ដំណាំតាសក់ផ្អែម ងាយស្រួលដាំ និងឆាប់ទទួលបានផល

ភ្នំពេញ ៖ តាសក់ផ្អែម មានឈ្មោះជាភាសាអង់គ្លេស Cantaloupe (Muskmelon) ជាប្រភេទដំណាំយកផ្លែថ្មីមួយ ដែលបាននាំចូលមកដាំដុះជាងមួយទសវត្សរ៍មកហើយនៅកម្ពុជា ហើយប្រជាជនទូទៅចាប់ផ្តើមស្គាល់ និងដឹងពីរសជាតិផ្អែមឈ្ងុយរបស់វា។ ដំណាំប្រភេទនេះងាយស្រួលក្នុងការដាំដុះ និង​ឆាប់ទទួលបានផលថែមទៀតផង។

លោក លោក នី ប៊ុនថា មានទីលំនៅស្រុកស្រែអំបិល ខេត្តកោះកុង និងជាស្ថាបនិក «រៀនដាំ» មានជំនាញផ្នែកកសិកម្ម និងជាអ្នកចូលចិត្តធ្វើវីដេអូផ្តល់ចំណេះដឹងកសិកម្មផងដែរនោះ បានមានប្រសាសន៍ឱ្យដឹងថា ដំណាំតាសក់ផ្អែមជាដំណាំងាយស្រួលដាំ ដែលអាចដាំដុះបានទាំងលក្ខណៈអាជីវកម្ម ឬក៏លក្ខណៈគ្រួសារខ្នាតតូច ហើយថែមទាំងមានទីផ្សារខ្ពស់ លក់បានតម្លៃថ្លៃគួរសមផងដែរ។

លោកបន្ថែមថា តម្លៃតាសក់ផ្អែមគេអាចលក់បានចន្លោះពី ៥ ០០០ ទៅដល់ ១២ ០០០រៀលក្នុងមួយគីឡូក្រាម ឬបងប្អូនខ្លះអាចលក់ជាផ្លែចន្លោះពី ២-៥ ដុល្លារក្នុងមួយផ្លែផងដែរ ហើយគេក៏អាចដាំជាលក្ខណៈគ្រួសារក្នុងសួនបន្លែក៏អាចដាំបាន ដោយពុំចាំបាច់ត្រូវការដីចំការធំៗនោះ។

ចំណែកការប្រមូលផលតាសក់ផ្អែមខុសៗគ្នាទៅតាមពូជ ចន្លោះពី ៦៥ – ៧៥ ថ្ងៃ ដែលរាងយូរជាងតាសក់ធម្មតាបន្តិច អាស្រ័យលើការថែទាំ និងតាមលក្ខខណ្ឌទំហំចំការដោយការដាំលក្ខណៈអាជីវកម្មគេមានប្រើជីគីមីបន្ថែមទៀត តែសម្រាប់ទំហំតូចគេអាចប្រើជីកំប៉ុស្តិ៍ដែលបានមកពីការកែច្នៃកាកសំណល់ផ្សេងៗកាន់តែប្រសើរ។

តាសក់ផ្អែមដាំដុះដោយប្រើទ្រើង ឬចំណារស្រដៀងនឹងតាសក់ចំណារដែល ប៉ុន្តែផ្លែវាមានរាងមូលៗស្រដៀងទៅនឹងផ្លែឪឡឹក។ តាសក់ប្រភេទនេះ ជាដំណាំត្រូវការពន្លឺថ្ងៃគ្រប់គ្រាន់សម្រាប់ការលូតលាស់ ហើយងាយរងជំងឺ និងសត្វល្អិតបំផ្លាញ។ យ៉ាងណាក៏ដោយ បើទោះបីវាជាដំណាំដែលអាចដាំដុះបានពេញមួយឆ្នាំ ប៉ុន្តែរដូវកាលដែលល្អសម្រាប់ដាំដុះ គឺនៅរដូវប្រាំងព្រោះថារដូវវស្សាកសិករច្រើនជួបប្រទះបញ្ហា។ គេច្រើនដាំវានៅចុងរដូវវស្សា ឬនៅពេលទឹកភ្លៀងចាប់ផ្តើមអស់ និងស្រកទឹក ពោលគឺចាប់ពីខែវិច្ឆិកា ដល់ខែកុម្ភៈ ដែលអាចប្រមូលផលនៅកំឡុងខែមករា ដល់ខែមេសា។

បើដាំដុះលើដីល្បាយខ្សាច់ តាសក់នឹងផ្តល់ផ្លែតូច តែស្រួយ និងផ្អែមជាងដីល្បាប់កណ្តេង ហើយដើម្បីឱ្យទទួលបានផល និងគុណភាពល្អ កសិករគួរប្រើប្រាស់ជីកំប៉ុស្តិ៍បីប្រភេទគឺកំប៉ុស្តិ៍គោក កំប៉ុស្តិ៍ទឹកបំប៉នស្លឹកដើម និងកំប៉ុស្តិ៍ទឹកជំនួយឱ្យផ្លែផ្អែម។

គូសបញ្ជាក់ផងដែរថា ក្រៅពីមានរសជាតិផ្អែមឈ្ញុយឆ្ងាញ់ ត្រសក់ផ្អែមមានអត្ថប្រយោជន៍យ៉ាងច្រើនដូចជាសំបូរប៉ូតាស្យូមដែលអាចរារាំងការកើនឡើននូវសម្ពាធឈាម ជួយដល់សុខភាពបេះដូង សំបូរជាតិសរសៃល្អសម្រាប់ការបន្ទោបង់ សំបូរប្រូតេអ៊ីនដែលហៅថាខូឡូចែនដែលអាចពន្យាភាពចាស់របស់ស្បែក សំបូរវីតាមីនអា និងបេតាការ៉ូទីនល្អសម្រាប់សុខភាពភ្នែក សំបូរការបូនអ៊ីដ្រាត និងអាចជួយការពារកំណរគ្រោះតម្រង់នោមបានថែមទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី