កម្ពុជាបាន និងកំពុងយកចិត្តទុកដាក់លើការងារហិរញ្ញវត្ថុប្រកបដោយចីរភាព និងហិរញ្ញវត្ថុបៃតង

ភ្នំពេញ ៖ កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការងារហិរញ្ញវត្ថុប្រកបដោយចីរភាព និងហិរញ្ញវត្ថុបៃតង ហើយបានចូលជាសមាជិករបស់ស្ថាប័នថ្នាក់តំបន់ និងអន្តរជាតិនានា ដើម្បីជំរុញសកម្មភាពការងារសម្រាប់កិច្ចការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព និងហិរញ្ញវត្ថុបៃតង។

យោងតាមរបាយការណ៍របស់ធនាគារត្រួតពិនិត្យប្រចាំឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយកាលពីថ្មីៗនេះ បានឱ្យដឹងដូច្នេះថា ខ្លួនបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការងារហិរញ្ញវត្ថុប្រកបដោយចីរភាព និងហិរញ្ញវត្ថុបៃតង។ ជាក់ស្តែង ធនាគារជាតិនៃកម្ពុជា បានចូលជាសមាជិករបស់ស្ថាប័នថ្នាក់តំបន់ និងអន្តរជាតិនានា ដូចជា ១/-ក្រុមការងារ ស្ដីពី ចីរភាពហិរញ្ញវត្ថុ និងក្រុមការងារ ស្តីពី ក្របខ័ណ្ឌទស្សនៈទាន និងគោលការណ៍នៃវត្តករសាស្ត្រអាស៊ាន (ASEAN Taxonomy) ២/-ក្រុមការងារបរិយាបន្នហិរញ្ញវត្ថុបៃតង និង ៣/-បណ្តាញធនាគារកណ្ដាល និងអាជ្ញាធរត្រួតពិនិត្យសម្រាប់កិច្ចការហិរញ្ញវត្ថុបៃតង។

ធនាគារជាតិនៃកម្ពុជាបានបញ្ចូលគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច ទៅក្នុងសេចក្ដីណែនាំនៃការវិនិយោគ ទុនបម្រុងអន្តរជាតិ និងបានវិនិយោគលើសញ្ញាបណ្ណបៃតង ដែលបោះផ្សាយដោយធនាគារសម្រាប់ការទូទាត់អន្តរជាតិ។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា បានបន្តអនុវត្តយ៉ាងសកម្មនូវការកសាងសមត្ថភាពមន្ត្រីបង្គោលលើប្រធានបទនានា ពាក់ព័ន្ធនឹងហិរញ្ញវត្ថុប្រកបដោយចីរភាព និងហិរញ្ញវត្ថុបៃតង ក៏ដូចជាការប្រែប្រួលអាកាសធាតុ។ ជាក់ស្ដែង ធនាគារជាតិនៃកម្ពុជា បានសហការរៀបចំវគ្គបណ្តុះបណ្តាល និងកិច្ចប្រជុំនានា ជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិមួយចំនួន ដូចជា ១/-ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ស្តីពី ការវាយតម្លៃហានិភ័យបរិស្ថាន សង្គម និងអភិបាលកិច្ច ២/-សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា ស្ដីពីការកសាងចក្ខុវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព និងការវាយតម្លៃលើការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់ទីផ្សារហិរញ្ញវត្ថុបៃតង និង ៣/-អង្គការ UNESCAP និងនិយ័តករមូលបត្រកម្ពុជា ស្តីពីការបោះផ្សាយសញ្ញាបណ្ណតាមវិស័យប្រកបដោយចីរភាព និងការរៀបចំរបាយការណ៍សិក្សា ស្ដីពីការវិភាគទីផ្សារហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា។

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងដូច្នេះថា ខ្លួននឹងបន្តគាំទ្រសកម្មភាពការងារសម្រាប់កិច្ចការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព និងហិរញ្ញវត្ថុបៃតង ដោយគ្រោងរៀបចំនូវយុទ្ធសាស្ត្រលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយ ចីរភាពតាមរយៈការសិក្សាលើការបង្កើត និងការអនុវត្តវត្តករសាស្ត្រឥណទានសង្គម និងបៃតង (Green and social loan Taxonomy) និងការរៀបចំនូវស្តង់ដាររបាយការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ចជាដើម។

ក្នុងកិច្ច​សម្ភាសន៍​ជាមួយសារព័ត៌មាន CGTN កាលពីថ្មីៗនេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោកបានថ្លែងថា ការប្រែប្រួលអាកាសធាតុ គឺជាទំនួលខុសត្រូវរបស់មនុស្សគ្រប់រូប។ ផែនដីគឺជាទូកតែមួយ ហើយយើងទាំងអស់គ្នារស់នៅលើផែនដីនេះ មិនថាធំ ឬតូច យើងត្រូវចូលរួមចំណែក។

លោកជំទាវបានលើកឡើងថា ៖

“ខ្ញុំគិតថា ប្រទេសតូចៗមានផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងកាន់តែងាយរងគ្រោះចំពោះការរងឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ជាងប្រទេសធំៗ ដោយសារតែយើងខ្វះធនធាន ដើម្បីកាត់បន្ថយផលប៉ះពាល់ និងជួយដល់ការផ្លាស់ប្តូរប្រទេស”

លោកជំទាវក៏បានជំរុញឱ្យមានការគាំទ្រ និងជំនួយបន្ថែមពីប្រទេសធំៗ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍មិនមែនតែកម្ពុជានោះទេ។ ម៉្យាងវិញទៀត វាមិនមែនមានន័យថា យើងគួរតែអង្គុយរង់ចាំ ហើយមិនធ្វើអ្វីនោះទេ ហើយនោះជាអ្វីដែលយើងប្រទេសកម្ពុជា និងធនាគារជាតិនៃកម្ពុជា បាន និងកំពុងខិតខំធ្វើគ្រប់យ៉ាង ដើម្បីរួមចំណែក និងដើរតួក្នុងរឿងនេះ។ លោកជំទាវ ជា សិរី បានបន្ថែមថា ៖

“យើង​បាន​ធ្វើរួចហើយ ​មុន​ដំបូងយើង​បាន​ធ្វើ​ការ​វាយ​តម្លៃ​ហានិភ័យ​លើ​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ។ ឥឡូវនេះ យើងក៏កំពុងធ្វើការលើការបង្កើតផែនទីបង្ហាញផ្លូវស្តីពីហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងក៏កំពុងអភិវឌ្ឍគម្រោង (taxonomy )សម្រាប់ប្រទេសកម្ពុជាផងដែរ៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់