ម្ចាស់អាជីវកម្មនឹងទទួលបានផលប្រយោជន៍ជាច្រើន ក្រោយក្លាយខ្លួនជាអាជីវកម្មបរិយាបន្ន

ភ្នំពេញ ៖ យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា អាជីវកម្មបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រឌិត និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈម ពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប(BoP និង B40)។
អាជីវកម្មដែលអាចប្រែក្លាយខ្លួនទៅជា អាជីវកម្មបរិយាបន្នបានលុះត្រាតែគោរពតាមនូវគោលការណ៍សំខាន់ៗចំនួន ៣ គឺ មានស្ថិរភាពអាជីវកម្ម , រួមចំណែកជួយដល់សហគមន៍ និងជាអាជីវកម្មដែលមានរួមបញ្ចូលនូវគំនិតច្នៃប្រតិដ្ឋ។

អាជីវកម្មទាំងឡាយណាដែលបានប្រែក្លាយខ្លួនទៅជាអាជីវកម្មបរិយាបន្ន នឹងទទួលបានផលប្រយោជន៍ជាច្រើន ដែលផលទាំងនោះនឹងជំរុញអាជីវកម្មរបស់ពួកគេឱ្យកាន់តែមានភាពធន់ និងយូរអង្វែង។

លោក អិន រដ្ឋា អនុប្រធានការិយាល័យសហប្រតិបត្តិការនៃនាយកដ្ឋានផែនការស្ថិតិ សហប្រតិបត្តិការ និងការងារអាស៊ាន នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និងនវានុវត្តន៍ បានឱ្យដឹងថា កន្លងមក ក្រសួងបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តជាច្រើនដល់អាជីវកម្មបរិយាបន្ន។

បើតាមការបញ្ជាក់របស់លោក អិន រដ្ឋា ក្រសួងឧស្សាហកម្ម បាន និងកំពុងសហការជាមួយដៃគូផ្សេងទៀត ដើម្បីបង្កើតការបណ្ដុះបណ្ដាលជំនាញចាំបាច់ដល់ម្ចាស់អាជីវកម្ម។ ក្រសួងក៏បានធ្វើការជាមួយក្របខណ្ឌអាស៊ានក្នុងការរៀបចំកម្មវិធីប្រកួតប្រជែង និងកិច្ចប្រជុំធុរកិច្ចធំៗផងដែរ។

លោក អិន រដ្ឋា បានបញ្ជាក់បន្ថែមទៀតថា៖ «តាមរយៈកម្មវិធីដែលយើងរៀបចំ ម្ចាស់អាជីវកម្មគាត់អាចយកអាជីវកម្មរបស់គាត់ទៅប្រកួតប្រជែង ហើយប្រសិនបើគាត់ឈ្នះ គាត់នឹងទទួលបានការ គាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុបន្ថែមទៀត។”
មិនត្រឹមតែប៉ុណ្ណោះ ក្រសួងក៏អាចបូកបញ្ចូលនូវការលើកលែងពន្ធសម្រាប់ការនាំចេញមួយចំនួន ស្របទៅតាមច្បាប់វិនិយោគរបស់កម្ពុជាផងដែរ»។

យ៉ាងណាក៏ដោយ បើទោះបីជាការប្រែក្លាយខ្លួនទៅជាអាជីវកម្មបរិយាបន្ន មាននូវលក្ខខណ្ឌតម្រូវច្រើន ប៉ុន្តែភាគីពាក់ព័ន្ធកំពុង តែជំរុញសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យសម្របខ្លួនចូលទៅក្នុងប្រភេទនៃអាជីវកម្មបរិយាបន្ន។ ចង់ ឬមិនចង់ ម្ចាស់អាជីវកម្មត្រូវតែសម្របខ្លួនទៅនឹងការវិវត្តដ៏ឆាប់រហ័សនៃឧស្សាហកម្ម ៤.០ ហើយធ្វើយ៉ាង ណាទាញផលប្រយោជន៍ពីឌីជីថល ដើម្បីបម្រើអាជីវកម្មរបស់ខ្លួនឱ្យកាន់តែមានភាពធន់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម