ក្រសួងឧស្សាហកម្ម និងកម្មវិធី CAPRED ពង្រឹងអភិវឌ្ឍផែនការវិនិយោគវិស័យទឹកស្អាតនៅតាមបណ្តាខេត្ត

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយនឹងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា តាមរយៈកម្មវិធី CAPRED កំពុងពង្រឹងកិច្ចសហការអភិវឌ្ឍលើផែនការវិនិយោគខេត្តសម្រាប់វិស័យទឹកស្អាត ដើម្បីពន្លឿនវឌ្ឍនភាពនៃការផ្តល់សេវាគ្របដណ្តប់នៅទូទាំងប្រទេសត្រឹមឆ្នាំ២០៣០។

ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះវឌ្ឍនភាពរបស់កម្ពុជា និងបានសង្កត់ធ្ងន់ថា ការសម្រេចគោលដៅនេះនឹងទាមទារឱ្យមានការបង្កើនការវិនិយោគ ការរៀបចំផែនការដែលសម្របសម្រួលអន្តរវិស័យ និងគោលនយោបាយដែលបង្កើនភាពធន់នឹងហានិភ័យអាកាសធាតុ។

ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី CAPRED ក្នុងការលើកកម្ពស់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។

នៅក្នុងកិច្ចពិភាក្សានេះ តំណាង CAPRED បានបង្ហាញពីប្រព័ន្ធព័ត៌មានផែនការវិនិយោគខេត្ត ដែលរួមបញ្ចូលមូលដ្ឋានទិន្នន័យគម្រោងតាមភូមិសាស្ត្រ និងផ្ទាំងគ្រប់គ្រងទិន្នន័យដែលមានការវិភាគលម្អិតនៃតម្រូវការវិនិយោគ ផលចំណេញផ្នែកសេដ្ឋកិច្ច និងសន្តិសុខប្រភពទឹក។

ការសិក្សាបានរកឃើញកត្តាប្រឈមសំខាន់ៗ ដូចជាការពង្រីកសេវាទៅតំបន់ជនបទដាច់ស្រយាលនឹងត្រូវចំណាយកាន់តែខ្ពស់ខ្លាំង ហើយប្រភពទឹកសម្រាប់ផលិតទឹកស្អាតភាគច្រើនប្រឈមនឹងហានិភ័យសន្តិសុខទឹកត្រឹមឆ្នាំ២០៤០ ប្រសិនបើមិនមានផែនការបង្កើនភាពធន់នឹងអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានផ្តល់ទស្សនវិស័យ និងអនុសាសន៍សម្រាប់ក្រុមការងារបច្ចេកទេសរបស់ CAPRED ដើម្បីបញ្ចប់ការរៀបចំប្រព័ន្ធនេះថា ក្រសួងបាន និងកំពុងចុះពិនិត្យ វាយតម្លៃប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឯកជននៅទូទាំងប្រទេស ហើយក៏បានណែនាំប្រតិបត្តិករទាំងអស់ឱ្យរៀបចំ និងផ្តល់ផែនការវិនិយោគរបស់ខ្លួនមកក្រសួងផងដែរ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតត្រូវផ្តល់អាទិភាពដល់ការបង្កើនប្រសិទ្ធភាពសេវា កាត់បន្ថយទឹកស្អាតមិនមានចំណូល និងពង្រឹងភាពអនុលោមតាមលក្ខខណ្ឌនៃអាជ្ញាប័ណ្ណរបស់ខ្លួន។

តាមរយៈជំនួយបច្ចេកទេសរបស់ CAPRED មន្ត្រីក្រសួងនឹងទទួលបានការផ្ទេរជំនាញក្នុងការគ្រប់គ្រង និងប្រើប្រាស់ប្រព័ន្ធនេះ ដែលមិនត្រឹមតែជាឧបករណ៍ដើម្បីកំណត់រកដំណោះស្រាយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែដើម្បីគាំទ្រការរៀបចំគោលនយោបាយ និងបង្ហាញភស្តុតាងសម្រាប់ទាក់ទាញការវិនិយោគធំៗនៅក្នុងវិស័យនេះផងដែរ។

ជាមួយគ្នានេះ ផែនការវិនិយោគខេត្តសម្រាប់វិស័យទឹកស្អាតក៏បង្ហាញពីភាពចាំបាច់នៃការអនុវត្តវិធីសាស្រ្តច្នៃប្រឌិត ដើម្បីធានាបាននូវនិរន្តរភាពនៃវិស័យនេះ រួមទាំងយន្តការចំគោលដៅដើម្បីគាំទ្រការវិនិយោគសម្រាប់តំបន់ជនបទ និងវិធានការស្តារចំណាយដែលផ្តល់សេវាទឹកស្អាតក្នុងតម្លៃសមរម្យសម្រាប់គ្រួសារទាំងអស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *