពួកគាត់អាចនឹងមិនទទួលបាន ប្រសិនបើគ្មានទំនើបកម្មផ្នែកបច្ចេកវិទ្យានោះទេ។

លោកជំទាវ បានបន្តថា ឌីជីថលូបនីយកម្មក៏ទាមទារនូវកត្តាជាមូលដ្ឋានមួយចំនួនផងដែរ គឺលទ្ធភាពក្នុងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសេវាអ៊ីនធឺណិតដែលមានតម្លៃសមរម្យ បើពុំនោះសោត ឌីជីថលូបនីយកម្ម អាចបង្កការកើនឡើងនៃវិសមភាពសង្គម។ ក្រៅពីនេះ បញ្ហាសំខាន់មួយទៀតគឺហានិភ័យសាយប័រ ដែលអាចនាំឱ្យមានការបែកធ្លាយព័ត៌មានសំងាត់ផ្ទាល់ខ្លួន និងការក្លែងបន្លំនានាតាមប្រព័ន្ធអនឡាញ។

ដើម្បីប្រសើរឡើងនូវការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ លោកជំទាវបណ្ឌិត ជា សិរី  បានលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានតម្លៃសមរម្យ មិនគ្រប់គ្រាន់ទេក្នុងការបង្កើនការប្រើប្រាស់ប្រព័ន្ធឌីជីថល ប្រសិនបើអក្ខរកម្មឌីជីថលក្នុងចំណោមប្រជាជនមានកម្រិតទាប។ លើសពីនេះ អ្នកដែលមានជំនាញឌីជីថលទាប តែងប្រឈមនឹងហានិភ័យខ្ពស់ ដោយងាយត្រូវបានគេលួងលោមបោកបញ្ឆោតតាមប្រព័ន្ធអនឡាញដែលធ្វើឱ្យមានការខាតបង់។

លោកជំទាវបានថ្លែងថា ៖

“ក្នុងន័យនេះ កម្ពុជាត្រូវខិតខំបន្ថែមទៀត ដើម្បីបញ្ជ្រាបចំណេះដឹងឌីជីថល ដោយធានាថាប្រជាពលរដ្ឋគ្រប់រូប និងគ្រប់វ័យត្រូវទទួលបានការអភិវឌ្ឍ ដោយស្មើភាព និងមិនមានបុគ្គលណាមួយត្រូវបានបោះបង់នៅក្នុងយុគសម័យឌីជីថល គួបផ្សំនឹងជំនាញបច្ចេកទេសផ្សេងៗដល់ប្រជាពលរដ្ឋគ្រប់វ័យ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយផ្លែផ្កា”

លោកជំទាវឱ្យដឹងទៀតថា ហេតុនេះ សេវាកម្មដែលមានស្រាប់ និងមិនបានប្រើប្រាស់ប្រព័ន្ធឌីជីថល ដែលកំពុងត្រូវបានដាក់ឱ្យប្រើប្រាស់ដោយសា្ថប័នឯកជន និងសាធារណៈនាពេលកន្លងមក គួរត្រូវបានបន្តប្រើប្រាស់ទន្ទឹមគ្នានឹងសេវាកម្មតាមបែបឌីជីថល ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបជាពិសេសប្រជាពលរដ្ឋវ័យចំណាស់ នៅតែមានលទ្ធភាពទទួលបានសេវាកម្មនានាប្រកប ដោយភាពងាយស្រួល។

ឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានថ្លែងថា បច្ចេកវិទ្យាហិរញ្ញវត្ថុមានសក្តានុពលខ្ពស់ទាំងនៅក្នុងការអភិវឌ្ឍវិស័យធនាគារ ក៏ដូចជាការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ និងវិស័យហិរញ្ញវត្ថុវិមជ្ឈការផងដែរ។ ឯកឧត្តមបន្តថា បានលើកឡើងថា សកម្មភាពធំៗទាំង៣ ក្នុងវិស័យធនាគារ ដែលរួមមានការទូទាត់, ការសន្សំ, និងការផ្តល់កម្ចី គឺមានភាពល្អប្រសើរ និងមានការអភិវឌ្ឍច្រើនគួរឱ្យកត់សម្គាល់។

ឯកឧត្តមបណ្ឌិត បានថ្លែងបន្តថា ៖

“និន្នាការថ្មីៗដែលមានសក្តានុពលមួយចំនួនទៀតដែលរួមមានដូចជា Open Banking និងរូបិយប័ណ្ណឌីជីថលធនាគារកណ្តាល (Central Bank Digital Currency) គួរតែត្រូវបានយកចិត្តទុកដាក់បន្ថែមទៀត ដោយគិតគូរលើទិសដៅ និងគោលនយោបាយ ដើម្បីធានាបាននូវការការពារហានិភ័យដែលកើតចេញពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីទាំងនេះ”

សូមបញ្ជាក់ផងដែរថា ដោយមើលឃើញពីសក្តានុពលនៃវិស័យបច្ចេកវិទ្យាឌីជីថលនេះ, រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្ត “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” កាលពីឆ្នាំ ២០២១ និងបានដាក់ឱ្យអនុវត្តជាផ្លូវការនូវ “គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥” ក្នុងឆ្នាំ២០២២នេះ ដែលជាក្របខណ្ឌរួមក្នុងគោលដៅជំរុញដំណើរការបរិវត្តកម្មឌីជីថលលើគ្រប់តួអង្គក្នុងសេដ្ឋកិច្ច-សង្គមជាតិកម្ពុជាទាំងមូល។ គោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ, ការទាក់ទាញវិនិយោគក្នុងស្រុក និងក្រៅស្រុក, ការជំរុញការបង្កើតធុរកិច្ចថ្មី និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ, ការបង្កើនផលិតផល និងសេវាកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ, និងការលើកកម្ពស់ភាពប្រកួតប្រជែងសេដ្ឋកិច្ច៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/09/2026

បើ​ទោះ​បីជា​គ្មានរុស្ស៊ី ក៏អឺរ៉ុប​អាច​រស់នៅ​បាន​ដែរ គ្រាន់តែមិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ប្រសិនបើ​ជ្រើសរើស​ធ្វើជា​សត្រូវ​ជាមួយ​រុស្ស៊ី​​

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង