បរទេស៖ ក្រោយពេលដែលមានការរីករាលដាលនៃវីរុសកូវីដពូជថ្មី Delta Variant នៅទូទាំងប្រទេសរួចមក រដ្ឋធានីក្រុងម៉ានីលដែលមានពលរដ្ឋជាង២៤លាននាក់ត្រូវបានប្រកាសបិទដោយសារការគំរាមកំហែងកើនឡើងសាជាថ្មី។
យោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយ The Philippine Star បានបង្ហាញថា សេដ្ឋកិច្ចដែលបានបាត់បង់គិតត្រឹមតែតំបន់ប្រជុំជនរបស់ទីក្រុងម៉ានីលប៉ុណ្ណោះព្រមទាំងតំបន់ក្បែរខាងខ្លះផងដែរបានកើនឡើងទៅដល់១៥៩ពាន់លានប៉េសូ ឬត្រូវជា ២,៩៨ពាន់លានដុល្លារអាមេរិក ខណៈដែលមនុស្សសរុប ៤៤៤ ០០០នឹងត្រូវបាត់បង់ការងារ ហើយប្រមាណ ១៧៧ ០០០នាក់ទៀតនឹងធ្លាក់ចូលទៅក្នុងបន្ទាត់នៃភាពក្រីក្រ។

ការប្រកាសបិទទ្វាចុងក្រោយនេះសម្រាប់ទីក្រុងម៉ានីលនឹងបន្តធ្វើឡើងរហូតដល់ថ្ងៃទី២០ ខែសីហានេះ ហើយក៏ជាការប្រកាសបិទលើកទី៣ ផងដែរក្រោមច្បាប់រឹតបន្តឹងគិតចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត ហើយត្រូវបានគេរំពឹងថានឹងកាន់តែធ្វើឲ្យសេដ្ឋកិច្ចដុនដាប ជាពិសេសប្រាក់ចំណាយជាប្រចាំថ្ងៃទៅលើកម្លាំងការងារ។
នៅក្នុងច្បាប់នៃការបិទទ្វាក្រុងសាជាថ្មីលើកនេះត្រូវបានគេកំណត់អនុញ្ញាតឲ្យតែអជ្ញាធរ បុគ្គលចាំបាច់សម្រាប់ធ្វើដំណើរចេញមកទិញម្ហូបអាហារ ឬធ្វើដំណើរដើម្បីទិញថ្នាំពេទ្យព្រមទាំងបុគ្គលិកដែលធ្វើការជួរមុខប្រយុទ្ធប្រឆាំងនឹងកូវីដប៉ុណ្ណោះដែលអាចចេញក្រៅផ្ទះបាន។

ហ្វីលីពីនត្រូវបានគេចាត់ទុកថាជាប្រទេសទី២បន្ទាប់ពីឥណ្ឌូនេស៊ីដែលទទួលរងការវាយប្រហារអាក្រក់ជាងគេបំផុតដោយកូវីដនៅក្នុងតំបន់អាស៊ីដោយមនុស្សសរុបប្រមាណជា១,៥៨លាននាក់ ហើយដែលបានឆ្លងវីរុសកូវីដនិងប្រមាណជា២៧ ៧២២ករណីបានបាត់បង់ជីវិត ដែលវាត្រូវបានក្រុមអ្នកជំនាញព្យាករណ៍ថានឹងអាចខាតបង់សេដ្ឋកិច្ចកើនឡើងទៅដល់ ៤៣ភាគរយ គឺច្រើនឡើងខ្លាំងជាងការព្យាករណ៍លើកមុនថែមទៀតផងដែរ។ អ្វីដែលកាន់តែអាក្រក់ជាងនេះនោះគឺថាហ្វីលីពីនជាប្រទេសដែលមានអត្រានៃអ្នកចាក់វ៉ាក់សាំងតិចជាងគេ ដោយគិតមកត្រឹមពេលនេះមនុស្សប្រមាណជាង១០លាននាក់ប៉ុណ្ណោះដែលបានទទួលយកការចាក់វ៉ាក់សាំង ឬត្រូវជាង១០ភាគរយនៃពលរដ្ឋសរុប ឬមានន័យថាមានពលរដ្ឋហ្វីលីពីនជាង១០០លាននាក់ទៀតមិនទាន់បានសម្រេចចិត្តមកទទួលយកវ៉ាក់សាំងនៅឡើយទេ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content