មេនូឡាយហ្វ៍ បន្តភាពជាដៃគូ​ឧបត្ថម្ភគាំទ្រផ្តាច់មុខ​ “ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង​នៅអង្គវត្ត”

ភ្នំពេញ ៖ ក្នុង​ពិធី​ចុះ​ហត្ថលេខានៅ​ថ្ងៃ​ទី២៨ ខែ ​មីនាឆ្នាំ២០២៥ ក្រុមហ៊ុន មេនូឡាយហ្វ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន​ប្រកាសជាផ្លូវការនូវការបន្ត​ភាពជាដៃគូក្នុងការឧបត្ថម្ភគាំទ្រផ្តាច់មុខ «​ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅ​អង្គរវត្ត»។ ពិធីនេះមានការចូលរួមពីវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក រួមជាមួយលោក សែម ផល្លា នាយកប្រតិបត្តិនៃគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅកម្ពុជា និងជាពិសេស ក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់លោក Roy Gori អគ្គនាយក និងជាប្រធាន ក្រុមហ៊ុន មេនូឡាយហ្វ៍ ជាសកល ព្រមទាំងវត្តមានលោក​ ចាន់ រដ្ឋា អគ្គ​នាយក​​ ​​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា ផងដែរ។

ការបន្តភាពជាដៃគូនេះ ​បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ចំពោះការឧបត្ថម្ភផ្តាច់មុខគាំទ្រព្រឹត្តិការណ៍ជាតិ​នេះរហូតដល់ឆ្នាំ២០៣០ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងខែធ្នូ ក្នុងនាមជាព្រឹត្តិការណ៍កីឡាសប្បុរសធម៌ដ៏ធំបំផុត​នៅអង្គរវត្តដែលជាតំបន់បេតិកភណ្ឌពិភពលោកប្រចាំប្រទេសកម្ពុជា។

Seriously experienced event photography by www.SNAPP.media

លោក ចាន់ រដ្ឋា មានប្រសាសន៍ថា៖ “តាមរយៈភាពជាដៃគូ​នេះ យើងបានប្រែក្លាយកម្មវិធីរត់ប្រណាំងមួយ​ ទៅជាព្រឹត្តិការណ៍កីឡាជាតិដ៏អស្ចារ្យ និងធំជាងគេប្រចាំឆ្នាំ ​ដែលទាក់ទាញភ្ញៀវទេសចរ​ពីជុំវិញពិភពលោកមកកាន់ខេត្តសៀមរាបនៃប្រទេសកម្ពុជាដ៏ស្រស់ស្អាត។” លោកបន្ថែមថា៖ “ព្រឹត្តិការណ៍ឆ្នាំ២០២៤ កន្លងទៅ បានបំបែកកំណត់ត្រាថ្មី​ដោយមានអ្នកចូលរួមខ្ពស់បំផុតច្រើនជាងឆ្នាំណាៗទាំងអស់ ជាពិសេស មានការចូលរួមពីអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដោយ​វត្តមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រួមទាំងអត្តពលិកជាតិ និងអន្តរជាតិសរុបចំនួន ១៤,៣៧០ នាក់ មកពី ៨៧ ប្រទេស។ ខ្ញុំពិតជារំភើបពេកក្រៃដែលបានឃើញការចូលរួមដោយផ្ទាល់យ៉ាងច្រើនកុះករ ​​អមដោយការ​សាទរ និង​ការ​គាំទ្រដ៏ធំធេងនេះ។ ជាមួយគ្នានេះ ជំនួបជាមួយ​​នាយក​រដ្ឋមន្ត្រីក៏​បានស្តែងឲ្យឃើញពី​ការផ្តល់តម្លៃ ​និងការ​ទទួល​ស្គាល់​របស់​លោកចំពោះការចូលរួម​របស់ មេនូឡាយហ្វ៍​ ​ក្នុង​​​កំណើន​សេដ្ឋកិច្ច​កម្ពុជា។”

