រដ្ឋមន្ត្រីក្រសួង​ដែន​ដី ប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់​ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ក្នុងឆ្នាំ២០២៥ នេះ តាមបណ្ដាខេត្ត​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បានប្រកាស​បញ្ចប់​ការ​វាស់វែង​ដីធ្លី ហើយក៏បានប្រគល់​វិញ្ញា​បន​បត្រសម្គាល់​ម្ចាស់អចលនវត្ថុ​​​ជូន​ពលរដ្ឋបន្តបន្ទាប់​ផង​ដែរ។ ជាក់ស្ដែង​​នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋម​ន្រ្តី​ក្រ​សួងរៀបចំដែនដី នគរូបនីយកម្ម បានអញ្ជើញជា​អធិ​ប​តីភា​ព​​ក្នុង​ពិ​ធី​ប្រ​កា​សប​ញ្ច​ប់​ការ​វា​ស់​វែ​ង​ដី​ធ្លី និ​ង​ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៦ ៣៥៥បណ្ណ ក្នុង​ភូមិ​សាស្រ្តខេ​ត្ត​បន្ទាយ​មានជ័យ ។

បើតាម​របាយការណ៍របស់​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ បានឱ្យដឹងថា ​ខេត្ត​បន្ទា​យមា​នជ័​យ​ ជាខេ​ត្តទី៨ ដែលបានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយ​ពីពេល​នេះ​ទៅ​មុខ ក្រសួង​ នឹងធ្វើការគ្រប់គ្រងដីធ្លី​ប្រកបដោយសុវត្ថិភាព និងមានគុណតម្លៃ ។

បើតាម​ប្រសាសន៍ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូប​នីយ​ក​​ម្ម​​ និង​សំណង់ បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ថា ការប្រកាសបញ្ចប់ការវាស់វែងនេះ មិន​មែន​មា​​ន​ន័​យថា​ក្រ​សួ​ងបញ្ឈប់ការវាស់វែងនោះទេ ចំពោះក្បាលដីដែលបានរំលង ឬបង​ប្អូ​ន​ដែល​មិ​​នទាន់​បាន​សុំ​ចុះ​ប​ញ្ជី​ ​ក្រសួង​នៅ​តែបន្តចុះបញ្ជីជូន។ នេះគ្រាន់តែជាការបិទបញ្ចប់យុទ្ធនាការវាស់វែងប៉ុណ្ណោះ ប៉ុន្តែ​ការ​ងា​រ​ប្រចាំ​ថ្ងៃ​របស់​មន្ទី​រ​រៀប​ចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នៅតែធ្វើការជូនបងប្អូនជាធម្មតា ។​

ឯកឧត្តម​បានមានប្រសាសន៍ថា ការ​បញ្ចប់​ការវាស់វែង​ដីធ្លី​ជូន និង​ប្រគល់​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់​អច​ល​ន​វត្ថុ​​ជូនប្រជាពលរដ្ឋ​ នឹងអាចបញ្ចប់វិវាទដីធ្លី​​រវាងពលរដ្ឋ​ និងពលរដ្ឋ និង​រវា​ពលរដ្ឋ ​និងដីរដ្ឋ​ផងដែរ ។ នៅកម្ពុជា​ កាលពីមុនមានទំនាស់ដីធ្លីច្រើន​បំផុត ដែលមានរហូតដល់ជាង​ ២ម៉ឺន​ករណីនៅទូទាំងប្រទេស ប៉ុន្តែមកដល់ពេលនេះ ទំនាស់​ដីធ្លី​នៅសល់​ប្រមាណត្រឹម២០០ករណីប៉ុណ្ណោះ ហើយអាច​នឹង​អស់​នៅក្នុង​ដំណាច់ឆ្នាំ២០២៥​នេះ ។​

ឯកឧត្តម​បន្ថែមថា ការ​ចុះប​ញ្ជីដីធ្លីដែលជា​កម្មសិទ្ធិរ​បស់ក្រសួង ស្ថាប័ន ដូចជា​ដី​តំបន់​ការពារ​របស់ក្រសួ​ង​បរិស្ថាន​ ដីធ្លីដែលជា​កម្មសិទ្ធិ​របស់ក្រសួង​កសិកម្ម និ​ងដីបឹង​របស់ក្រសួងធនធាន​ទឹក និងឧត្តុនិយម នឹង​បញ្ច​ប់​នៅពេលឆាប់ៗនេះ ដោយអាច​នឹង​ចប់​នៅអំឡុងខែ​ធ្នូ ប៉ុន្តែ​ក្រសួងរៀបចំដែន នគរូបនីយកម្ម​ និង​សំ​ណ​ង់ សុំ​ពេល​វេលា​បន្តិច​ដើម្បីសម្អាត​ និងតម្រូវ​ឱ្យបានល្អប្រសើរ ។

ឯកឧត្តម​បានបញ្ជាក់ថា ​សម្រាប់បងប្អូន​ប្រជាពលរដ្ឋ​ដែលមិនទាន់បានវាស់វែង និងចុះបញ្ជីដីធ្លី​ នៅពេលដែល​ក្រុម​ការងារ​ចុះធ្វើការវាស់វែងដោយសារតែគាត់មិនបាននៅនាអំឡុង​ពេលនោះ ពួកគាត់​នៅតែមានសិទ្ធិ ​និង​មាន​ឱកាស​សុំ​ចុះបញ្ជី​ដីរបស់ខ្លួនបានដែរ មិនមែន​ថា​ក្រុមការងារ​ចុះបញ្ជី​ហួស​ហើយ​ពួកគាត់មិនទាន់បាន​ចុះ​នោះ​គឺចុះមិនបាននោះទេ ពោលគឺនៅតែបានដដែល ដូច្នេះហើយ​ទើប​ក្រសួង​សុំ​ពេលវេលា​ដើម្បី​សម្អាត​លើកិច្ច​ការ​ងារ​នេះ  ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *