ក្រសួងរៀបចំដែនដី ចាប់ផ្តើមចុះស្វែងយល់ពីកត្តាប្រឈមនឹងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត/ក្រុងចំនួន៦

ព្រះសីហនុ ៖ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំមន្ត្រីជំនាញមកពីអង្គភាពពាក់ព័ន្ធបើកកិច្ចប្រជុំពិភាក្សា និងសិក្សាពីកក្តាប្រឈម និងស្វែងរកកម្មវិធីគន្លឹះថាតើមានផលប៉ះពាល់អ្វីខ្លះក្នុងខេត្តនីមួយៗទាក់ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធ និងលំនៅឋានដែលត្រូវធ្វើការដោះស្រាយ ផ្តោតសំខាន់ទៅលើខេត្ត/ក្រុងចំនួន៦ជាអាទិភាពដំបូង។

នៅថ្ងៃដើមសប្ដាហ៍នេះ ន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ផ្តើមដឹកនាំមន្ត្រីជំនាញដែលពាក់ព័ន្ធបើកិច្ចប្រជុំ និងឈានដល់ការចុះសិក្សាលម្អិតពីបញ្ហាប្រឈម និងស្វែងរកកម្មវិធីគន្លឹះ និងមានផលប៉ះពាល់អ្វីខ្លះក្នុងខេត្តនិមួយទៅនឹងហេដ្ឋារចនាសម្ព័ន្ធ និងលំនៅឋានដែលត្រូវធ្វើការដោះស្រាយបន្ទាន់។

លោក ប្រាក់ អង្គារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សានេះគឺធ្វើឡើងដើម្បីកំណត់គោលដៅបេសកកម្មផ្តោតសំខាន់លើទីក្រុងដែលជាបញ្ហាប្រឈមទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ហើយគម្រោងនេះត្រូវបានការគាំទ្រពីធនាគារពិភពលោក ក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយប្រទេសកម្ពុជាមានតំបន់មួយចំនួនទទួលបានថវិកាពីគម្រោងនេះ ដោយផ្តោតសំខាន់នៅរាជធានីភ្នំពេញ និងតំបន់ទីប្រជុំជនមួយចំនួនទៀត មានដូចជា រាជធានីភ្នំពេញ និងតំបន់ទីប្រជុំជនមួយចំនួនទៀតនៅកម្ពុជា។

លោកបានបន្តថា ៖

“ការចុះមកសិក្សានាពេលនេះមានខេត្តគោលដៅចំនួន ៦ ក្នុងនោះមានខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តបាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ ហើយការពិភាក្សា ដើម្បីប្រមូលព័ត៌មានទាក់ទងទៅនឹងលំនៅឋានសមរម្ស ដែលជាកាទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាក្រសួងដែនដីផងដែរ”

ជាមួយគ្នានេះលោកក៏បានបញ្ជាក់ដែរថា កិច្ចពិភាក្សានេះក៏បានផ្តោតសំខាន់លើការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ទីដល់ទីក្រុង និងប្រជាពលរដ្ឋ ហើយគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបបញ្ហាទឹកជំនន់ ប្រព័ន្ធលូ សំណល់រឹង និងបរិស្ថានជាបញ្ហាសំខាន់នៅក្នុងតំបន់ទីក្រុងដែលមានទឹកជំនន់ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ហើយបញ្ហាអនាម័យ សំណល់រឹង ក៏ជាកង្វល់របស់អាជ្ញាធរកំពុងខ្វល់ខ្វាយដែលចង់បានឆ្នេរសមុទ្រដែលស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តដើម្បីបង្កើនសេដ្ឋកិច្ចសង្គម ដោយផ្តោតសំខាន់ទៅលើប្រជាពលរដ្ឋក្រីក្រ នៅតាមសហគមន៍ដែលជាទស្សទានក្នុងការរៀបចំទីក្រុងនៅពេលអនាគត។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងអំពីកត្តាភូមិសាស្ត្រ និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខេត្តរួមមានដូចជា កំពង់ផែទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ មានផ្លូវរត់ប្រវែង ៣.៣០០ម៉ែត្រ អាចឱ្យយន្តហោះធុនធំហោះឆ្លងទ្វីបចុះចតបាន ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ មានផ្លូវល្បឿនលឿនបើកដំណើរការខែ១០ខាងមុខ មានផ្លូវដែក ដោយឡែកក្នុងមូលដ្ឋានខេត្តព្រះសីហនុ មានហេដ្ឋារចនាសម្ព័ន្ធស្របតាមគោលនយោបាយស្លឹកត្នោតខ្ចប់ស្កត្នោតកសាងផ្លូវក្នុងក្រុងព្រះសីហនុ ៣៧ខ្សែ ខេត្តមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ មានកោះ ៣២ ឆ្នេរប្រវែង ១៧៥គីឡូម៉ែត្រជាការទាក់ទាញទេសចរណ៍។

ជាមួយគ្នានេះ លោកអភិបាលរងខេត្តព្រះសីហនុរូបនេះ ក៏បានធ្វើការណែនាំក្រុមការងារចុះសិក្សាតំបន់នេសាទទំនប់រលក ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលប្រជាពលរដ្ឋរស់នៅប្រមូលផ្តុំមិនរៀបរយ ដែលគ្មានហេដ្ឋារចនាសម្ព័ន្ធផ្លូវលូ ទឹកស្អាត ភ្លើង និងតំបន់ប្រជាពលរដ្ឋដែលបានទទួលដីសម្បទានពីរាជរដ្ឋាភិបាល នៅជិតតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​