តោះ ! មកដឹងពីចំនួនទឹកប្រាក់ចំណាយសាងសង់លើផ្លូវល្បឿនលឿនទាំង​៣របស់កម្ពុជា

ភ្នំពេញ ៖​ កម្ពុជា​បានចាប់ផ្ដើមសាងសង់ផ្លូវល្បឿនលឿន​ដំបូងគេរបស់ខ្លួនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ និងបានសម្រេច​ជាស្ថាពរ​ដោយបានដាក់ដំណើរការ​តាំងពីចុងឆ្នាំ២០២២​កន្លងទៅ។ ជាបន្ទាប់ កម្ពុជា​បាន​ប្រកាស​បើក​ការដ្ឋានសាងសង់​ផ្លូវល្បឿនលឿនទី២របស់ខ្លួនពីភ្នំពេញទៅកាន់​ក្រុង​បាវិត​ខេត្តស្វាយរៀង និង​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសិក្សា​ផ្លូវល្បឿនលឿន​ខ្សែទី​៣ ពីភ្នំពេញទៅ​កាន់ខេត្ត​សៀមរាប និងបន្តទៅ​ប៉ោយ​​ប៉ែត​ខេត្ត​បន្ទាយ​មានជ័យ។ ដឹងទេថា តើ​ផ្លូវល្បឿនលឿន​ទាំង​៣ខ្សែ​របស់កម្ពុជា​ដែលបានចំណាយ និងកំពុងត្រៀមសាងសង់ក្នុងពេលឆាប់ៗនេះមានទំហំសរុបប៉ុន្មាន?

១- ផ្លូវល្បឿនលឿន​ទី១ តភ្ជាប់ពីភ្នំពេញទៅកាន់ខេត្ត​ព្រះសីហនុ ត្រូវបានចំណាយ​អស់​ទឹកប្រាក់ប្រមាណ​ ២០០០​លានដុល្លារអាមេរិក ដែលផ្លូវល្បឿនលឿន​នេះមានប្រវែង ១៨៧​គីឡូម៉ែត្រ ​ជា​ការ​វិនិយោគ​របស់ក្រុមហ៊ុនឯកជនមកពីប្រទេស​ចិន ។ ផ្លូវមួយខ្សែ​នេះ​បានដាក់​ដំណើរការ​កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣​ ហើយមួយខែ​ដំបូង​ក្រុមហ៊ុន​បានអនុញ្ញាតឱ្យ​យានយន្ត​ធ្វើដំណើរឆ្លងកាត់​មិនគិត​កម្រៃ​សេវា​ឡើយ ដោយ​ហេតុថា​កម្ពុជាទើបតែ​មានផ្លូវល្បឿនលឿនលើកដំបូង​និងចង់ឱ្យ​ពលរដ្ឋ​សាកល្បងបើក​បរ​យកប​ទ​ពិសោធន៍ ។

២- ផ្លូវល្បឿនលឿន​ខ្សែទី​២ ពីភ្នំពេញ​ទៅ​កាន់ក្រុង​បាវិត​ ខេត្ត​ស្វាយ​រៀង​វិញ​ មានប្រវែង​ជាង​១៣០​គីឡូ​ម៉ែត្រ​ បានប្រកាស​បើក​ការដ្ឋាន​សាងសង់​កាលពីថ្ងៃទី​០៧​ខែមិថុនា ឆ្នាំ២០២៣​ ត្រូវបាន​គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ១៣០០លានដុល្លារ​អាមេរិក​។  ផ្លូវនេះក៏ជាការ​វិនិយោគរបស់ក្រុមហ៊ុន​ឯកជន​មក​ពីប្រ​ទេស​ចិន​ដែរ គឺជាក្រុមហ៊ុនតែមួយដែល​វិនិយោគ​លើ​ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ។​

៣- គម្រោងផ្លូវ​ល្បឿនលឿន​មួយខ្សែទៀត​ ( ខ្សែទី៣)ពីភ្នំពេញ-សៀមរាប-ប៉ោយ​ប៉ែត​ ក៏បានចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​​​ក្របខណ្ឌ​​រួចរាល់ដែរ កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣​។ ផ្លូវ​នេះ​គ្រោងនឹ​ងចំណាយ​ថវិកា​ប្រមាណ​ ៤​០០០​លានដុល្លារអាមេរិក មានប្រវែង ៤០០គីឡូម៉ែត្រ​បែងចែកជា​ពីរកំណាត់ ដោយពីភ្នំពេញ សៀមរាប​មាន​ប្រវែង ២៥០គីឡូម៉ែត្រ​ និ​ងពីសៀមរាប​ទៅ​ប៉ោយប៉ែត មានប្រវែង ១៥០​គីឡូម៉ែត្រ​ទៀត ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ​ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ ​និងដឹកជញ្ជូន​បានមានប្រសាសន៍ថា ​​ជាទូទៅ​ផ្លូ​វល្បឿន​លឿន​​នីមួយៗតាមស្តង់ដារ​ក្នុងមួយគីឡូម៉ែត្រ​ត្រូវចំណាយទឹកប្រាក់១០​លានដុល្លារអាមេរិក​ វាអាច​កើនឡើង​ជាង​​នេះក្នុងករណី​ទំនិញហក់ឡើងថ្លៃបន្ត​ទៀត ជាក់ស្ដែ​ងក្នុង​វិបត្តិ​នៃអតិផរណា​ពិភពលោក​ដូច​នា​ពេលប​ច្ចុប្ប​​ន្ន​នេះជាដើម ​។​

ឯកឧត្តម​បានបន្តឱ្យដឹងថា​ ផ្លូវល្បឿនលឿនរបស់កម្ពុជា​ចាប់ផ្ដើម​អភិវឌ្ឍ​ន៍​ជា​បន្តបន្ទាប់ ដោយកាលពីមុន​កម្ពុជា​មិនទាន់មានសូម្បីមួយនៅឡើយទេ តែចាប់ផ្ដើម​មានមួយហើយក៏មាន​ពីរ ហើយក៏ចាប់ផ្ដើម​មានបី និង​អាច​មាន​ដល់គម្រោងទី​៤ដែរ ។

សរុបជារួម សម្រាប់តែថវិកាសម្រាប់វិនិយោគទៅលើគម្រោងផ្លូវល្បឿនលឿនទាំង៣ខ្សែនៅកម្ពុជា (គម្រោងទី១ ទី២ និងគម្រោងទី៣) មានទំហំរហូត​ដល់ប្រមាណ ៧៣០០លានដុល្លារអាមេរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