Seriously experienced event photography by www.SNAPP.media

ឯកឧត្តម វ៉ាត់ ចំរើន បានបង្ហាញពីចំណាប់អារម្មណ៍របស់លោក​ដោយមានប្រសាសន៍ថា៖ “ការគាំទ្ររបស់ មេនូឡាយហ្វ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកព្រឹត្តិការណ៍រត់ប្រណាំង​ពីអ្នករត់ត្រឹមតែ ៣០០ នាក់ក្នុងឆ្នាំ ១៩៩៦ នៅពេលចា​ប់ផ្តើមកម្មវិធីដំបូង រហូត​ដល់​ ១៤4,៣៧០ នាក់កាលពីខែធ្នូ​នេះ​ ជាពិសេសក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រីដែលបានចូលរួមដោយផ្ទាល់។ ​នេះគឺជាសក្ខីភាព​ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្រោមគោលដៅរួមគ្នាគឺ ជំរុញកំណើនសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ជួយប្រជាជនឱ្យរស់នៅប្រកបដោយសុខភាពល្អ និងជីវិតកាន់តែប្រសើរ​​​។”

Seriously experienced event photography by www.SNAPP.media

មេនូឡាយហ្វ៍ បានក្លាយជាដៃគូឧបត្ថម្ភគាំទ្រផ្តាច់មុខ​ព្រឹត្តិការណ៍កីឡាជាតិដ៏ធំប្រចាំឆ្នាំនេះតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ហើយបានចូលរួមចំណែកដល់កំណើននៃអ្នកចូលរួមរត់ និងការទទួលស្គាល់ពីអន្តរជាតិ រហូតក្លាយជាព្រឹត្តិការណ៍រត់ប្រណាំងដ៏មានប្រជាប្រិយភាព និងលំដាប់ពិភពលោក។ បន្ថែមពីនេះ ក្នុងឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អ្នករត់ប្រណាំងដែលជាបុគ្គលិករបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ បានផ្តួចផ្តើមកម្មវិធីរៃអង្គាសថវិកាដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរបានចំនួន ១១០,០០០ ដុល្លារអាម៉េ​រិក ​ដើម្បីជួយ​ទ្រទ្រង់ដល់មជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់ធ្ងររបស់កុមារ។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១៥ ថវិកាសរុបប្រមាណ ៧៦០,០០០ ដុល្លារអាម៉េ​រិក ត្រូ​វបានបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គររួចមកហើយ។

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍

ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ពិភពលោក ដែលជួយអតិថិជនយើងធ្វើការសម្រេចចិត្តឲ្យកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរ។ យើងមានស្នាក់ការកណ្តាល ជាសកលនៅទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា ហើយមានប្រតិបត្តិការអាជីវកម្មជា ក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្តា ការិយាល័យនៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក ដែលកំពុងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ និងដំណោះស្រាយធានារ៉ាប់រង ជូនអតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ២០២៤ យើងមានបុគ្គលិកជាង ៣៧,០០០ នាក់ ភ្នាក់ងារធានារ៉ាប់រងជាង ១០៩,០០០ នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជាង 36 លាននាក់ នៅទូទាំងសកលលោក។ យើងធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលបត្រ តូរ៉ុនតូ ញូវយ៉ក និង ទីផ្សារមូលបត្រហ្វីលីពីនហើយនៅលើទីផ្សារមូលបត្រហុងកុងក្រោមឈ្មោះ ៩៤៥។ សម្រាប់ព័ត៌មានបន្ថែមស្ដីពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល សូមចូលទៅកាន់គេហទំព័រ manulife.com.

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេបូឌា

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។​ ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ​ www.manulife.comឬទាក់ទងទៅកាន់លេខទូរស័ព្ទ ១៨០០ ២១១ ២១១.

ទំនាក់ទំនងសារព័ត៌មាន                                

កញ្ញា ជា វិជាន​                                                                             

០៩៦-២៨២៩-៧៩១                                                       

Vichean_chea@manulife.com 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *